បញ្ចុកខួរក្តាមផ្សារថ្មី ល្បីលក់ជាង 31 ឆ្នាំហើយ! ធ្លាប់ទៅសាកនៅហ្នឹង?

មួយរយៈនេះ ឃើញថានំបញ្ចុកខួរក្តាមទទួលបានការពេញនិយមខ្លាំងមែនទែនម៉ង​! ឃ្លានចង់ញ៉ាំដែរមែន? បើចង់ ក្រុមការងារ StreetBuzz ចង់ណែនាំអ្នកទាំងអស់គ្នាពីហាងលក់នំបញ្ចុកខួរក្តាមឈ្មោះ ស្រីអូនប្រហិតផ្សារធំថ្មី និងនំបញ្ចុកខួរក្តាម! តូបគាត់នៅក្នុងផ្សារធំថ្មីយេីងហ្នឹងបេីកលក់ជាង 31 ឆ្នាំហេីយ។ ម៉ូយៗគាត់សរសើរថា ខួរក្តាមនៅតូបគាត់គឺខួរក្តាមស្រែចំៗ ហើយស្រស់ៗទៀត ចឹងធ្វើឲ្យរសជាតិទឹកស៊ុបរបស់មានជាតិខ្លាំង! 

តូបគាត់ប្រើរូបមន្តពិសេសដែលបានបន្តពីម្តាយគាត់ផ្ទាល់តែម្តង។ ទៅដល់តូបភ្លាម អ្នកទាំងអស់គ្នានឹងឃេីញគាត់ស្រុះនំបញ្ចុកញាប់ដៃញាប់ជេីងហើយ ព្រោះភ្ញៀវនៅអង្គុយចាំច្រើនដែរ។ គ្រាន់តែភ្លក្សមួយម៉ាត់ក៏អាចដឹងដែរ ថាម៉េចបានគាត់មានម៉ូយសុខចិត្តនៅឈរចាំទោះបីពេលខ្លះអស់កន្លែងអង្គុយ។ 

នំបញ្ចុកខួរក្តាមគាត់ប្រេីតែគ្រឿងផ្សំស្រស់ៗ គុណភាពល្អ ហេីយទឹកស៊ុបធ្វេីថ្មីៗរាល់ថ្ងៃ មួយចានៗស្រុះឲ្យភ្លាមៗ។ គាត់ស្រោចទឹកស៊ុបក្តៅហ៊ុយៗក្នុងចាននំបញ្ចុកដែលមានសុទ្ធតែ ប្រហិតសាច់ត្រី ឈាមជ្រូក ជេីងមាន់ ហើយមានបន្លែចម្រុះទៀត! ហេីយយេីងអាចថែមជាមួយទឹកកាពិ លាយជាមួយទឹកអំពិលទុំ ម្ទេស ស្ករស ក្រូចឆ្មាតាមចំណូលចិត្តបានណា៎! 

ហេីយប្រិយមិត្តកុំភ្លេច​កុម្ម៉ង់ប្រហិតចៀន និង សាច់ចង្កាក់ស្ងោរថែមផងហ្ហា៎!​ ប្រហិតចៀនគាត់គឺចៀនថ្មីៗ នៅស្រួយសាហាវ បេីបានញុំាជាមួយទឹកជ្រលក់ប្រចាំហាងទៀត រសជាតិកាន់តែកប់។ 

មិនត្រឹមតែប៉ុន្នឹងទេ សម្រាប់ប្រហិតស្ងោរគាត់ក៏ទំនងៗដែរ ហើយមានសាច់ច្រេីនប្រភេទដូច ប្រហិតសាច់គោធំៗ ពោះវៀនស្វិតៗ និងគ្រឿងក្នុងផ្សេងៗទៀត។ មិនសូវបានចូលផ្សារចឹង ញុំាម៉ាពេញពោះទៅ កុំឲ្យស្តាយ! 

ទីតាំង៖ តូបលេខ G1-095 ស្តង់អាហារ ក្នុងផ្សារធំថ្មី

ម៉ោង៖ ម៉ោង 1 ថ្ងៃទៅ 

ទំនាក់ទំនង៖ 069 558 570 / 085 545 525 

អត្ថបទគួរតែអានបន្ទាប់