ធ្លាប់ទៅសាកទេ? មីអុីហុងនៅម្ដុំវត្តបុទុម ល្បីជាង២០ឆ្នាំហើយ

កាន់អាជីបនេះជិត២០ឆ្នាំមក អុីហុងមានលក់មីស៊ុបដែលមានប្រហិតគ្រាប់សាច់គោ ប្រហិតបាក់សៀក និងបន្លែដូចជាសណ្ដែកបន្ដុះ ត្រកួន និងបុិគួក​ ស្ដាប់ទៅឡើងបែបមីស៊ុបវិទ្យាល័យតែម្ដង! អុីហុងធ្លាប់បានប្ដូរទីតាំងជាច្រើនដងដែរហើយ។ ដោយសារតែគាត់លក់មកយូរមកហើយ ឥឡូវនេះមានម៉ូយជាច្រើននៅតែមកញុាំ ម៉ូយខ្លះញុាំតាំងពីនៅក្មេងរហូតចាស់មានកូនមកញុាំជាមួយទៀត។

អុីហុងក៏បានប្រាប់ទៀតថា កាលគាត់លក់ដំបូងមីមួយចានមានតម្លៃតែ ៧០០ រៀលទេ បុ៉ន្តែក្រោយៗមកក៏ឡើងៗរហូតដល់ឥឡូវមានតម្លៃ ៧០០០ រៀល។ ប៉ុណ្ណឹងក៏ដឹងថាគាត់លក់រាប់ឆ្នាំដែរ។

ក្រុមការងារ FoodBuzz របស់យើងចូលចិត្តមីគាត់ហើយយល់ថាឆ្ងាញ់ បុ៉ន្តែរាងប្រៃបន្តិចសម្រាប់ខ្ញុំផ្ទាល់។ នៅលើតុនីមួយៗ ឃើញមានដបទឹកអាកុលសម្រាប់ឲ្យភ្ញៀវ យ៉ាងណាមិញប្រសិនបើពង្រឹងផ្នែកអនាម័យឲ្យល្អជាងនេះ កាន់តែប្រសើរ៕ 

  • ទីតាំង៖ ផ្លូវ២៥៨ ក្បែរសួនវត្តបុទុម រាជធានីភ្នំពេញ
  • ផែនទី៖ https://goo.gl/maps/ZqwFSfEBnaDAZnS3A
  • លេខទំនាក់ទំនង៖​ ០៨៨ ៤៣១ ០១៨៨
  • ម៉ោងបើក៖ ៧ព្រឹក - ៧ល្ងាច

អត្ថបទគួរតែអានបន្ទាប់