ត្បាល់បុក Two Sisters
- E0-9A, St139, 7 Makara, Orussey 3, Phnom Penh
- 017 900 426
ហឹរៗ ស្រស់ៗ ហាងបុកល្ហុងមួយកន្លែងនេះ បើនិយាយពីបុកល្ហុងគឺមានច្រើនជម្រើសមែនទែន មានដូចជា បុកថាសគ្រឿងសមុទ្រ បុកពោតត្រីសាលម៉ុន បុកល្ហុងក្តាមសេះ បុកពោតក្តាមប្រៃជាដើម។ ម្ហូបមួយចានៗ ផ្សំគ្រឿងឡើងមុត ហើយគ្រឿងផ្សំវិញ ម្ចាស់ហាងបានប្រាប់ FoodBuzz ថាគាត់ធ្វើដោយខ្លួនឯងផ្ទាល់តែម្តង។ គ្រាន់តែដើរកាត់ ក៏ជះក្លិនឈ្ងុយដែរ!
ចំណែកម្ហូបគាត់វិញ ក្រុមការងារយើងបានភ្លក់ប៉ុន្មានចានដែរ ក្នុងនោះមាន មីបុក CEO និយាយពីថាគ្រាន់តែដាក់ចូលមាត់ភ្លាម ចង់ញ៉ាំមួយម៉ាត់ទៀតទៅហើយ ព្រោះត្រីសាលម៉ុនស្រស់ៗល្អ ដាក់ចូលមាត់ភ្លាម ឡើងទន់ហើយផ្អែម ចំណែកឯសរសៃមីវិញ គឺហាង ត្បាល់បុក 2 sisters ជ្រើសយកមីជាតិដែលសរសៃមីស្វិតឆ្ងាញ់ ជាតិសាហាវ ចំណែកល្ហុង និងទឹកកាពិគាត់វិញក៏មានរសជាតិពិសេសទៀត គួបចូលគ្នាទៅគឺជាតិសាហាវហ្មងមួយមុខនេះ។
ចំណែកម្ហូបមួយមុខទៀតដែលចង់ណែនាំអ្នកទាំងអស់គ្នានោះគឺ ស្លាបមាន់អាំងថ្មីៗដែលមានសាច់ផុយល្អ។ ពិសេសជាងនេះទៅទៀតគឺ អ្នកទាំងអស់គ្នាអាចសាកជ្រលក់ជាមួយទឹកត្រីប្រចាំហាងបាន កាន់តែបន្ថែមរសជាតិកាន់តែឆ្ងាញ់។
មួយចានចុងក្រោយដែលយើងបានសាកនោះគឺបុកល្ហុងគ្រឿងសមុទ្រដែលក្នុងនោះមានក្តាមសេះ និងងាវគួបជាមួយសាច់ល្ហុងស្រស់ៗផងដែរ។
មួយចាននេះវិញក៏មិនចាញ់បុកត្រី CEO និងភ្លាត្រីសាលម៉ុងដែរ។ ចំណែកតម្លៃនៅក្នុងហាងត្បាល់បុក Two sisters នេះវិញមានលក់មួយចានចាប់ពី 20000 រៀលឡើងទៅ ឆ្ងាញ់ហើយ តម្លៃធូរថ្លៃទៀត។
កុំភ្លេចមកសាកទាំងអស់គ្នានៅ ត្បាល់បុក two sisters នៅម្តុំបាក់ទូកផងណា ដែលស្ថិតនៅបណ្តោយផ្លូវ 139 ជិត 7-Eleven បាក់ទូក។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.