The Loft Coffee: ត្រឹមតែ $2.5 ទទួលបានអាហារ 3 មុខនិងថែមជូនតែជ្រក់មួយទៀត!
ធ្វេីការមិនហត់ មកហត់នឹងរកនឹកបាយថ្ងៃត្រង់វិញ? មិនបាច់បារម្ភទៀតទេ ព្រោះក្រុមការងារ FoodBuzz យល់ពីអារម្មណ៍មួយនេះ ចឹងពួកយើងមកណែនាំពីហាងអាហារថ្ងៃត្រង់មួយកន្លែងមានឈ្មោះថា The Loft Coffee & Bistro ចំណាយត្រឹមតែ $2.5 អ្នកទាំងអស់គ្នានឹងទទួលបានបាយមួយចានអមជាមួយម្ហូបទៅដល់បីមុខ ហេីយហាងថែមតែជ្រក់មួយកែវទៀត។ ចំណេញមែនទែន!
The Loft Coffee មានទីតាំងនៅខាងក្រោយវាំង ហើយទីធ្លាហាងគឺម៉ាអែមម៉ងជាមួយនឹង បរិវេណហាងធំទូលាយ កន្លែងអង្គុយច្រេីនកន្លែង បរិយាកាសអ៊ូអរ ដែលស័ក្កសមបំផុតសម្រាប់ប្រិយមិត្តដែលគាត់មកជាក្រុមការងារ អង្គុយញុំាបាយថ្ងៃត្រង់ រំសាយអារម្មណ៍មុនត្រឡប់ទៅធ្វេីការវិញ។
ហាងជាបែបកាហ្វេមែន ប៉ុន្តែរាល់ម៉ោងបាយថ្ងៃត្រង់ ហាងបេីកជារបៀបតង់នៅខាងមុខសម្រាប់លក់ម្ហូបជាច្រេីនមុខ។ ម្ហូបនៅហាងនេះមិនត្រឹមតែធ្វេីថ្មីរាល់ថ្ងៃប៉ុណ្ណោះ ប៉ុន្តែគឺមានការផ្លាស់ប្តូរជារៀងរាល់ថ្ងៃទៅទៀត។ ហាង The Loft Coffee ទទួលបានការគាំទ្រជាច្រេីន លក់បានច្រេីនជាង 100 ចានក្នុងមួយថ្ងៃ។
ហេីយជម្រេីសម្ហូបវិញហ៎ា្ហ គឺមានច្រេីនមុខមែនទែនដូចជា ស្លាបមាន់ ខសាច់ជ្រូក ឆាបន្លែគ្រប់មុខ ស៊ុបគោ សម្លជាដេីម។ ប៉ុន្តែម្ហូបប្រចាំហាងដែលភ្ញៀវតែងតែកុម្ម៉ង់នោះគឺ ប្រហុកខ្ទិះ។ ប្រហុកខ្ទិះប្រចាំហាងគាត់គឺក្លិនខ្ទិះដូងឡេីងឈ្ងុយ ហេីយបេីបានញុំាជាមួយបន្លែស្រស់ៗទៀតហ៎ា មិនដឹងឆ្ងាញ់ទំនងយ៉ាងណាទេ។
បន្ទាប់ពីយេីងរេីសម្ហូបហេីយ ហាងនឹងថែមជូនតែក្រូចឆ្មារមួយកែវឲ្យភ្លាមៗតែម្ដង។ តែបេីចង់កាហ្វេវិញ មានជាកាហ្វេខ្មៅ កាហ្វេឡាតេ និងភេសជ្ជៈជាច្រើនផ្សេងទៀត។ ប៉ុន្តែសម្រាប់អ្នកដែលគាត់មិនអាចមកហាងផ្ទាល់ អាចកុម្ម៉ង់ម្ហូបហាងតាមកម្មវិធីដឹកជញ្ជូនបានទៀត!
មិនចាំបាច់ពិបាករកអាហារថ្ងៃត្រង់ទៅទៀតទេ មកសាកនៅ The Loft Coffee & Bistro មក ម្ហូបទំនងៗ ហេីយចំណេញទៀត។
ទីតាំង៖ ក្រោយវាំង ផ្លូវ 240
ម៉ោង៖ 6AM - 11:30 PM
លេខទំនាក់ទំនង៖ 010467146