ស្រលាញ់សត្វឆ្កែ ហើយក៏ចូលចិត្តញ៉ាំកាហ្វេ? ទៅ The Secret Dog Café បានទាំង 2 តែម្ដង!

អ្នកដែលស្រលាញ់ចូលចិត្តលេងជាមួយឆ្កែ ជាពិសេសពពួកពូជកម្រមាននៅក្នុងប្រទេសយើង មិនគួររំលងហាងកាហ្វេដ៏តូចច្រឡឹង និងជាកន្លែងលេងដ៏កក់ក្តៅរបស់សត្វឆ្កែចិញ្ចឹមជាច្រើនក្បាល មួយកន្លែងនេះឡើយ។ 

The Secret Dog Café នៅទីតាំងថ្មី ថ្វីត្បិតថាទើបតែបើកដំណើរការក៏ពិតមែន តែកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការតុបតែងរបៀបជាផ្ទះបែបពណ៌ស្រស់ៗចម្រុះគ្នា និងការរចនាខាងក្នុងប្រើពណ៌សបែបក្លាសិក។ ទីតាំងរបស់ហាងកាហ្វេបែប Pet Café នេះ រាងនៅលាក់ខ្លួនបន្តិច តែងាយស្រួលរកតាមផែនទីរបស់ Google។

ពេលទៅដល់ អ្នកនឹងតម្រូវឲ្យពាក់ថង់ជាស្បែកជើង ដើម្បីរក្សាអនាម័យ ហើយលោកអ្នកក៏អាចប្រលែងលេង និងថតរូបជាមួយនឹងសត្វឆ្កែមានប្រភេទ Shiba Inu, Corgi, Hachiko និងជាច្រើនទៀត ដែលត្រូវបានសម្អាត​យ៉ាងស្អាត និងមានអនាម័យល្អ។​ 

ទីនេះ មិនត្រឹមតែជាកន្លែងអង្គុយញ៉ាំកាហ្វេបណ្តែតអារម្មណ៍ប៉ុណ្ណោះទេ តែជាកន្លែងដែលអ្នកអាចរីករាយនឹងការប្រលែងលេងជាមួយនឹងសត្វឆ្កែតូច-ធំ គួរឲ្យស្រលាញ់ ក៏ដូចជាប្លង់ថតរូបជាច្រើននៅក្នុងកន្លែងតែមួយនេះ។ 

ជាមួយនឹងតម្លៃ 6$/ម្នាក់ លោកអ្នកអាចប្រលែង និងថតរូបលេង ជាមួយនឹងសត្វឆ្កែខ្យូតៗស្អាតៗ ដែលមិនងាយជួប ហើយក៏ទទួលបានភេសជ្ជៈត្រជាក់ៗញ៉ាំ (តាមជម្រើសរបស់អ្នក) ដោយឥតគិតថ្លៃ ឬ ក៏ជ្រើសយកការ៉េមឆ្ងាញ់ត្រជាក់ចិត្តក៏បានដែរ។​

អូ! នៅហ្នឹង ក៏មានលក់តុក្កតារូបឆ្កែខ្យូតៗ សាច់ទន់ៗដែរណា តម្លៃត្រឹមតែ10$ តែប៉ុណ្ណោះ! ក្រែងលោថា ទៅផ្ទះវិញអត់មានឆ្កែមែនទែនអោប អាចគេងអោបតុក្កតាបាន។

The Secret Dog Café

អត្ថបទគួរតែអានបន្ទាប់