The Park Community Mall: ប្រជុំទៅដោយភោជនីយដ្ឋានល្បីៗជាច្រើននៅតំបន់ច្បារអំពៅ
ធុញទ្រាន់នឹងការកកស្ទះចរាចរណ៍ក្នុងទីក្រុងមែនទេ? ឃ្លានអាហារ ឬ កាហ្វេពេលតាមផ្លូវធ្វើដំណើរទៅខេត្តមែនទេ? អញ្ចឹងនេះជាដំណឹងល្អសម្រាប់ប្រិយមិត្តដែលរស់នៅតំបន់ច្បារអំពៅ និងធ្វើដំណើរតាមផ្លូវជាតិលេខ 1 ឆ្លងកាត់តំបន់នេះហើយ។
![The Park Community Mall](https://www.foodbuzz.site/wp-content/uploads/2018/10/23561547_1992136131075476_3248741088939125504_n.jpg)
The Park Community Mall ជាផ្សារទំនើបមួយកន្លែងដែលទើបតែបើកកាលពីខែមីនា ឆ្នាំ 2018 នេះ ដើម្បីបំពេញតម្រូវការប្រិយមិត្តជាមួយបទពិសោធន៍សំរាកកំសាន្តថ្មីដែលមានភោជនីយដ្ឋានល្បីៗ និង ហាងទំនិញជាច្រើនជាមួយបរិយាកាសផាសុកភាព និងកន្លែងចតរថយន្តធំទូលាយ។
ឥឡូវមកមើលហាងណាខ្លះដែលត្រៀមរួចជាស្រេចដើម្បីបម្រើក្នុង The Park Community Mall នេះ?
#1 Word Dinning (បឹងស្នោ)
World Dinning ជាភោជនីយដ្ឋានមួយដែលមានលក់ម្ហូបអាហារពីប្រទេសផ្សេងៗជាច្រើនក្នុងហាងតែមួយ។ ពួកគេមានម្ហូបប្រចាំហាងដូចជាភីហ្សាអ៉ីតាលី ស្តេកសាច់គោអូស្ត្រាលី និងម្ហូបក្នុងតំបន់ដូចជា គុយទាវភ្នំពេញ បាយសាច់មាន់បែបសឹង្ហបូរី និង ស៊ីវម៉ៃ។
![The World Dining](https://www.foodbuzz.site/wp-content/uploads/2018/10/world-dinning.jpg)
** ការផ្តល់ជូនពិសេសសម្រាប់ថ្ងៃសុក្រ អ្នកនឹងទទួលបានស្រាសឬស្រាក្រហមមួយដបដោយឥតគិតថ្លៃនៅពេលអ្នកទិញទាខ្វៃទាំងមូលមួយ ពី World Dining BS ។
![ប្រូម៉ូសិនប្រចាំថ្ងៃសុក្រ](https://www.foodbuzz.site/wp-content/uploads/2018/10/Friday-Promotion.jpg)
#2 S&P Thai Restaurant & Bakery
ហាង S & P ជាភោជនីយដ្ឋាននិងហាងនំប៉័ងពីប្រទេសថៃដែលបម្រើម្ហូបអាហារ ភេសជ្ជៈ និង នំខេក តាំងពីឆ្នាំ 1973 ។ ពួកគេក៏មានផ្តល់ជូននូវបន្ទប់សំរាប់ការធ្វើពិធីជប់លៀងផ្សេងៗ ជាមួយនឹងអាហារ និងការតុបតែងទាំងអស់ដែលបានរួមបញ្ចូលស្រាប់នៅក្នុងកញ្ចប់សេវាកម្មរបស់ពួកគេ។
![S&P Restaurant and Bakery](https://www.foodbuzz.site/wp-content/uploads/2018/10/S_P.jpg)
![S&P Restaurant and Bakery](https://www.foodbuzz.site/wp-content/uploads/2018/10/37044879_2131496527139435_8401707508518879232_n.jpg)
#3 The Sushi Bar
ហាង The Sushi Bar គឺជាភោជនីយដ្ឋានជប៉ុនដែលទទួលបានការគាំទ្រដោយមានបម្រើនូវស៊ូស៊ីស្រស់ៗដែលមានគុណភាពខ្ពស់។
![The Sushi Bar](https://www.foodbuzz.site/wp-content/uploads/2018/10/the-sushi-bar.jpg)
#4 BROWN Coffee and Bakery
BROWN Coffee and Bakery ជាហាងកាហ្វេស្នាដៃខ្មែរមានឈ្មោះបោះសំលេងតាំងពីឆ្នាំ 2009 ដែលបើកបម្រើជូននូវកាហ្វេឈ្ងុយឆ្ងាញ់ជាមួយនឹងនំបារាំង និងអាស៊ីថ្មីៗជាច្រើនប្រភេទ។
![BROWN Coffee and Bakery](https://www.foodbuzz.site/wp-content/uploads/2018/10/31224529_2075446156077806_7521966273492680704_n.jpg)
![BROWN Coffee and Bakery](https://www.foodbuzz.site/wp-content/uploads/2018/10/brown-coffee-and-bakery.jpg)
ក្រៅពីភោជនីយដ្ឋានបើកថ្មីទាំងនេះក៏មានហាងមួយចំនួនផ្សេងទៀតដែលកំពុងត្រៀមខ្លួនបើកបម្រើប្រិយមិត្តក្នុងពេលឆាប់ៗនេះ!
