រដូវភ្លៀងចឹង មកញ៉ាំអាហារនិងស៊ុប Combo របស់ទឹកសៀងដើម្បីកម្ដៅក្រពះ!

ទឹកសៀងជាភោជនីយដ្ឋានបែប urban street food ល្បីល្បាញដែលមានសាខាជាច្រើនទូទាំងរាជធានីភ្នំពេញ។ ហាងមួយនេះមានកេរ្តិ៍ឈ្មោះខាងម្ហូបអាហារ street food ក្នុងស្រុកនិងក្រៅស្រុកដូចជាម្ហូបកូរ៉េ ជប៉ុន និងម្ហូបថៃជាដើម។

ទឺកសៀង

ជាក់ស្ដែងទឹកសៀងកំពុងបម្រើនូវឈុតថ្មីមួយដែលជាដំណោះស្រាយសម្រាប់រដូវភ្លៀងនាពេលខាងមុខនេះគឺស៊ុប Combo!

ទឺកសៀង

មួយឈុតនេះមានគ្រឿងសមុទ្រចម្រុះ សាច់គោល្អរបស់អាមេរិក ពងមាន់ ប្រហិត បន្លែសុខភាព និងគីមឈីប្រៃផ្អែមជូរហឹរ ដែលធានាថានឹងផ្ដល់នូវពេលវេលាដ៏រីករាយជាមួយមិត្តភក្តិនៅពេលត្រជាក់នេះឯង។ ស៊ុបនេះអាចសមស្របជាមួយការចែករំលែក​ពី 2 ទៅ 3 នាក់ជាមួយតម្លៃតែ 20000 រៀលឬលើសហ្នឹងបន្តិចជាមួយការហៅ add-on ក្រៅបន្ថែម។

Combo Hot Pot

Combo Hot Pot

លើសពីនេះទៀតប្រសិនបើមកតែម្នាក់ឯង ទឹកសៀងក៏មានឈុតទំហំតូចជាងនេះក្នុងតម្លៃក៏សមរម្យជាងនេះទៀតណ៎!

ជ្រលក់ឲ្យណាណី!

ក្រៅពីស៊ុបក្ដៅៗ ទឹកសៀងក៏បម្រើអាហារជាច្រើនមុខផ្សេងទៀតដែល​ប្រិយមិត្ត FoodBuzz គ្រប់រូបគួរតែសាកព្រោះថាមានការកែច្នៃខ្ពស់ពីហាងរីឯរសជាតិក៏ប្លែក។

រសជាតិយ៉ាងណា ត្រូវតែសាកផ្ទាល់ហើយ!

ចាប់ផ្តើមជាមួយសាច់មាន់តុងដាក់​ជាម៉ឺនុយដ៏ល្បីល្បាញមួយទៀតរបស់ហាង! មាន់ដុំប្រឡាក់ម្សៅ បំពងស្រួយៗ ហើយបន្ទាប់មកជ្រលក់ជាមួយទឹកដោះគោនិងឈីសវែងអន្លាយដែលបង្កើតនូវរសជាតិមិនអាចបំភ្លេច!

Tongdak Chicken

បើសិនជាចូលចិត្តលក្ខណៈឆា ទឹកសៀងក៏មាននូវបាយឆាគីមឈីមានរសជាតិឈ្ងុយឆ្ងាញ់ដែលមួយចានមានសុទ្ធតែមឹកនិងបង្គា ឬក៏អាចសាកមីគាវគោកឆ្ងាញ់កម្រិតហឹរពី1 ទៅ 7។ កាន់តែហឹរ កាន់តែឆ្ងាញ់!

បាយឆាគីមឈី

មីគាវគោក

ចុងក្រោយ បញ្ចប់ដោយបង្អែមដ៏ឈ្ងុយឆ្ងាញ់គឺ នំបុ័ង-នំប៉ោងជ្រលក់ជាមួយខ្ទិះដូង​...យកញ៉ាំលេងក៏បាន ញ៉ាំមួយឆ្អែតក៏បាន!

នំបុ័ង-នំប៉ោងជ្រលក់

បន្ទាប់ពីស៊ុបរួច team របស់យើងក៏បានសាកនូវភេសជ្ជៈពីរប្រភេទ:

  • Pink Lemonade ជារសជាតិពិតនៃផ្លែ raspberry ដែលមិនសូវមាននៅកន្លែងផ្សេងទេណា!
  • Frozen Mojito ផ្សំឡើងពីជីអង្កាមជាមួយក្រូចឆ្មារដែលផ្តល់នូវអារម្មណ៍ត្រជាក់និងស្រស់ស្រាយ។

ភេសជ្ជៈ

ស៊ុបក្តៅៗ & ភេសជ្ជៈត្រជាក់ៗ...ដៃគូល្អឥតខ្ចោះតែម្ដង!​ ដូច្នេះកុំភ្លេចអញ្ជើញមកហាងទឹកសៀងដើម្បីជាដំណោះស្រាយក្នុងការកម្ចាត់ធាតុត្រជាក់ពេលភ្លៀង! តម្លៃ៖ ប្រហែល 6000 ទៅ 60000 រៀល

ម៉ោងបើក៖ ម៉ោង 11 ព្រឹកដល់ម៉ោង 9 យប់

ទីតាំង៖

  • សាខាទី១ ផ្សាស៊ីឡិប (ត្រសក់ផ្អែម)៖ ផ្ទះលេខ#124 ផ្លូវត្រសក់ផ្អែម សង្កាត់ចតុមុខ ខណ្ឌដូនពេញ ភ្នំពេញ (081 758 054) | Googlemap
  • សាខាទី២ ទួលទំពូង៖ ផ្ទះលេខ#95A ផ្លូវ432 សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ភ្នំពេញ (093 758 054) | Googlemap
  • សាខាទី៣ សន្ធរម៉ុក៖ ផ្ទះលេខ123A - 125B ផ្លូវ134 សង្កាត់ផ្សារដេប៉ូ2 ខណ្ឌទួលគោក ភ្នំពេញ (015 758 054) | Googlemap

អត្ថបទគួរតែអានបន្ទាប់