The Coffee Club
- Rue Pasteur (51), Corner of St. 63, Sangkat Boeung Keng Kang, Khan Chamkarmon, Phnom Penh
- 023 230 786
ពីដំបូងកាលពីឆ្នាំ ១៩៨៩ ហាងកាហ្វេ The Coffee Club ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការសម្រាប់គ្រួសារ មិត្តភក្ដិ និងអតិថិជន។ គោលបំណងនៃការបង្កើតហាងកាហ្វេនេះដំបូងគឺសម្រាប់ជាកន្លែងណាត់ជួបអង្គុយពិសាកាហ្វេជាលក្ខណៈសាមញ្ញតែមិនជិនណាយ មានផាសុកភាព និងការតុបតែងទាន់សម័យ។
សព្វថ្ងៃ The Coffee Club មានសាខារហួតដល់ទៅ 400 សាខានៅទូទាំងពិភពលោក ហើយក្នុងនោះមាន 2 សាខាដែលស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញ (មួយស្ថិតនៅក្នុងផ្សារទំនើបអ៊ីអន១ និងមួយទៀតស្ថិតក្នុងសង្កាត់បឹងកេងកង១) ដោយមានគម្រោងពង្រីកសាខាទូទាំងប្រទេសនៅថ្ងៃអនាគត។
The Coffee Club Cambodia ផ្ដល់ជូននូវបទពិសោធន៍កាហ្វេ ដែលមានទម្រង់តម្រូវតាមប្រជាជនកម្ពុជា ដោយធ្វើការបញ្ចូលរវាងអាហារពេលព្រឹកបែបអូស្រ្ដាលី ជាមួយនឹងរសជាតិដើមរបស់ខ្មែរ។ ជម្រើសអាហារពេលព្រឹកឆ្ងាញ់ៗជាច្រើនប្រភេទ ដែលធ្វើឡើងពីគ្រឿងផ្សំមានគុណភាពខ្ពស់នាំចូលពីបរទេស និងក្នុងស្រុក ទាំងនេះអ្នកអាចរកបាននៅ The Coffee Club។
គ្រាប់កាហ្វេដែលត្រូវបានកិន និងលាយរបស់ The Coffee Club មានប្រភពដើមនាំចូលដោយផ្ទាល់ពីផលិតករក្នុងប្រទេសប្រេស៊ីល កូឡំប៊ី និងឥណ្ឌា។ ការនាំចូលដោយមានដៃគូសហការច្បាស់លាស់ និងការលីងគ្រាប់កាហ្វេតាមស្ដង់ដាក្នុងប្រទេសអូស្រ្ដលី ច្បាស់ណាស់ថាគុណភាពកាហ្វេនៅទីនេះ ប្រាកដជាល្អ និងមានគុណភាពខ្ពស់។
ទោះបីជាអ្នកកំពុងរកហាងកាហ្វេដែលមានភាពស្ងប់ស្ងាត់ល្អ មានបម្រើស្រាក្រហម និងអាហារឆ្ងាញ់ៗ ដើម្បីប្រជុំពិភាក្សាជំនួញ ការជួបជុំគ្រួសារ ឬ មិត្តភក្ដិ The Coffee Club គឺជាកន្លែងដែលនឹងទទួលយ៉ាងកក់ក្ដៅជាមួយនឹងសេវាកម្មយ៉ាងឥតខ្ចោះ។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.