ស្ទះផ្លូវពេកមែនអ្នកច្បារអំពៅ អត់បាច់ចូលភ្នំពេញក៏មានកន្លែងទៅលេងដែរម៉ោះ!

ឃើញគេផ្អើលពេញ Tiktok ថាមានកន្លែងថ្មី ហើយស្អាត ថ្ងៃនេះអេតមីនបានទៅដែរ។ ស្អាតដូចគេល្បីមែនណា៎! The Ground Market កំពុងតែមានការគាំទ្រច្រើន ថ្វីត្បិតតែស្ថិតនៅច្បារអំពៅដែលមានចរាចរណ៍កកកុញក៏ដោយ តែមានមនុស្សជាច្រើនបានទៅលេងទីនោះ។

The Ground Market លម្អទៅដោយធម្មជាតិបៃតងស្រស់ស្អាត មានបង់អង្គុយលេងជាច្រើន ជាពិសេសមានកន្លែងក្មេងលេង ដែលល្អបំផុតសម្រាប់គ្រួសារមានក្មេងតូចៗ ចង់នាំកូនតូចៗទៅលេងកំសាន្ដថ្ងៃចុងសប្ដាហ៍។ អ្វីដែលល្អទៀតនោះ មានស្ដង់អាហារជាច្រើន ទាំងអាហារតាមដងផ្លូវ ទាំងការ៉េម និងភេសជ្ជៈជាច្រើនដាក់លក់បន្ដកន្ទុយគ្នា។ និយាយពីតម្លៃនៅទីនោះ អាចនិយាយបានថាអាចខ្ពស់ជាងខាងក្រៅបន្ដិច (អាហារតាមដងផ្លូវ) តែរសជាតិមិនធ្វើឲ្យអ្នកខកបំណងឡើយ។ 

រាល់ចុងសប្ដាហ៍ នៅ The Ground Market ក៏តែងតែមានជាកម្មវិធីនានាសម្រាប់កុមារទទួលចំណេះដឹង និងកម្សាន្ដសប្បាយនានាផងដែរ។ 

The Ground Market

  • Beung Chhuk Village, Sangkat Nirouth, Khan Chbar Ampov, Phnom Penh
  • 093 222 551

អត្ថបទគួរតែអានបន្ទាប់