កាហ្វេក្បែររបង-The Fence Coffee
- Street.108, Takhmau, Cambodia
- 081 970 975
កាហ្វេក្បែររបង ជាហាងកាហ្វេមួយដែលមានលក់កាហ្វេបែបខ្មែរ ហើយមានអ្នកចូលចិត្តញ៉ាំច្រើន! ឥឡូវនេះ កាហ្វេក្បែររបងបានបើកសាខាថ្មីមួយទៀតដែលជាសាខាទី ២ ដែលមានទីតាំងនៅម្ដុំទួលទំពូង។
កាហ្វេក្បែររបងទួលទំពូង មានទីតាំងនៅលើជាន់ទីមួយនៅពីលើ GOODY SHOP តែម្ដង។ កាហ្វេក្បែររបងទួលទំពូងមានបរិយសាកាសស្រស់ស្រាយល្អ មានការតុបតែងយ៉ាងស្រស់ស្អាតជាមួយនឹងដើមរុក្ខជាតិស្រស់ៗ និងវត្ថុតាំងតូចៗបែបបុរាណបន្តិច សម័យបន្តិច មើលទៅទាក់ភ្នែកតែម្ដង។ ក្រុម FoodBuzz យើងមានអារម្មណ៍ថាដូចនៅក្នុងកូនសួនច្បារតូចមួយ មានកាហ្វេក្រេបតិចៗ ហើយអង្គុយរំសាយអារម្មណ៍ជាមួយខ្យល់បក់ល្វើយៗ។
កាហ្វេក្បែររបងទួលទំពូងមានលក់កាហ្វេ និងភេសជ្ជៈផ្សេងៗជាច្រើនដែលមានរបៀបរបបស្រដៀងតៀមកាហ្វេខ្មែរយើងជំនាន់មុខបន្តិច និងស្រដៀងហាងកាហ្វេទាន់សម័យបន្តិច ប៉ុន្តែមានមកជាមួយការច្នៃប្រឌិតផ្ទាល់ខ្លួនប្លែកៗ ដូចជាកាហ្វេតាប៉ែ កាហ្វេពងមាន់ជាដើម ដែលពីរនេះជាភេសជ្ជៈប្រចាំហាងតែម្ដង។
កាហ្វេតាប៉ែ ជាកាហ្វេទឹកដោះគោត្រជាក់ៗមួយកែវដែលមានដាក់តាប៉ែខ្មៅបន្តិចពីលើ។ កាហ្វេមានរសជាតិខ្លាំងល្មម ដែលមានរសជាតិជូរតិចៗពីតាប៉ែ។ មួយកែវនេះសាកសមសម្រាប់អ្នកដែលចូលចិត្តញ៉ាំកាហ្វេដែលមានរសជាតិជូរតិចៗ សំខាន់មានតាប៉ែញ៉ាំផង ផឹកផង ចំណេញសាឡប់។
រីឯកាហ្វេពងមាន់វិញ គឺល្បីប្រចាំហាងតែម្ដង អ្នកណាក៏មករកកាហ្វេពងមាន់ពេលមកកាហ្វេក្បែររបងដែរ! មួយកែវនេះជាកាហ្វេខ្មៅចាស់ ហើយមានដាក់គ្រីមពងមាន់ពីលើដែលមានរសជាតិផ្អែម ឈ្ងុយ ខាប់ ឆ្ងាញ់តែម្ដង។ មួយឈុតនេះមានមកជាមួយនំប៉ោងដែលជ្រលក់ញ៉ាំជាមួយគ្រីមពងមាន់ គឺត្រូវគ្នាមែនទែន។
កាហ្វេក្បែររបងទួលទំពូង មានកន្លែងអង្គុយខាងក្រៅ មានការតុបតែងស្អាត សាកសមសម្រាប់ការជួបជុំជាមួយមិត្តភក្តិ ឬអ្នកចូលចិត្តអង្គុយលេងជាមួយខ្យល់អាកាសធម្មជាតិ។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.