The Scholars នៅច្បារអំពៅ មកមួយកន្លែងមានអាហារគ្រប់មុខហ្មង

អ្នកណាៗក៏ប្រាថ្នាចង់ទទួលទានអាហារដែលឆ្ងាញ់ នៅកន្លែងដែលមានសេវាកម្មល្អ និងមានទីតាំងស្រួលអង្គុយញ៉ាំដែរ ត្រូវអត់? ហើយថ្ងៃនេះ FoodBuzz មានដំណឹងល្អចង់ប្រាប់ ជាពិសេសប្រិយមិត្តនៅម្ដុំច្បារអំពៅ The Scholars Café and Eatery ចាប់បើកហើយ មានទាំងអាហារ និង ភេសជ្ជៈឆ្ងាញ់ៗ កន្លែងផាសុកភាព សេវាកម្មល្អ ទីធ្លាធំទូលាយជាមួយតម្លៃសមរម្យទៀត ត្រូវម៉ាច់ហ្មង!

The Scholars Cafe & Eatery, Chhbar Ompov
The Scholars Cafe & Eatery, Chhbar Ompov
The Scholars Cafe & Eatery, Chhbar Ompov

The Scholars Cafe & Eatery, Chhbar Ompov

The Scholars ជាអាហាដ្ឋានដែលទើបនឹងបើកថ្មីៗនៅម្ដុំច្បារអំពៅ ដែលបម្រើជូនម្ហូបទាំងបីពេល អ្វីដែលកាន់តែពិសេសជាងនេះទៀត គឺពួកគាត់មានម្ហូបប្រចាំហាងដែលមើលទៅ ទាក់ទាញដែលគួរអោយចង់ញ៉ាំ និងមានរសជាតិឆ្ងាញ់ៗ  ដែលរៀបចំទ្បើងដោយចុងភៅជំនាញ។ ម្យ៉ាងវិញទៀត បុគ្គលិក និង សិស្សានុសិស្សនៅតំបន់នោះ អស់បារម្មណ៍ហើយ ព្រោះថា The Scholars នឹងក្លាយជាទីតាំងដែលអ្នកចូលចិត្ត សម្រាប់ការញ៉ាំអាហារគ្រប់ពេល រឺ ក៏ត្រូវការកន្លែងអង្គុយសិក្សាក៏បានដែរ។

The Scholars Cafe & Eatery, Chhbar Ompov

The Scholars Cafe & Eatery, Chhbar Ompov

សម្រាប់អាហារពេលព្រឹក និង ថ្ងៃត្រង់ មិនត្រឹមតែមានបាយនិងគុយទាវប៉ុណ្ណោះទេ ថែមទាំងមានម្ហូបកុម្ម៉ង់បែបខ្មែរ ថៃ ចិន និង អឺរ៉ុប ដែលចំអិនក្តៅៗតាមចំណូលចិត្តរបស់អ្នកដោយមានការដឹកជញ្ជូនភ្លាមៗ ក្ដៅៗ ហ៊ុយៗដល់ទីកន្លែងផងដែរ។

Shrimp Paste Chili Dipping Sauce, The Scholars Cafe & Eatery, Chhbar Ompov

Shrimp Paste Chili Dipping Sauce, The Scholars Cafe & Eatery, Chhbar Ompov
Shrimp Paste Fried Rice , The Scholars Cafe & Eatery, Chhbar Ompov

Shrimp Paste Fried Rice , The Scholars Cafe & Eatery, Chhbar Ompov
Seaweed Soup, The Scholars Cafe & Eatery, Chhbar Ompov

Seaweed Soup, The Scholars Cafe & Eatery, Chhbar Ompov
Special Noodle, The Scholars Cafe & Eatery, Chhbar Ompov

Special Noodle, The Scholars Cafe & Eatery, Chhbar Ompov

ចំណែកឯកាហ្វេនិងភេសជ្ជៈវិញ មានគ្រប់មុខមិនខ្វះ ទឹកផ្លែឈើស្រស់ៗក៏មាន ដាក់មួយកែវអស់ៗ តែម្តង! ចង់អង្គុយផឹកកាហ្វេជជែកជាមួយមិត្តភក្តិអី កុំភ្លេច The Scholars នៅច្បារអំពៅណា!

