តូចតែខ្លឹម! ហាងនៅតាមផែទ្បើងទៅកោះរ៉ុង The Pier by Ocean ស្អាតណាស់!

រកឯណាបានទៀត? ហាងកាហ្វេស្អាតនៅតាមមាត់ឆ្នេរទៅកោះរ៉ុងមានតែ The Pier by Ocean ទេ! កុំថាទៅលេងកោះ អត់មានភេសជ្ជ: និងនំសម្រន់អីញុាំណា៎! ហាងកាហ្វេនេះបើកនៅក្រុងព្រះសីហនុ មិនធំហើយក៏មិនតូចពេកដែរ ហើយនៅជាប់ផ្លូវតែម្តងមានកន្លែងអាចចតឡានបានទៀត។

នៅខាងមុខហាងមានផ្លូវដើរក្រាលជាឈើលើដីខ្សាច់ ហើយមានកៅអីអង្គុយក្រោមដើមឈើធំម្លប់​ត្រជាក់ៗ និងនៅជិតទេសភាពកោះពស់លើសំណាញ់អង្គុយផងដែរ។ នៅខាងក្នុង ការតុបតែងមានលក្ខណ:ទំនើប កញ្ជក់ថ្លាធំអមជាមួយវាំងនន និងមានតុអង្គុយជាប់មាត់បង្អួចមើលទៅសមុទ្រខ្យល់បរិសុទ្ធបក់ល្ហើយៗទំនងណាស់!

Credit: Visoth Pech (Viz) 

ចុះ The Pier គេលក់អីខ្លះ? គាត់លក់ជាភេសជ្ជ: កាហ្វេក្តៅនិងត្រជាក់ Frappe ទឹកផ្លែឈើក្រលុក​ Fruit-Tea, Milk Tea និងមីនុយពិសេសៗដូចជា ទឹកដោះគោជូរស្រ្តរបឺរី ប៊្លូបឺរី ដំលូងផ្អែមផ្សេងៗ មានដល់ទៅចាប់ពី 40 មុខឯណោះ ហើយតម្លៃចាប់ពី $1.95 ឡើងទៅ។ 

ក្រៅពីនេះគាត់ក៏មានលក់ភីហ្សា 8 មុខដែលមានតម្លៃចាប់ពី ​$8.5 ឡើងទៅផងដែរ។ អ្នកណាដែលចង់ផឹកភេសជ្ជ:ជាមួយនំ និងបង្អែមអី កុំបារម្ភ! The Pier by Ocean មា​នលក់នំខេក ឈីសខេក Muffin Brownies នំដោះគោ ដូណាត់ និងនំCookieទៀតណ៎! មិនតែប៉ុណ្ណោះ ជារៀងរាល់ថ្ងៃចាប់ពីម៉ោ 7 ព្រឹកដល់ 10 ព្រឹក គេមានឈុតកាហ្វេផែជាមួយ Croissants តម្លៃ4$ សម្រាប់អ្នកចូលចិត្តអាហារពេលព្រឹករបៀបអឺរ៉ុបអីចឹង។

ប៉ុណ្ណឹងអស់នៅ? នៅទេ! នៅសល់ការ៉េមជាច្រើនមុខដួសភ្លាមៗពីធុងឲ្យតែម្តង! ពេលខ្លះគាត់មានកម្មវិធីឲ្យការ៉េមហ្វី្រទៀត!

 The Pier by Ocean ក៏មានជាសេវារៀបចំភេសជ្ជ: និងអាហារសម្រន់សម្រាប់កម្មវិធីជប់លៀង និងខួបកំណើតផ្សេងៗផងដែរ។​ និយាយរួម បើបានមកលេងជាមួយមិត្តភក្តិ គ្រួសារ ឬ ដៃគូអី មិនដឹងសប្បាយអារម្មណ៍ប៉ុណ្ណាទេ! បានទាំងទេសភាព បានទាំងប្លង់ថត បានទាំងភេសជ្ជ: និងចំណីចំណុកបែបនេះ!​ គួរទៅលេងពេលព្រឹកៗឡើងត្រជាក់ៗ ឬពេលល្ងាចៗមើលព្រះអាទិត្យរៀបលិចណ៎?

Credit: SereyVathna Saroun

Credit: Asep Food Traveling

ហាង The Pier by Ocean បើករាល់ថ្ងៃពីម៉ោង​ 7​ ព្រឹកដល់ 7 យប់ នៅជិតស្ពានកោះពស់ ក្នុងខេត្តព្រះសីហនុផងដែរ។ 

The Pier by Ocean

អត្ថបទគួរតែអានបន្ទាប់