រកបុកល្ហុងគ្រឿងសមុទ្រត្រីសាល់ម៉ុនថ្មីៗស្រស់ៗ រសជាតិម៉ាអ៊ែម? មកសាកត្បាល់បុក 2 Sisters បាន!

បុកល្ហុង​ ជាអាហារសម្រន់មួយមុខដែលមានមនុស្សនិយមចូលចិត្តញ៉ាំជាច្រើននាក់។ នៅភ្នំពេញយើងនេះ​ មានកន្លែងលក់បុកល្ហុងមិនតិចកន្លែងទេ សឹងតែថាក្រលៀសភ្នែកទៅខាងណាក៏ឃើញដែរ ដែលជាហេតុធ្វើឲ្យងាយស្រួលរកទិញញ៉ាំ  តែក៏ពិបាកម្យ៉ាងក្នុងការរកកន្លែងបុកត្រូវចិត្ត។

ដូច្នេះថ្ងៃនេះ FoodBuzz យើងសុំណែនាំអ្នកទាំងអស់គ្នាមមកស្គាល់ហាងលក់បុកល្ហុងមួយកន្លែងដែលមានឈ្មោះថា​ ត្បាល់បុក 2 Sisters ដែលមានទីតាំងនៅម្ដុំក្រោយសាលារៀនបាក់ទូកយើងនេះតែម្ដង។​ ត្បាល់បុក 2 Sisters មានលក់បុកល្ហុងដែលមានជម្រើសសាច់ជាច្រើនប្រភេទដូចជា ក្ដាមប្រៃយើងហ្នឹង និងជាពិសេសគ្រឿងសមុទ្ររួមមាន ក្ដាមសេះ បង្គា មឹក ងាវ អយស្ទ័រ ត្រីសាល់ម៉ុន។ គ្រឿងផ្សំនៅទីនេះ​ ទាំងល្ហុង បន្លែផ្សេងៗ និងគ្រឿងសមុទ្រសុទ្ធតែស្រស់ៗល្អ មើលទៅទំនងឆ្ងាញ់តែម្ដង។

បុកល្ហុងនៅទីនេះមានរសជាតិដិត ដិតទាំងប្រៃ ទាំងផ្អែម ទាំងជូរ ទាំងហឹរ និយាយទៅឆ្ងាញ់តែម្ដង! ដាក់មួយម៉ាត់ៗ រសជាតិបែកពេញមាត់ ហើយមានជាតិស្រួយពីល្ហុងខ្ចី និងបន្លែផ្សេងៗទៀត គឺដឹងតែត្រូវម៉ាច់ជាមួយភេសជ្ជៈត្រជាក់ៗ ឬកាន់តែញាក់គឺឡាប់យ៉េហ្នឹងម៉ង។ 

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក ត្បាល់បុក Two Sisters

ផែនទី៖ Googlemap 

ត្បាល់បុក Two Sisters

  • E0-9A, St139, 7 Makara, Orussey 3, Phnom Penh
  • 017 900 426

អត្ថបទគួរតែអានបន្ទាប់