ប៊ូហ្វេបែបអឺរ៉ុបសម្រាប់អាហារថ្ងៃត្រង់នៅ Tell Restaurant 

អ្នកចូលចិត្តញុំាអាហារបែបអឺរ៉ុប FoodBuzz ណែនាំភោជនីយដ្ឋានមួយកន្លែងនៅម្ដុំបឹងកេងកង ឈ្មោះថា Tell Restaurant  ដែលជាភោជនីយដ្ឋានអឺរ៉ុបនៅក្នុងទីក្រុងភ្នំពេញ។ ម្ហូបប៉ែកអាស៊ីដឹងតែអ្នកទាំងអស់គ្នាញុំារួចអស់ហើយ បើចង់សាកអ្វីថ្មី ម៉េចមិនព្រមសាកម្ហូបអឺរ៉ុបម្ដងហូវ?

 

ឈុតអាហារប៊ូហ្វេបែបអឺរ៉ុបនេះផ្តល់នូវមុខម្ហូបជាច្រើនប្រភេទ ចាប់ពីសាច់ដែលមានគុណភាពខ្ពស់​ រសជាតិឈ្ងុយឆ្ងាញ់ រហូតដល់ជម្រើសបង្អែម និងផ្លែឈើផងដែរ។ បើនិយាយពីជម្រើសសាច់នៅទីនោះវិញមានជម្រើសជាច្រើនដែលសុទ្ធតែជាប្រភេទសាច់ដែលមានគុណភាព តាំងពីសាច់ចៀម សាច់មាន់ សាច់ជ្រូក និងសាច់ក្រករសជាតិដើមពីប្រទេសអាឡឺម៉ង់ ហើយគ្រប់ប្រភេទសាច់ និងគ្រឿងផ្សំទាំងអស់សុទ្ធតែមានគុណភាពខ្ពស់ថ្មីៗតែម្ដង។ ចង់ហៅប៉ុន្មានចានក៏បានឲ្យតែអស់ ក្រៅពីសាច់ទាំងអស់នឹងក៏មានជា ម្ហូបផ្សេងទៀតដែល គ្រាន់តែប្រាប់ចុងភៅជំនាញនឹងចម្អិនភ្លាមៗតែម្តង។ 

នៅភោជនីយដ្ឋានធែលក៏មានផ្តល់ជូននូវកម្មវិធីពិសេស Happy Hour រៀងរាល់ថ្ងៃចាប់ពីម៉ោង 3 រសៀលដល់ម៉ោង 7 យប់ជាមួយនឹងការបញ្ចុះតម្លៃលើស្រាបៀរជាច្រើនប្រភេទ។ លើសពីនេះទៀត នៅធែលក៏មានរៀបចំកម្មវិធីប្រចាំសប្តាហ៍ដែលមានឈ្មោះថា Sunday Roast រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង 11 ព្រឹកដល់ម៉ោង 3 រសៀល ដោយចំណាយត្រឹមតែ 23 ដុល្លារក្នុងមនុស្សម្នាក់តែប៉ុណ្ណោះ។ ជាពិសេសនោះសម្រាប់ក្មេងអាយុក្រោម 12 ឆ្នាំអាចទទួលទានបានដោយឥតគិតថ្លៃ។ 

ចំពោះម៉ាក់ៗ​ ប៉ាៗ ដែលមិនដឹងនាំកូនៗទៅញុំាអីកន្លែងណាអាចសាកល្បងទៅភោជនីយដ្ឋានមួយនេះបាន មានទាំងកន្លែងសម្រាប់ក្មេងលេងកម្សាន្តទៀតផង។ ហើយក៏ជាកន្លែងនាំមនុស្សជាទីស្រឡាញ់ទៅញុំាអាហារឆ្ងាញ់ៗដែរ។​ 

Location: TELL Restaurant  

Info: TELL Restaurant  

អត្ថបទគួរតែអានបន្ទាប់