ហាងកាហ្វេថ្មីរបស់ An Cha! The Ann Coffee ចែកនំខេក FREE និង ការបញ្ចុះតម្លៃពិសេសជាច្រើនទៀត នៅថ្ងៃបើកសម្ពោធ។

បើអ្នកជាហ្វេន An Cha អ្នកពិតជាជាប់ចិត្តនឹងរសជាតិភេសជ្ជៈរបស់ហាងថ្មីគឺ​ The Ann Coffee ជាមិនខាន ដោយហាងទាំងពីរសុទ្ធតែជារបស់ Ann Group ដូចគ្នា រសជាតិវិសេសវិសាលរបស់ហាងនេះប្រាកដជាធ្វើអោយលោកអ្នក មិនអាចបំភ្លេចបានឡើយ។ 

និយាយចឹង តោះទៅមើលថាហាងនេះមានអ្វីគួរអោយចាប់អារម្មណ៍ខ្លះ!

 


នៅទីនេះសំបូរភេសជ្ជៈប្លែកៗ ដែលឆ្ងាញ់ ហើយ Cute ខ្លាំងទៀតផង រីឯកាហ្វេវិញ ឈ្ងុយឆ្ងាញ់ពិសេស ដោយសារនៅទីនេះគឺឆុងដោយគ្រាប់កាហ្វេគុណភាពខ្ពស់សុទ្ធ 100% ដែលត្រូវបានលីងតាមរូបមន្តផ្ទាល់របស់ហាង ដែលមានរសជាតិពិសេសប្លែកខុសពីហាងដទៃ។ ហេតុនេះហើយទើបកាហ្វេរបស់ហាង The Ann Coffee មានរសជាតិឈ្ងុយឆ្ងាញ់យ៉ាងពិសេស​ ដែលមានតែមួយគ្មានពីរនៅលើទីផ្សារ។  


 
 
បើនិយាយពីទីតាំងវិញ សម្រាប់អ្នកចូលចិត្តថតរូប គឺធានាថាមិនខ្វះប្លង់ស្អាតៗថតទេ គ្រប់ជ្រុងទាំងអស់នៃបរិវេណរបស់ហាងនិយាយពីថា ការតុបតែងស្អាតតាំងពីផ្លូវចូលមកម្លេះ មិនថាក្នុងមិនថាក្រៅ ស្អាតទាំងអស់ហើយមានផាសុកភាព និង សមស្របសម្រាប់ការធ្វើការឬជួបជុំផងដែរ។

ហាង  The Ann Coffee មិនពិបាករកទេ គឺស្ថិតនៅលើបណ្តោយផ្លូវព្រះសីហនុតែម្តង​​ ងាយស្រួលរក មិនចំណាយពេលច្រើន។

សូមកុំភ្លេចណា នាថ្ងៃទី 16 តុលា ឆ្នាំ​ 2020 នេះ មានការផ្តល់ជូននូវ Happy Cake មួយប្រអប់សម្រាប់អតិថិជន 99  អ្នកដំបូង ភ្លាមៗ! 

លើសពីនេះ ក៏មានការបញ្ចុះតម្លៃ 20% ទៅលើគ្រប់ភេសជ្ជៈទាំងអស់រយៈពេល៣ថ្ងៃ រហូតដល់ថ្ងៃទី ​​18 តុលា ឆ្នាំ 2020​ ថែមទៀត។ ជួបគ្នាញុាំភេសជ្ជៈនិងខេកឆ្ងាញ់ៗ ហើយថតរូបលេងនៅ​ថ្ងៃទី 16 តុលា នេះនៅ The Ann Coffee កុំខានណា! 
ដើម្បីទទួលបានប្រម៉ូសិនកាន់តែច្រើនជាងនេះទៅទៀត កុំភ្លេច Like & Share ផេកហ្វេសបុករបស់ ​The Ann Coffee ផងណា! 

  • #44Eo, St.274, Preah Sihanouk Boulevard Phnom Penh, Cambodia 12301
  • 092 807 888
​The Ann Coffee

អត្ថបទគួរតែអានបន្ទាប់

See all