The Grounds
- The Grounds, street 334, Phnom Penh, Cambodia
- 066 598 886
អ្នកណាៗក៏ដឹង ថាបឹងកេងកងជាតំបន់ប្រជុំទៅដោយហាងអាហារ និងកាហ្វេល្បីៗ និងស្អាតៗ។ ថ្ងៃនេះ ក្រុមការងារ FoodBuzz ក៏មានកន្លែងថ្មីមួយទើបតែបើកសម្ពោធថ្ងៃទី 8 ខែមេសានេះ ចង់ណែនាំប្រិយមិត្តឲ្យមកផ្លាស់ប្តូរបរិកាសថ្មីម្តង គឺហាង The Grounds។
The Grounds គឺជាហាងអាហារ Brunch ដែលមានការរៀបចំបែប Minimalist ស្រស់ស្អាត ដោយមានកន្លែងអង្គុយទាំងខាងក្នុង និងខាងក្រៅ។ គ្រាន់តែលឺ Minimalist ក៏ដឹងដែរថា កន្លែងនេះស័ក្ដិសមនឹងការថតរូបដែរ មើលរូបភាព FoodBuzz ថតក៏ដឹងដែរ។
ស្អាតជាងគេគឺ កន្លែងអង្គុយខាងក្រៅ ដែលមានការរៀបចំយ៉ាងតុ និងពូកអង្គុយបែបជប៉ុនស្អាតប្លែក ទាក់ទាញតែម្ដង ប៉ុន្ដែខែក្ដៅអ៊ីចេះ អាចក្ដៅបន្ដិចហើយ ទោះបីដាក់កង្ហាក៏ដោយ។
មិនមែនត្រឹមតែការរៀបចំហាងទេ ដែលធ្វើឲ្យ FoodBuzz មានការចាប់អារម្មណ៍ សូម្បីតែ Brunch នៅទីនេះក៏ទាក់ទាញដែរ។ ទំនងៗបែបនេះ ពួកយើងបានហៅដល់ទៅ 3 មុនឯណោះ។
Brunch ដំបូងគេនោះគ Buttermilk Waffles Fried Chicken។ សំណព្វចិត្តរបស់អ្នកសរសេរនេះតែម្ដង។ មួយចាននេះ រួមបញ្ចូល Crispy Buttermilk Waffle និងសាច់មាន់បំពង ជាមួយ Maple Syrup។ Waffles មានរសជាតិផ្អែមស្រាល សាច់នំទន់ល្អ ត្រូវគ្នាម៉ាច់ជាមួយនឹងសាច់មាន់ដុំៗបំពង ដែលមានរសជាតិប្រៃឡមៗ។ ផ្អែមប្រៃៗ តិចគិតថាពិបាកហូប តែអត់ពិបាកទេ។ រសជាតិទាំង 2 នេះពេលញ៉ាំជាមួយគ្នាគឺស៊ីគ្នាល្អតែម្ដង។ តែប្រិយមិត្តសាកហើយអាចចែករំលែកមក FoodBuzz ក៏បានដែរ។
មុខម្ហូបបន្ទាប់នេះក៏ពិសេសដែរ គឺ Ml-Salom ដែលមានត្រីសាល់ម៉ុនអាំងមួយបន្ទះធំ Onsen egg សាឡាដ Kewpie មេយ៉ូណេស និង Furikake Sprinkles។ មួយចាននេះតម្លៃខ្ពស់ជាងគេក្នុងហាង តែគិតទៅលើការចម្អិនយ៉ាងយកចិត្តដាក់ សាច់ត្រីសាល់ម៉ុនមួយបន្ទះធំដែរ គឺស័ក្ដិសមនឹងតម្លៃដែរ។ សាច់ត្រីមានការអាំងក្រៀមល្អ តែសាច់ខាងក្នុងនៅតែមានសំនើមល្អ ពិសេសតែម្ដង។ រសជាតិប្រៃឡមៗ ដែលស៊ីគ្នាជាមួយសាឡាដ Kewpie លាយជាមួយ មេយ៉ូណេស។ អ្នកចូលចិត្តអាហារបែបសុខភាព មួយចាននេះល្អសម្រាប់សុខភាពអ្នកតែម្ដង។
ចុងក្រោយនេះ ក៏ល្អសម្រាប់សុខភាពដែរ តែប្រហែលជាមិនសូវប្លែកទេ នោះគឺ Chicken Caesar Salad។ មួយចាននេះវិញ មានការលាយរវាងបន្លែ Romaine Lettuce ទ្រូងមាន់អាំង ពងមាន់ស្ងោរជ័រម្នៅ (Poached egg) សាច់ជ្រូក 3 ជាន់ និងទឹកសសរូបមន្ដប្រចាំហាង។ Chicken Caesar Salad មានរសជាតិប្រៃបន្ដិច តែ Chicken Caesar Salad មួយណាដែលអត់ប្រៃ ត្រូវអត់? តែរសជាតិប្រៃនេះ ទៅបង្រ្កប់រសជាតិទ្រូងមាន់អាំង ដែលមានរសជាតិសាប។
ចំណែកឯភេសជ្ជៈវិញ ពួកយើងបានហៅ 2 ប្រភេទដែរគឺ Lychee Lemon Tea និង Ichigo Milk។ Lychee Lemon Tea ជាប្រភេទភេសជ្ជៈសូដា ដែលមានរសជាតិ និងក្លិនពីផ្លែគូលេន ជូរអែមៗធ្វើឲ្យស្រស់ស្រាយ ដែលត្រូវជាមួយអាកាសធាតុក្ដៅខែចេត្រនេះតែម្ដង។ សម្រាប់ Ichigo Milk ជាប្រភេទភេសជ្ជៈទឹកដោះគោ ដែលផ្សំជាមួយផ្លែ និង Jam ស្រ្ដប៊ែរី ដែលមានផ្អែមស្រាល និងឈ្ងុយទឹកដោះគោ។ ក្រៅពីអាហារ brunch និងភេសជ្ជៈ នៅ The Grounds ក៏មានបង្អែមផងដែរ ដូចជា Banana Pancakes, Buttermilk Waffles Ice Cream, Crumbled Sundae, និង Matcha Afforgrado។
តែប៉ុននេះ Save ហាងកាហ្វេទុកមួយទៀតបាត់! បើចង់ស្គាល់ និង ភ្លក់រសជាតិម្ហូបអាហារបែប Brunch និង ការដេគ័រ មានភាពប្លែក និង ច្នៃប្រឌិតខ្ពស់ អាចមកសាកបាននៅ The Grounds!
កុំភ្លេចណាត់ថ្ងៃទៅហា៎ ទាន់មានប្រម៉ូសិនពិសេសរហូតដល់ 20% រហូតដល់ថ្ងៃទី 13 ខែមេសា នេះ។ អុីចឹង! មុនទៅដើរលេងចូលឆ្នាំខ្មែរ ចាំឈ្លាតទៅបង្ហើយការងារនៅ The Grounds ផង។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.