លើសពីហាងកាហ្វេ៖ The Coffee Club បម្រើកាហ្វេនៅពេលព្រឹក និងស្រាក្រឡុកនៅពេលល្ងាច

ពេលលឺឈ្មោះហាងកាហ្វេ The Coffee Club ប្រាកដជាមានប្រិយមិត្តមួយចំនួនយល់ច្រឡំថាហាងនេះមានលក់តែកាហ្វេឆ្ងាញ់ៗ ប៉ុន្តែ The Coffee Club ពិសេសជាងឈ្មោះហាងកាហ្វេហ្នឹងណា៎! ថ្ងៃនេះ FoodBuzz សូមនាំអារម្មណ៍អ្នកអានឱ្យបានស្គាល់មុខម្ហូបដែលមានលក់នៅទីនេះ ព្រោះថាម៉ឺនុយពិតជាវែងនិងសម្បូរបែប ពោរពេញទៅដោយអាហារឆ្ងាញ់ៗច្រើនខ្លាំងមែនទែន។

                   

អាហារពេញនិយមខ្លាំងជាងគេនៅ The Coffee Club គឺអាហារបែបអ៊ីតាលី ដូចជា Big Breakfast and Smashed Avocado on Toast ឬ អាហារប្រចាំតំបន់ដូចជា Phnom Penh Egg benedict និង ផាត់ថៃគ្រឿងសមុទ្រ។  តែមុខម្ហូបដែលយើងចង់ណែនាំនៅថ្ងៃនេះគឺ ស្តេក អេន ហ្វ្រាយ (Steak and Fries) ដែលប្រើប្រាស់សាច់គោអូស្រ្តាលី មានការត្រួតពិនិត្យគុណភាពយ៉ាងម៉ត់ចត់។

  

ហាងកាហ្វេ The Coffee Club ប្រើប្រាស់គ្រាប់កាហ្វេពីប្រភពដើមតែប៉ុណ្ណោះ ដោយឆ្លងកាត់ទំនាក់ទំនងផ្ទាល់ជាមួយក្រុមផលិតករពីប្រទេសប៊្រេស៊ីល កូឡុំប៊ី និងឥណ្ឌា។ គ្រាប់កាហ្វេត្រូវបានលីងនៅទីក្រុងម៉ែលប៊ន ដែលជារដ្ឋធានីសម្បូរទៅដោយហាងកាហ្វេក្នុងប្រទេសអូស្រ្ដាលី  មុនដឹកចេញមកកាន់កម្ពុជា។ បន្ទាប់មកគ្រាប់កាហ្វេត្រូវបានកិន និងឆុងយ៉ាងឈ្ងុយឆ្ងាញ់ជូនអ្នកជារៀងរាល់ថ្ងៃដោយអ្នកឆុងកាហ្វេដ៏ជំនាញ។ 

  

នៅទីនេះ មានការផ្ដល់ជូនភេសជ្ជៈក្ដៅ និងត្រជាក់ជាច្រើនប្រភេទដូចជា កាហ្វេ កាហ្វេ Cold Brew ដែលមានជានីដ្រូ ភេសជ្ជៈក្រឡុក និង Super Shakes ដែលជាភេសជ្ជៈជាទីពេញនិយមសម្រាប់ហ្វេនៗ The Coffee Club។ 

    

ក្រៅពីកាហ្វេឈ្ងុយ​និងមុខម្ហូបឆ្ងាញ់ៗ The Coffee Club ប្រែខ្លួនមកជាលក្ខណៈផាប់នៅពេលយប់ ដោយមានបម្រើជាប្រភេទភេសជ្ជៈមានជាតិអាល់កុល ដូចជា ស្រាក្រឡុក (Cocktail) និងប្រភេទស្រាក្រហម។ បបួលមិត្តភក្ដិមក The Coffee Club តែម្ដងទៅ ព្រោះថាមានសឹងតែអស់ហើយហ្នឹង។ 

  

 

The Coffee Club

  • Rue Pasteur (51), Corner of St. 63, Sangkat Boeung Keng Kang, Khan Chamkarmon, Phnom Penh
  • 023 230 786

អត្ថបទគួរតែអានបន្ទាប់