បង្កើតដោយយុវតីវ័យក្មេងម្នាក់ The Dough Room ជាហាងនំអនឡាញកំពុងពេញនិយមក្នុងភ្នំពេញ

នៅពេលក្រុមការងារ FoodBuzz ចង់ឲ្យរង្វាន់ខ្លួនឯង ពួកយើងតែងតែគិតដល់នំនែកនានា តែដោយសារតែពួកយើងរៀងរើសញ៉ាំបន្ដិច ពួកយើងតែងតែជ្រើសរើសហាងដែលមានបម្រើអាហារ និងនំចំណីមានគុណភាពល្អ និងត្រូវមាត់។ ហើយថ្ងៃនេះ ពួកយើងមកបង្ហាញហាងនំអនឡាញមួយ ដែលពួកយើងកុម្ម៉ង់ជាប្រចាំ នោះគឺ The Dough Room

The Dough Room 

ត្រូវបានបង្កើតឡើងដោយនារីវ័យក្មេងម្នាក់ដែលបានរៀនចប់ពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា  ដែលជាវិទ្យាស្ថានបង្រៀនចម្អិនដោយការច្នៃប្រឌិតដ៏ល្បីមួយក្នុងរាជាណាចក្រកម្ពុជា និងមានបទពិសោធន៍ចុងភៅក្នុងសណ្ឋាគារល្បីៗផងដែរ។ ដោយចិត្តស្រឡាញ់អាហារ The Dough Room ក៏បានបង្កើតឡើង ដើម្បីផ្ដល់ជូននំជាច្រើនប្រភេទដល់អ្នកចូលចិត្តញ៉ាំនំនែកបែបលោកខាងលិច និងមមាញឹកមិនមានពេលវេលាចេញក្រៅទិញ។ ហើយកាន់តែងាយស្រួលដល់អ្នកដែលចង់ទិញជូនមិត្តភក្ដិ ឬ មនុស្សជាទីស្រឡាញ់ក្នុងថ្ងៃពិសេសផងដែរ។

គ្រាន់តែខែ ឧសភា ចូលដល់ The Dough Room បានចេញនូវនំថ្មី ប្រភេទ Cream Cheese Tart ដែលមានដល់ទៅ 3 រសជាតិរួមមាន រសជាតិស្វាយទុំ ស្រ្ដបឺរី និងប៊្លូបឺរី។ សម្រាប់ 3 រសជាតិនេះ ពួកយើងចូលចិត្តរសជាតិស្រ្ដបឺរី និងប៊្លូបឺរីជាងគេ ដោយសាររសជាតិជូររបស់ផ្លែឈើទាំង 2 នេះទៅកាត់រសជាតិម្លាន់របស់គ្រីមឈីស។ ប៉ុន្ដែបើប្រិយមិត្តមិនសូវចូលចិត្តរសជាតិជូរ អាចសាកជាមួយរសជាតិស្វាយទុំបានណា៎! សំខាន់រូបរាង និងពណ៌សុទ្ធតែស្អាតៗសឹងតែមិនចង់ដាក់ចូលមាត់។

The Dough Room ក៏មានជាបែបនំខេក ដែលមានរសជាតិផ្សេងៗគ្នា មានការតុបតែងយ៉ាងស្រស់ស្អាត គ្រាន់តែក្រលេកក៏ដឹងថារៀបចំដោយការយកចិត្តទុកដាក់ដែរ។ នំខេក មានការរៀបជាស្រទាប់ៗដែលមើលពីចំហៀងក៏ទំនង ហើយមើលពីលើរឹតតែគួរឲ្យចង់ញ៉ាំ ដោយសារការតុបតែងដ៏ប្រណីតរបស់នំ។ រសជាតិនំ គឺមិនសូវផ្អែមទេ ហើយមានគ្រីមតិចៗ ដែលត្រូវម៉ាច់បើសិនញ៉ាំត្រសងជាមួយកាហ្វេ ឬទឹកតែក្ដៅៗ។

ហើយពួកយើងក៏មានសំណាងបានញ៉ាំនំខេកពិសេសរបស់ The Dough Room គឺ Chocolate Dream Cake, Strawberry Dream Cake និង Matcha Coconut Dream Cake។ ប្រិយមិត្តនឹងទទួលបានរសជាតិទន់ និងផ្អែមល្មមរបស់នំគ្រប់ម៉ាត់។ មិនតែប៉ុណ្ណោះ នំនីមួយៗត្រូវបានតុបតែងជាមួយផ្លែឈើស្រស់ៗ ដែលទាក់ចិត្តប្រិយមិត្តគ្រប់រូបឲ្យចង់ថត និងកុម្ម៉ង់មិនខាន។

Brownies ជាមីនុយពិសេសប្រចាំហាងមួយរបស់ The Dough Room។ Brownies នៅទីនេះមានរសជាតិឆ្ងាញ់ទាំងខាងក្នុង និងខាងក្រៅមានសំណើម មិនក្សោះ ទន់ល្អ ខាំមួយម៉ាត់ណាក៏រសជាតិដិតឆ្ងាញ់ដែរ។​ ក្រៅពីរសជាតិសូកូឡា ក៏មានរសជាតិ Matcha ផងដែរ ដែលមានរួមផ្សំជាមួយដូង និងរសជាតិផ្សេងៗជាច្រើនទៀត។ 

ងាកមកមើលបែបនំប៉័ងវិញ The Dough Room មានលក់ជាបែប Croissant Loafs ដែលជានំ Croissant មានរសជាតិខុសៗគ្នាដូចជា Kampot Bread ឬរសជាតិឈីស ឬ Ham និងជាច្រើនទៀត។ សាច់នំបុ័ងគឺទន់ និងរៀងហាប់ជាង Croissant ទូទៅ ផ្គួបជាមួយក្លិនឈ្ងុយប័រ និង Topping ទៀត ធ្វើឲ្យនំមានរសជាតិឆ្ងាញ់ប្លែក ញ៉ាំហើយចង់ញ៉ាំទៀត។

The Dough Room មាននំច្រើនប្រភេទមែនទែនសម្រាប់ជ្រើសរើសតាមចំណូលចិត្ត តែបើសិនជាឲ្យក្រុមការងារ​ FoodBuzz យើងណែនាំខ្លាំងជាងគេនោះគឺ Brownies, Mini Crossiants និង Croissant Loafs។ ញ៉ាំហើយ ដឹងតែពេញចិត្តស្ដូកតែម្ដង! 

សម្រាប់ការកុម្ម៉ង់ ទំនាក់ទំនងទៅកាន់ Instagramហ្វេសប៊ុកផេក 

The Dough Room

អត្ថបទគួរតែអានបន្ទាប់