The Chinese House ហាងដែលមានតុបតែងបែបចិន តែបម្រើម្ហូបអឺរ៉ុប
អីយ៉ាស មើលចំណងជើងប្រហែលជាម្ហូបចិនហើយ តាមពិតជាម្ហូបបរទេសសោះ។ ចឹងហើយយូរៗចំណាយពេល ដែលមានតំលៃ រឺ ក៏ថវិការ ខ្លះដើម្បីស្វែង រកនៅអ្វីដែរប្លែក កុំអោយស្រ្តេសពេក ក៏ដូចជាការរកកន្លែងដែរមានបរិយាកាសថ្មីៗ ម្ហូបឆ្ងាញ់ៗ អនាម័យនិងមានគុណភាពខ្ពស់ ទើបបានៗ។ ដូច្នេះ Foodbuzz សូមណែនាំហាងបរទេសមួយដែរមានឈ្មោះថា The Chinese House។
The Chinese House មានបម្រើជាអាហារបែបបញ្ចឹមប្រទេស ដូចជា ស្តេក សាច់គោ សាច់ចៀម បន្លែ និងការរចនាយ៉ាងយកចិត្តទុកដាក់នៃម្ហូបនិមួយៗ គួរអោយទាក់ទាញ តែបើតាមមើលទៅក៏អាចហៅបានថាជាភោជនីយដ្ឋានបែបកូនកាត់អាស៊ី-អឺរ៉ុបអញ្ចឹង ព្រោះថាក្នុង Menu គឺឃើញថាមានមី និង ស៊ុបតុងយុំាផងដែរ។
មិនតែប៉ុណ្ណោះ ដូចដែរបានរៀបរាប់ខាងលើ The Chinese House មិនត្រឹមតែមានម្ហូបដ៏គួរអោយទាក់ទាញប៉ុណ្ណោះទេ ប្រភេទលក្ខណះ បឺហ្គឺ សុំាងវិចក៏មានដែរជាមួយនឹងតម្លៃសមរម្យទូទៅ។
បើនិយាយពីទីកន្លែង ការដេគ័រក្នុងហាង និងបរិយាកាសជុំវិញគឺរ៉ូមែនទិកតែម្តង ជាពិសេស គឺជាកន្លែងដែរគួរតែជា First Date របស់អ្នក។ ជាពិសេសមួយទៀតនោះគឺ មានស្រាក្រឡុកដែលមានរសជាតិឆ្ងាញ់ដើម្បីបំពេញបន្ថែមជាមួយនឹងមុខម្ហូបដ៏មានគុណភាព។
ទីតាំង: សិ្ថតនៅលើផ្លូវ ព្រះស៊ីសុវិត្ថ (កែងផ្លូវ 84, ទល់មុខកំពង់ផែស្វយ័តភ្នំពេញ)
តំលៃ: ប្រភេទ បឺហ្គឺ $6.50 , ប្រភេទ Main Course $15 , ប្រភេទ ស្រាក្រឡុក $5.5