មានដឹងថានៅលើផ្លូវ 123 ម្ដុំទួលទំពូងប្រជុំទៅដោយហាងអាហារពេញនិយមជាង 10 អត់?

គ្រាន់តែចំណាយពេលប៉ុន្មាននាទីជិះតាមផ្លូវលេខ 123  អ្នកនឹងឃើញភោជនីយដ្ឋានជាច្រើនដែលគួរឱ្យចាប់អារម្មណ៍។ នេះនែ! Foodbuzz ចង់ណែនាំអ្នកនូវភោជនីយដ្ឋាន ​ 12 កន្លែង។

(លេខរៀងមិនតាមលំដាប់)

#1 Dos Besos

Dos Besos គឺជាភោជនីយដ្ឋានម៉ិចស៊ិកដែលមានប្រជាប្រិយភាពមួយសម្រាប់ភ្ញៀវបរទេស ក៏ដូចជាភ្ញៀវជាតិដែលចូលចិត្តម្ហូបអាហារម៉ិចស៊ិកនៅលើផ្លូវ 123។

Dos Besos

Dos Besos

Dos Besos

តម្លៃ៖ ចាប់ពី $5 ឡើងទៅ

ម៉ោងបើក៖ 11AM – 10PM

ទីតាំង៖ #33 ផ្លូវលេខ 123 សង្កាត់ទួលទំពូង រាជធានីភ្នំពេញ | Googlemap

#2 Atlas Grill House

ចង់បានអាហារអ៊ឺរ៉ុបដ៏ប្រណិតមួយ ជាពិសេសនោះជាមួយនឹងស្ទេកយ៉ាងឈ្ងុយឆ្ងាញ់ Atlas Grill House ប្រាកដជាត្រូវចិត្តអ្នក។

Atlas Grill House

Atlas Grill House

តម្លៃ៖ ចាប់ពី $9 ឡើងទៅ

ម៉ោងបើក៖ 11AM – 10PM

ទីតាំង៖  #42 ផ្លូវលេខ 123 សង្កាត់ទួលទំពូង រាជធានីភ្នំពេញ | Googlemap 

#3 The Flavors of India

គ្រាន់តែឃើញឈ្មោះក៏អាចដឹងដែរថា ភោជនីយដ្ឋាននេះមានបម្រើនូវម្ហូបអាហារឥណ្ឌា។ The Flavors of India ត្រូវបានទទួលស្គាល់យ៉ាងច្រើនជាហេតុធ្វើឲ្យមាន The Flavors of India II នៅលើផ្លូវ 123 ផងដែរ។

The Flavors of India

The Flavors of India

The Flavors of India

តម្លៃ៖ N/A

ម៉ោងបើក៖ 9:30AM – 10:30PM

ទីតាំង៖ ផ្ទះលេខ 32Eo ផ្លូវលេខ 123 សង្កាត់ទួលទំពូង រាជធានីភ្នំពេញ | Googlemap 

#4 Brooklyn Pizza + Bistro

ច្បាស់ជាស្គាល់មិនខាន FoodBuzz តែងតែលើក Brooklyn Pizza + Bistro ជាហាងភីហ្សាដែលទទួលបានការគាំទ្រយ៉ាងច្រើនដោយសារតែរសជាតិភីហ្សាដ៏ឈ្ងុយឆ្ងាញ់។

Brooklyn Pizza & Bistro

Brooklyn Pizza & Bistro

Brooklyn Pizza & Bistro

តម្លៃ៖ ចាប់ពី $8 ឡើងទៅ

ម៉ោងបើក៖ 11AM – 9:45PM

ទីតាំង៖ #36 ផ្លូវលេខ 123 សង្កាត់ទួលទំពូង រាជធានីភ្នំពេញ | Googlemap 

 

#5 123 Street Japanese Chicken Cuisine

បើមកដល់ផ្លូវ 123 នេះហើយចង់អាហារបែបជប៉ុន 123 Street Japanese Chicken Cuisine ត្រូវតែចូល។

