The Beans Cafe - ខេកស្អាតៗ ជាមួយផ្លែឈើស្រស់ៗ រសជាតិជាប់ចិត្ត ធានាថាត្រូវចិត្តអ្នកចូលចិត្តខេក

ថ្ងៃនេះ FoodBuzz សុំណែនាំហាងនំខេកមួយកន្លែងដែលមាននំខេកស្អាតៗជាច្រើន ចង់ទិញស្រាប់ក៏បាន​ កុម៉្មង់សម្រាប់ថ្ងៃពិសេសផ្សេងៗក៏បាន នោះគឺហាង ​ដឹប៊ីនស៍កាហ្វេ​-The Beans Cafe

នៅ ​ដឹប៊ីនស៍កាហ្វេ​-The Beans Cafe​ មានភេសជ្ជៈត្រជាក់ដល់បេះដូងជាច្រើនមុខដែលផ្សំជាមួយនឹងគ្រឿងផ្សំល្អៗ ផ្លែឈើស្រស់ៗដែលធ្វើឲ្យគ្រប់ភេសជ្ជៈកាន់តែមានឱជារសបន្ថែមទៀត។​ បើនិយាយពីនំខេកវិញរឹតតែពិសេសដោយសារនំខេកនៅទីនេះមានរសជាតិពិសេសជាមួយនឹងគ្រីមរសជាតិជាច្រើនមុខ ជាមួយនឹងផ្លែឈើស្រស់ៗ ល្អៗ និងមានគុណភាពខ្ពស់។ 

សម្រាប់ខេកនីមួយៗគឺត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់ដែលធានាឲ្យនូវរសជាតិ និងអនាម័យ។​ មិនត្រឹមតែប៉ុណ្ណោះទេនៅ ​ដឹប៊ីនស៍កាហ្វេ ក៏អាចឲ្យលោកអ្នកជ្រើសរើសការដេគ័រនិងឌីហ្សាញនំខេកនីមួយៗតាមការចូលចិត្តរបស់លោកអ្នកផងដែរ។ 

ដូចគ្នានេះដែរសម្រាប់ខាប់ខេកនៅទីនេះក៏មានរសជាតិឆ្ងាញ់មិនធម្មតា សំខាន់ដេរគ័រចេញមកឡើងខ្យូតៗ។ ដូច្នេះបើលោកអ្នកត្រូវការជាមួយនិងនំខេកឬខាប់ខេកកុំភ្លេចណា៎មក​ហាង ​ដឹប៊ីនស៍កាហ្វេ

  • ទីតាំងៈ៖ ទល់មុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • លេខទូរស័ព្ទ៖ 092 988 288 / 015 999 892
  • ហ្វេសប៊ុកផេក៖ The Beans Cafe

The Beans Cafe

  • #128 Russian Federation Blvd (110) in front of RUPP
  • 089 944 678

អត្ថបទគួរតែអានបន្ទាប់