The Scholars Cafe & Eatery, Chhbar Ompov

Latte, The Scholars Cafe & Eatery, Chhbar Ompov
The Scholars Cafe & Eatery, Chhbar Ompov

Green Tea Frappe, The Scholars Cafe & Eatery, Chhbar Ompov
Blue Soda, The Scholars Cafe & Eatery, Chhbar Ompov

Blue Soda, The Scholars Cafe & Eatery, Chhbar Ompov
Strawberry Smoothie, The Scholars Cafe & Eatery, Chhbar Ompov

Strawberry Smoothie, The Scholars Cafe & Eatery, Chhbar Ompov

បើនិយាយពីអាហារសម្រន់វិញ គឺថា ប្លែកក៏ប្លែក ឆ្ងាញ់ក៏ឆ្ងាញ់ ដែលអ្នកមិនអាចរកនៅកន្លែងផ្សេងបានទេ ទាល់តែមក The Scholars បានមាន ដូចជា៖ មាន់បំពងទឹកឃ្មុំ បាយស្រួយបំពង និង ត្រាវបំពងដែលមានស្នូលសាច់ញាត់ពីក្នុង។ ច្រើនមុខណាស់ឃើញអត់!

Fried Dumplings, The Scholars Cafe & Eatery, Chhbar Ompov

Fried Dumplings, The Scholars Cafe & Eatery, Chhbar Ompov
Fried Shrimp, The Scholars Cafe & Eatery, Chhbar Ompov

Fried Shrimp, The Scholars Cafe & Eatery, Chhbar Ompov

ជាមួយនឹងបរិយាកាសហាងមានភាពស្ងប់ស្ងាត់ អាហារឆ្ងាញ់ និង មានអនាម័យខ្ពស់ តម្លៃសមរម្យ សេវាកម្មរួសរាយរាក់ទាក់ ព្រមទាំងមានកន្លែងចតឡាន និង ម៉ូតូធំទូលាយ ជាពិសេសមានទាំង Play Ground សម្រាប់កុមារលេងកម្សាន្ដយ៉ាងសប្បាយរីករាយទៀតនោះ មួយហាងមានគ្រប់សព្វ រកឯណាបាន? តោះទៅ The Scholars ទាំងអស់គ្នា!

Fried Rice, The Scholars Cafe & Eatery, Chhbar Ompov

Fried Rice, The Scholars Cafe & Eatery, Chhbar Ompov
Fried Taro, The Scholars Cafe & Eatery, Chhbar Ompov

Fried Taro, The Scholars Cafe & Eatery, Chhbar Ompov
Fried Chicken, The Scholars Cafe & Eatery, Chhbar Ompov

Fried Chicken, The Scholars Cafe & Eatery, Chhbar Ompov
Fried Chicken with Honey, The Scholars Cafe & Eatery, Chhbar Ompov

Fried Chicken with Honey, The Scholars Cafe & Eatery, Chhbar Ompov

តម្លៃ៖

  • ប្រភេទស៊ុបគុយទាវ និង មី៖ $3.00
  • ប្រភេទម្ហូបកុម្ម៉ង់៖ ចាប់ពី $2.00 ទ្បើងទៅ
  • អាហារសម្រន់៖ $1.90 ទ្បើងទៅ
  • ភេសជ្ជៈ៖ ចាប់ពី $1.00 ឡើងទៅ
The Scholars Cafe & Eatery, Chhbar Ompov

The Scholars Cafe & Eatery, Chhbar Ompov
The Scholars Cafe & Eatery, Chhbar Ompov

The Scholars Cafe & Eatery, Chhbar Ompov

កម្មវិធីពិសេស៖ សម្រាប់ការបើកសម្ពោធធំរបស់ហាង The Scholars Café and Eatery  ចាប់ពីថ្ងៃទី 28-31 តុលានេះ លោកអ្នកនឹងទទួលបានការបញ្ចុះតំលៃ 50% ទៅលើភេសជ្ជៈ សម្រាប់ការកុម្ម៉ង់អាហារណាមួយ 1 ចាន។

 

ទីតាំង៖ នៅតាមបណ្តោយផ្លូវជាតិលេខ 1 (ចុះពីស្ពាន ព្រះមុន្នីវង្សប្រហែល 750 ម៉ែត្រ) នៅទល់មុខហាងលក់ម៉ូតូហុងដា។| Googlemap 

S__5488662

អត្ថបទគួរតែអានបន្ទាប់