The Cut Steakhouse៖ លេចធ្លោទាំងរសជាតិ ទាំងគុណភាព

ចង់ញ៉ាំស្ទេកមែនទេ? កុំភ្លេចទៅ The Cut ណា!  The Cut ជាហាងស្ទេកដែលទើបតែបើកថ្មីនៅផ្សារទំនើបខាលេនដេល (Khalandale Mall)។ ហាងនេះមានបម្រើជា ប្រភេទសាច់អាំងគុណភាពខ្ពស់ និងមានបរិយាកាសយ៉ាងថ្លៃថ្នូរ ដើម្បីបង្កើតជាបទពិសោធន៍នៅការទទួលទានអាហារមិនអាចបំភ្លេចបាន។ បរិយាកាសបែបស៊ីវិល័យបានអមជាមួយគ្រឿងផ្សំនាំចូលដែលមានគុណភាពល្អឯក។

នៅ The Cut Steak House ក្រៅពីស្ទេក អ្នកក៏អាចញ៉ាំអាហារប្រកបដោយគុណភាពនិងរសជាតិជាច្រើនមុខដែលរួមមានគ្រឿងសមុទ្រស្រស់ៗ សាច់ល្អៗ ហើយថែមទាំងមានប្រភេទសាច់គោ Wagyu ដែលគេតែងថាសាច់គោមានគុណភាពដាច់គេ។

ក្រៅពីអាហារ The Cut ក៏មានភេសជ្ជៈយ៉ាងសំបូរបែប ឬទាំងប្រភេទស្រាបៀរ ស្រាក្រហម និង Cocktail ដើម្បីបង្កើនអារម្មណ៍ស្រស់ស្រាយ និងបទពិសោធន៍បំភ្លេចមិនបាន។ កត្តាទាំងនេះជាហេតុដែល The Cut បានក្លាយជាជម្រើសយ៉ាងល្អសម្រាប់ការញ៉ាំអាហាររ៉ូមែនទិក Date ញ៉ាំស្តេកជាមួយស្រាក្រហម ឬសម្រាប់ពិធីជួបជុំយ៉ាងថ្លៃថ្នូរ។​

មិនបង្អែរបង្អង់យូរ ថ្ងៃនេះ FoodBuzz សូមនាំជូនមុខម្ហូបឆ្ងាញ់ប្រចាំហាងប៉ុន្មានមុខ ឱ្យប្រិយមិត្តបានមើល!

●  Tajima Tomahawk: សាច់គោមួយនេះជាម្ហូបល្បីប្រចាំហាង ជាសាច់គោ Tajima របស់ជប៉ុនដែលចិញ្ចឹមប្រកបដោយការថែទាំ ដើម្បីធានានូវសាច់គោដែលមានគុណភាពល្អដាច់គេ។ សាច់គោមួយនេះទន់ ផុយ និងមានរសជាតិស្ទើរមិនជួរឱ្យជឿ និងធានាប្លែកពីសាច់គោដែលប្រិយមិត្តធ្លាប់បានទទួលទាន ហើយអាចញ៉ាំបានរហូតដល់ 3 ទៅ 4 នាក់។  

● Garlic Shrimp: បង្គាចម្អិនជាមួយខ្ទឹមសជាមុខម្ហូបមួយមុខដែលមិនគួរមើលរំលង។ ម្ហូបមួយមុខនេះមានរសជាតិសាច់បង្គាផ្អែមស្រស់ពីធម្មជាតិ រសជាតិគ្រីម និងក្លិនយ៉ាងឈ្ងុយពីខ្ទឹមស។​ 

●  US Ribeye: អ្នកចូលចិត្តស្តេកណាក៏ចូលចិត្តញ៉ាំ Ribeye ដែរ។ Ribeye នៅ The Cut ជា Ribeye ដែលត្រូវបាននាំចូលពីសហរដ្ឋអាមេរិក និងមានសាច់ជាប់ខ្លាញ់ដែលផ្ដល់រសជាតិឆ្ងាញ់ផុយ។

●  Foie Gras & Scallop: សម្រាប់អ្នកដែលមិនធ្លាប់ញ៉ាំ Foie Gras ជាប្រភេទថ្លើមក្ងានដែលមានជាតិខ្លាញ់ ទន់ដូចបឺរនិងមានរសជាតិគ្រីមស្ទើរមិនគួរឱ្យជឿ។ លឺគេថា100 ដងក៏មិនដូចបានភ្លក្សមួយដងដែរ។ Foie Gras នៅ The Cut មានអមជាមួយស្កាឡុបធំៗ និងចម្អិនជាមួយគ្រឿងយ៉ាងឈ្ងុយ។ 

● The Cut Salad: បើញ៉ាំស្ដេក កុំភ្លេចញ៉ាំជាមួយសាឡាដរបស់ The Cut ដែលជាសាឡាដផ្សំពីបន្លែបៃតងស្រស់ និងពងទា។ សាឡាដនេះស្រួយឆ្ងាញ់ និងសមជាសាឡាដនៅហាងស្តេក ដ៏ប្រណិននេះមែន។

●  Dover Sole Hibachi: ប្រសិនបើអ្នកចូលចិត្តសាច់ត្រី ជាជាងសាច់គោ អ្នកអាចញ៉ាំត្រី Dover Sole ដែលចម្អិនបែបជប៉ុននិងប្រឡាក់គ្រឿងយ៉ាងឆ្ងាញ់ ចូលជាតិល្អ។ 

ប្រសិនបើប្រិយមិត្តចង់សាកញ៉ាំស្តេកលំដាប់ថ្នាក់ល្អ ប្រកបដោយប្រណិតភាពក្នុងបរិយាកាសយ៉ាងស្រស់ស្រាយនិងសមសួន ម៉េចមិនទៅ The Cut Steak House! សំខាន់ក៏មានជាប្រូម៉ូសិន Happy Hour ទិញ 1 ថែម 1 ជារៀងរាល់ថ្ងៃចាប់ពីម៉ោង 3​​​​​ ល្ងាច ដល់ម៉ោង 7 យប់ហើយ​ សម្រាប់ស្រាបៀរ និង Cocktail ផងដែរ កុំភ្លេចមកញ៉ាំស្តេក ជាមួយភេសជ្ជៈស្រស់ស្រាយ និងបង្កើតការចងចាំល្អៗ ជាមួយរសជាតិមិនអាចបំភ្លេចបានពី The Cut៕

 

The Cut

  • City Center Blvd, Boeung Kok Village, Sangkat Sras Chork, Khan Daun Penh, Phnom Penh
  • 023 883 484

អត្ថបទគួរតែអានបន្ទាប់