ថ្មីដល់ទៅ 20 មុខសម្រាប់ខែថ្មីនេះនៅភោជនីយដ្ឋានអ៉ីតាលី Terrazza
ស្ងាត់ៗ ភោជនីយដ្ឋានអុីតាលីដ៏ប្រណិត Terrazza បង្ហាញមុខម្ហូបថ្មីដែលទើបតែសម្រឹតសម្រាងដោយមេចុងភៅប្រចាំភោជនីយដ្ឋាននេះដែលមានសរុបជាង 20 មុខហើយ FoodBuzz ក៏មានឱកាសបានទៅភ្លក្សមុខម្ហូបថ្មីៗ នេះផងដែរ។ តោះ ចង់ដឹងថា FoodBuzz បានភ្លក្សមុខម្ហូបណាខ្លះអត់? អានទាំងអស់គ្នា!
ពួកយើងបានភ្លក្សមុខម្ហូបទាំងអស់ 5 មុខនឹងបង្អែម 2 មុខតាមការណែនាំរបស់ចុងភៅ។ មុខម្ហូបដំបូងគេនេះគឺ
Carpaccio di branzino con agrumi e finocchio ដែលជាសាច់ត្រីសមុទ្រ branzino ចំណិតស្ដើងៗជាមុខម្ហូប Carpaccio ញ៉ាំជាមួយសាឡាដក្រូចដែលធ្វើឲ្យសាច់ត្រីនេះកាន់តែមានរសជាតិស្រស់និងឆ្ងាញ់ថែមមួយកំរិតទៀត។ រីឯមុខម្ហូបទីពីរនេះមានឈ្មោះរាងវែងជាងគេបន្តិចហើយគឺ Farro o Quinoa (secondo disponibilità) con frutti di mare ដែលជាសាឡាដគ្រាប់ Quinoa លាយជាមួយគ្រឿងសមុទ្រដូចជាបង្គា មឹក និងគ្រុំ ហើយរសជាតិឆ្ងាញ់ប្លែកពីសាឡាដធ្លាប់ញ៉ាំរាល់ដង គួរឲ្យជាប់ចិត្ត។
បន្ទាប់មកពួកយើងក៏បានភ្លក្សស៊ុប Crema de piselli ដ៏ឈ្ងុយឆ្ងាញ់ដែលចំរាញ់ចេញពីគ្រាប់សណ្ដែក ធ្វើឲ្យរសជាតិឆ្ងាញ់មិនចាញ់ប៉ុន្មានមុខមុនៗដែរ។
Costoletta di vitello alla Milanese con rucola e pachini នេះគឺជាសាច់កូនគោបំពងជាបែប Milanese ដ៏ស្តើងនិងផុយឆ្ងាញ់ សំបកពីក្រៅឡើយស្រួយ ដល់ខាងក្នុងវិញផុយឆ្ងាញ់ជាប់មាត់តែម្ដង។
សម្រាប់មុខម្ហូបចុងក្រោយគឺ Baccalà alla Ligure con olive e patate ដែលជានំប៉័ង focaccia (នំប៉័ងអ៉ីតាលី) បន្ទះៗ ញ៉ាំជាមួយដំឡូងលាយជាមួយគ្រាប់អូលីវនិងសាច់ត្រី Baccalà មកពីសមុទ្រ Ligure ផងដែរ។ ញ៉ាំឲ្យទាន់ក្ដៅៗ រសជាតិរឹតតែឆ្ងាញ់!
បន្ទាប់ពីញ៉ាំម្ហូបខាងលើអស់ហើយ គឺដល់វគ្គញ៉ាំបង្អែមម្ដងហើយ។ Tortino al Cioccolato Fondente នេះគឺជានំសូកូឡាដុតក្ដៅៗ ដោយមានជាសាច់នំនៅខាងក្រៅ និងទឹកសូកូឡានៅខាងក្នុង ញ៉ាំជាមួយនឹងការ៉េមវ៉ានីឡា ធានាថាត្រូវចិត្តម៉ាច់តែម្ដង! ហើយសោភ័ណភាពក៏ស្រស់ស្អាតផងដែ។រ
Panna Cotta ក៏ឆ្ងាញ់មិនចាញ់មុខមុននេះដែរ គ្រីមចាក់ចេញជាដុំជ្រុងៗ រួមជាមួយនឹងផ្លែផាសសិននិងស្វាយ ដាក់មួយម៉ាត់ហើយដឹងតែជាប់មាត់តែម្ដង ហើយបើបានញ៉ាំជាមួយកាហ្វេកាពូស៊ីណូក្ដៅៗ ផ្អែមល្វីងៗ រសជាតិរឹតតែឆ្ងាញ់មួយកំរិតទៀត។
ប៉ុន្ដែអត់ទាន់អស់ទេណា! នេះគ្រាន់តែជា 5 មុខក្នុងចំនោមអាហារថ្មីជាង 20 មុខតែប៉ុណ្ណោះ បើចង់ដឹងច្បាស់អាចទៅភ្លក្សបានផ្ទាល់នៅ Terrazza តែម្ដង។
បើកចាប់ពីម៉ោង៖
- 11:30AM - 2:30PM
- 5:30PM - 10:30PM
តម្លៃ៖ ចាប់ពី $6.00 ឡើងទៅ
ទីតាំង៖ ផ្ទះលេខ 1c, ផ្លូវលេខ 282, សង្កាត់បឹងកេងកង 1, ខណ្ឌចំការមន, រាជធានីភ្នំពេញ (ជិតមជ្ឈមណ្ឌលហាត់ប្រាណ The Place) | Googlemap