The Ann Coffee
- #44Eo, St.274, Preah Sihanouk Boulevard Phnom Penh, Cambodia 12301
- 092 807 888
បើអ្នកជាហ្វេន An Cha អ្នកពិតជាជាប់ចិត្តនឹងរសជាតិភេសជ្ជៈរបស់ហាងថ្មីគឺ The Ann Coffee ជាមិនខាន ដោយហាងទាំងពីរសុទ្ធតែជារបស់ Ann Group ដូចគ្នា រសជាតិវិសេសវិសាលរបស់ហាងនេះប្រាកដជាធ្វើអោយលោកអ្នក មិនអាចបំភ្លេចបានឡើយ។
និយាយចឹង តោះទៅមើលថាហាងនេះមានអ្វីគួរអោយចាប់អារម្មណ៍ខ្លះ!
នៅទីនេះសំបូរភេសជ្ជៈប្លែកៗ ដែលឆ្ងាញ់ ហើយ Cute ខ្លាំងទៀតផង រីឯកាហ្វេវិញ ឈ្ងុយឆ្ងាញ់ពិសេស ដោយសារនៅទីនេះគឺឆុងដោយគ្រាប់កាហ្វេគុណភាពខ្ពស់សុទ្ធ 100% ដែលត្រូវបានលីងតាមរូបមន្តផ្ទាល់របស់ហាង ដែលមានរសជាតិពិសេសប្លែកខុសពីហាងដទៃ។ ហេតុនេះហើយទើបកាហ្វេរបស់ហាង The Ann Coffee មានរសជាតិឈ្ងុយឆ្ងាញ់យ៉ាងពិសេស ដែលមានតែមួយគ្មានពីរនៅលើទីផ្សារ។
បើនិយាយពីទីតាំងវិញ សម្រាប់អ្នកចូលចិត្តថតរូប គឺធានាថាមិនខ្វះប្លង់ស្អាតៗថតទេ គ្រប់ជ្រុងទាំងអស់នៃបរិវេណរបស់ហាងនិយាយពីថា ការតុបតែងស្អាតតាំងពីផ្លូវចូលមកម្លេះ មិនថាក្នុងមិនថាក្រៅ ស្អាតទាំងអស់ហើយមានផាសុកភាព និង សមស្របសម្រាប់ការធ្វើការឬជួបជុំផងដែរ។
ហាង The Ann Coffee មិនពិបាករកទេ គឺស្ថិតនៅលើបណ្តោយផ្លូវព្រះសីហនុតែម្តង ងាយស្រួលរក មិនចំណាយពេលច្រើន។
សូមកុំភ្លេចណា នាថ្ងៃទី 16 តុលា ឆ្នាំ 2020 នេះ មានការផ្តល់ជូននូវ Happy Cake មួយប្រអប់សម្រាប់អតិថិជន 99 អ្នកដំបូង ភ្លាមៗ!
លើសពីនេះ ក៏មានការបញ្ចុះតម្លៃ 20% ទៅលើគ្រប់ភេសជ្ជៈទាំងអស់រយៈពេល៣ថ្ងៃ រហូតដល់ថ្ងៃទី 18 តុលា ឆ្នាំ 2020 ថែមទៀត។ ជួបគ្នាញុាំភេសជ្ជៈនិងខេកឆ្ងាញ់ៗ ហើយថតរូបលេងនៅថ្ងៃទី 16 តុលា នេះនៅ The Ann Coffee កុំខានណា!
ដើម្បីទទួលបានប្រម៉ូសិនកាន់តែច្រើនជាងនេះទៅទៀត កុំភ្លេច Like & Share ផេកហ្វេសបុករបស់ The Ann Coffee ផងណា!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.