#5 Little Sheep Hot Pot
Little Sheep Hot Pot គឺជាហាងស៊ុបបែបម៉ុងហ្គោលីដំបូងនៅកម្ពុជាដែលមានស៊ុបជាច្រើនរសជាតិជាមួយនឹងសាច់និងបន្លែស្រស់ៗឲ្យជ្រើសរើស។ ពួកគេទើបតែបើកសាខាដំបូងរបស់ពួកគេនៅរាជធានីភ្នំពេញនៅចុងឆ្នាំ 2017 នេះ ហើយឥឡូវនេះបានកំពុងត្រៀមខ្លួនដើម្បីបម្រើអ្នកនៅសាខាទី 3 របស់ពួកគេ។
![Little Sheep Hot Pot](https://www.foodbuzz.site/wp-content/uploads/2018/10/little-sheep.jpg)
#6 Lotteria
Lotteria គឺជាហាង Fast food បែបកូរ៉េឈានមុខគេមួយដែលបានបើកបម្រើនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2014 មកដល់បច្ចុប្បន្ននេះមានសាខាចំនួន 5 នៅក្នុងរាជធានីភ្នំពេញ ហើយសាខាទី 6 នឹងបើកដំណើរការឆាប់ៗនៅ The Park Community Mall ។
![Lotteria](https://www.foodbuzz.site/wp-content/uploads/2018/10/lotteria2.jpg)
#7 TOUS Les JOURS
TOUS Les JOURS គឺជាហាងនំប៉័ងពីប្រទេសកូរ៉េខាងត្បូង មានលក់នំនិងភេសជ្ជៈជាច្រើនប្រភេទដែលប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់បំផុត។
![TOUS Les JOURS](https://www.foodbuzz.site/wp-content/uploads/2018/10/TLJ.jpg)
#8 Koondak
Koondak ជាភោជនីយដ្ឋានកូរ៉េថ្មីមួយដែលបង្ហាញខ្លួនលើកដំបូងនៅ The Park Community Mall។ ចង់ញ៉ាំអាហារកូរ៉េ ជាពិសេសរសជាតិមាន់បំពង ឬមាន់ដុតកូរ៉េ មក Koondak មក!
![](https://www.foodbuzz.site/wp-content/uploads/2018/10/koondak1-1.jpg)
![](https://www.foodbuzz.site/wp-content/uploads/2018/10/44319269_1929131997166775_8121134840012603392_n.jpg)
#9 Lalune OJ
ថ្មីត្បិត Lalune OJ មិនមែនជាហាង ឬ ភោជនីយដ្ឋាន ត្រឹមតែជាម៉ាស៊ីនបម្រើទឹកក្រូចស្រស់ដោយស្វ័យប្រវត្តិមួយ តែទាក់ទាញអ្នកគាំទ្រមិនស្ទើរនោះទេ។
![](https://www.foodbuzz.site/wp-content/uploads/2018/10/44283470_2206836962938724_4369524165867208704_n.jpg)
![](https://www.foodbuzz.site/wp-content/uploads/2018/10/44262493_2206836999605387_4941052152526143488_n.jpg)
ទីតាំង៖ ផ្លូវជាតិលេខ 1 សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ | Googlemap