123 Street Japanese Chicken Restaurant

123 Street Japanese Chicken Restaurant

123 Street Japanese Chicken Restaurant

តម្លៃ​៖ N/A

ម៉ោងបើក៖ 11AM – 2:30PM, 5:30PM – 11:00PM

ទីតាំង៖ #52D ផ្លូវ 123 សង្កាត់ទួលទំពូង រាជធានីភ្នំពេញ | Googlemap 

 

#6 Alchemy Gastro Pub

នេះជាភោជនីយដ្ឋានបែបបារដ៏ស្រស់ស្អាតមួយដែលប្រកបទៅដោយបរិយាកាសល្អប្រណិត និងការកម្សាន្តជាមួយនឹងក្រុមតន្រ្តី។

Alchemy Gastro Pub

Alchemy Gastro Pub

Alchemy Gastro Pub

តម្លៃ៖ 5$ - 15$

ម៉ោង៖ 5:00 – 1:00

ទីតាំង៖ ផ្លូវលេខ​ 123, សង្កាត់ ទួលទំពូង, ភ្នំពេញ| Googlemap 

 

#7 Kinin

Kinin ជាភោជនីយដ្ឋានបែបបារដែលបម្រើនូវអាហារយ៉ាងឈ្ងុយឆ្ងាញ់ និងភេសជ្ជៈស្រវឹងជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះ Kinin ផ្ដល់ភាពពិសេសម៉្យាងដោយការអង្គុយសម្រាកញ៉ាំក្នុងសួនលម្អស្រស់ស្អាតមួយដែលនឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា។

Kinin

Kinin

Kinin

តម្លៃ៖ Start from 3$

ម៉ោង៖ 11:00AM – 12:00 AM

ទីតាំង៖ ផ្លូវលេខ​ 123, សង្កាត់ ទួលទំពូង, ភ្នំពេញ| Googlemap 

 

#8 Crumbs នំធ្វើដោយដៃ

Crumbs គឺជាកន្លែងដ៏ល្អសម្រាប់អ្នកដែលចូលចិត្តបង្អែម និងនំ។ វាពិតជាច្បាស់ណាស់នៅពេលដែលអ្នកឆ្លងកាត់ផ្លូវ 123 អ្នកនឹងឃើញការដាក់តាំងបង្ហាញនូវជម្រើសបង្អែមនិងនំផ្សេងៗជាច្រើនក្នុងហាងនំនេះ។ ជាពិសេសបុគ្គលិកមានភាពរួសរាយរាក់ទាក់។

Crumbs

Crumbs

Crumbs

តម្លៃ៖ 1.5$ - 30$

ម៉ោង៖​​ 09:00​​ – 19:00

ទីតាំង៖ ផ្លូវលេខ​ 123, សង្កាត់ ទួលទំពូង, ភ្នំពេញ | Googlemap

#9 ផ្ទះបាយ Eleven One

ផ្ទះបាយ Eleven One ជាភោជនីយដ្ឋានដ៏ល្អមួយដែលផ្ដល់ជូននូវអាហារខ្មែរនិងអាហារបរទេស។ ភោជនីយដ្ឋាននេះពិតជាមានលក្ខណៈពិសេស ដែលមិនអាចមើលរំលងបាន ដោយសារតែភោជនីយដ្ឋាននេះផ្តល់ឱ្យនូវអាហារសុខភាព ដោយគ្មានប្រើប៊ីចេង ព្រមទាំងគិតគូរដល់បរិស្ថានទៀតផង ដោយសារតែការប្រើប្រាស់របស់វ៉ិចខ្ចប់ដែលមិនប៉ះពាល់បរិដ្ឋាន។ ម៉ឺនុយវិញ សម្បូរទៅដោយជម្រើសត្រី និងបន្លែ។

