The Milles Crepe Story: ហាងជំនាញនំក្រែប ប្រភពមកពីសឹង្ហបុរី 

ពេលជួបជុំគ្នាធ្វើកម្មវិធី Birthday ឬ Farewell រាល់ដងតែងតែទិញនំខេកធម្មតាមែនទេ? ចង់ប្ដូររសជាតិម្ដងអត់? សាកនំខេកក្រែបម្ដងមើល កំរមិនសូវឃើញមានលក់តាមហាងនំទូទៅទេ ព្រោះថាត្រូវចំណាយពេលយូរក្នុងការធ្វើ ប៉ុន្ដែរសជាតិវិញគឺធានាឆ្ងាញ់ជាប់មាត់តែម្ដង!

ផ្លាស់ប្តូរពីនំខេកធម្មតា ទៅជានំនេះវិញសម្រាប់ពិធីខួបកំនើតមិចដែរ?
ផ្លាស់ប្តូរពីនំខេកធម្មតា ទៅជានំនេះវិញសម្រាប់ពិធីខួបកំនើតមិចដែរ?

 

FoodBuzz បានទៅភ្លក្សនំក្រែបនៅ The Milles Crepe Story កាលពីប៉ុន្មានថ្ងៃមុននេះ ដោយនំក្រែបនៅទីនេះគឺសុទ្ធតែធ្វើផ្ទាល់ដោយម្ចាស់ហាងជនជាតិសឹង្ហបុរីតែម្ដង ដែលមានបទពិសោធន៍ជាចុងភៅនិងធ្វើនំជាង 20 ឆ្នាំមកហើយ។

ទំនងទេ? សាច់នំឡើងណែនហើយមានទឹកសូកូឡាហូរមកទៀត XD ឃ្លាន

ទំនងទេ? សាច់នំឡើងណែនហើយមានទឹកសូកូឡាហូរមកទៀត XD ឃ្លាន

 

នំក្រែបរសជាតិសូកូឡា Nutella ពួកយើងបានភ្លក្សគឺផ្អែមល្មមឆ្ងាញ់ មិនផ្អែកខះករ ហើយមានក្លិនឈ្ងុយសូកូឡា លាយជាមួយនឹងទឹកសូកូឡាដែលហៀរចេញពីនំមក គ្រាន់តែនឹកឃើញ ស្រក់ទឹកមាត់ឃ្លានតែម្ដង។

ញុំាមួយហើយប្រាកដជាចង់ញុំាមួយទៀត

ញុំាមួយហើយប្រាកដជាចង់ញុំាមួយទៀត

 

ក្រៅពីរសជាតិសូកូឡានេះ ក៏នៅមានរសជាតិរសជាតិផ្លែឈើស្រស់ដូចជា ធុរេនកំពត ស្រ្ដូប៊ឺរី ស្វាយ ដូង និង រសជាតិផ្សេងៗទៀតដែលអ្នកអាចកម្ម៉ង់បាន។ អ្វីដែលពិសេសបំផុតនោះ គឺនំខេកនីមួយៗនៅទីនេះ គឺត្រូវបានធ្វើពីនំក្រែបបន្ទះដាក់គរៗគ្នា ចំនួន 25 បន្ទះឯណោះទើបបង្កើតបានជានំមួយ អញ្ចឹងហើយដាក់តែមួយចំណិតដឹងតែជាប់ចិត្តតែម្ដង សាច់នំណែនឆ្ងាញ់ ញ៉ាំមួយហើយចង់ញុំាមួយទៀត!

នេះមិចបាច់គិតច្រើនមើលមីនុយពីផ្ទះឲ្យហើយទៅដល់កម្មង់តែម្តង

នេះមិចបាច់គិតច្រើនមើលមីនុយពីផ្ទះឲ្យហើយទៅដល់កម្មង់តែម្តង

 

ទីតាំង៖ ផ្ទះលេខ 33 ផ្លូវ 183  |Google map 

បើកលក់៖ ថ្ងៃច័ន្ទដល់អាទិត្យ 9AM - 10PM 

តម្លៃចាប់ពី: ចាប់ពី $4/slice, $30/នំទាំងមូល 

អត្ថបទគួរតែអានបន្ទាប់