The Coffee Club៖ អាហារឆ្ងាញ់ព្រោះចុងភៅចំណាន និងការធ្វើម្ហូបយ៉ាងផ្ចិតផ្ចង់តាមស្តង់ដារលំដាប់ពិភពលោក

រសជាតិជាផ្នែកសំខាន់បំផុតក្នុងពេលចម្អិនមុខម្ហូបនីមួយៗ និងទទួលទាន។ ដូច្នេះហើយបានជាចុងភៅនៅ The Coffee Club យកចិត្តទុកដាក់លើចំណុចមួយនេះជាពិសេស ដើម្បីផ្ដល់ជូននូវអាហារដ៏មានឱជារស និងគួរឲ្យចង់ញ៉ាំ។

                    

ដើម្បីឱ្យមុខម្ហូបមួយមានរសជាតិឆ្ងាញ់ គ្រប់យ៉ាងចាប់ផ្ដើមចេញពីការជ្រើសរើស និងទុកដាក់គ្រឿងផ្សំ។ The Coffee Club ជ្រើសរើសគ្រឿងផ្សំស្រស់ល្អ គុណភាពខ្ពស់ ដូចជាសាច់គោដែលឆ្លងកាត់ការត្រួតពិនិត្យតាមស្តង់ដារ និងបន្លែបៃតងស្រស់ខ្ចី។ ការទុកដាក់វិញ គឺមានបែងចែកយ៉ាងច្បាស់លាស់រវាងសាច់និងបន្លែ រវាងសាច់គោនិងគ្រឿងសមុទ្រ ដោយមានការរក្សាសីតុណ្ហភាពឱ្យនៅត្រឹម 5 អង្សារសេដើម្បីធានានូវរសជាតិ និងគុណភាពល្អបំផុត។ 

   

សូម្បីការលាងបន្លែក៏មានបែបបទយ៉ាងព្រិតព្រាងដែរ! គឺលាងក្នុងទឹកចំណុះ 35L លាយជាមួយម្សៅលាងបន្លែដើម្បីសម្អាតសារធាតុផ្សេងៗដែលមិនល្អចំពោះសុខភាព។ 

  

ពេលធ្វើម្ហូបម្ដងៗ ចុងភៅនៅ The Coffee Club តែងគោរពតាមរូបមន្តប្រចាំហាង មានការថ្លឹងនិងវាល់គ្រឿងផ្សំយ៉ាងច្បាស់លាស់ដើម្បីធានានូវរសជាតិដើម។ អ៊ីចឹងពេលប្រិយមិត្តញ៉ាំភេសជ្ជៈ ឬ អាហារនៅ The Coffee Club នឹងទទួលបានរសជាតិដូចគ្នាបេះបិទ ទោះបីឆ្លងសាខាឬ ឆ្លងទៅដល់ប្រទេសអូស្រ្តាលីក៏ដោយ!

  

បើចង់បានអាហារមានគុណភាពខ្ពស់ សំបូរទៅដោយសារជាតិចិញ្ចឹម មានអនាម័យនិងចម្អិនដោយចុងភៅចំណាន កុំភ្លេចជ្រើសរើស The Coffee Club!

 

The Coffee Club

  • Rue Pasteur (51), Corner of St. 63, Sangkat Boeung Keng Kang, Khan Chamkarmon, Phnom Penh
  • 023 230 786

អត្ថបទគួរតែអានបន្ទាប់