ផ្ទះបាយ Eleven One

ផ្ទះបាយ Eleven One

តម្លៃ៖ 2.5$ - 7$

ម៉ោង៖​​ 07:00​​ – 21:00

ទីតាំង៖ ផ្លូវលេខ​ 123, សង្កាត់ ទួលទំពូង, ភ្នំពេញ | Googlemap

#10 ផ្ទះនេសាទគ្រឿងសមុទ្រ

ប្រសិនបើអ្នកស្វែងរកអាហារល្អ ភោជនីយដ្ឋាននេះគឺជាកន្លែងដែលត្រូវមក។ អាហារសមុទ្រដ៏ល្អប្រណិត ស្រស់និងឆ្ងាញ់ក្នុងបរិយាកាសដ៏ល្អមួយ ជាពិសេសអាហារទាំងអស់មានតម្លៃសមរម្យ។

ផ្ទះនេសាទគ្រឿងសមុទ្រ

ផ្ទះនេសាទគ្រឿងសមុទ្រ

ផ្ទះនេសាទគ្រឿងសមុទ្រ

តម្លៃ៖ 3$ - 10$

ម៉ោង៖​​ 10:00​​ – 23:00

ទីតាំង៖ ផ្លូវលេខ​ 123, សង្កាត់ ទួលទំពូង, ភ្នំពេញ | Googlemap 

#11 ពូម៉ាប់

ពួម៉ាបនេះជាភោជនីយដ្ឋានដែលមានជម្រើសដ៏ល្អមួយចំនួននៅក្នុងម៉ឺនុយ ហើយមានតម្លៃសមរម្យ។ ជាពិសេសកន្លែងនេះគឺល្អសម្រាប់ការញ៉ាំភេសជ្ជៈនៅក្នុងបរិយាកាសដ៏ត្រជាក់ស្ងប់ស្ងាត់។ លើសពីនេះទៅទៀតបុគ្គលិកទាំងអស់មានភាពរួសរាយរាក់ទាក់ហើយតែងតែស្វះស្វែងជួយ។

ពួម៉ាប (Mr Mab)

ពួម៉ាប (Mr Mab)

ពួម៉ាប (Mr Mab)

តម្លៃ៖ 2$ - 7$

ម៉ោង៖​​ 11:00​​ – 23:00

ទីតាំង៖ ផ្លូវលេខ​ 123, សង្កាត់ ទួលទំពូង, ភ្នំពេញ | Googlemap

 

#12 Euro Coffee and Bakery

Euro Coffee and Bakery ជាកន្លែងដ៏ល្អមួយដើម្បីបន្ធូរអារម្មណ៍ជាមួយភាពខុសគ្នាជាច្រើនប្រភេទនៃកាហ្វេ នំបុ័ង និងភេសជ្ជៈដ៏ឆ្ងាញ់ផ្សេងទៀត។ វាជាកន្លែងមួយដែលអ្នកអាចរីករាយជាមួយនឹងកាហ្វេរបស់អ្នកជាមួយបរិយាកាសស្ងប់ស្ងាត់។ លើសពីនេះទៅទៀតកាហ្វេមានក្លិនឈ្ងុយជាមួយនឹងតម្លៃសមរម្យ។

Euro Coffee and Bakery

Euro Coffee and Bakery

Euro Coffee and Bakery

តម្លៃ៖ start from 2$

ម៉ោង៖ 7:00 – 20:30

ទីតាំង៖ ផ្លូវលេខ​ 123, សង្កាត់ ទួលទំពូង, ភ្នំពេញ | Googlemap 

ដូច្នេះបើជិះដល់ផ្លូវ 123 នេះហើយឃ្លាន អាចកត់ទុកកន្លែងដែលពួកយើងបានណែនាំក្នុងថ្ងៃនេះឲ្យហើយទៅណា ប្រហែលជាវាអាចនឹងជួយអ្នកបានក្នុងពេលឃ្លានខ្លាំងមិនដឹងពិសារអ្វី ឬជាប់ចរាចរណ៍នៅម្ដុំផ្លូវនេះ។

អត្ថបទគួរតែអានបន្ទាប់