របៀបធ្វើបង្អែមតៅស៊ន ងាយៗ រសជាតិឆ្ងាញ់ជាប់ចិត្ត

អំឡុងពេលនៅផ្ទះចេញទៅណាអត់បានចឹង​​​ មានអង្គុយនឹកឃា្លនចង់ញ៉ាំបង្អែមតៅស៊នក្តៅៗជាមួយនឹងឆាខ្វៃអត់? តោះមកសាកធ្វើបង្អែមតៅស៊ន ទុកញ៉ាំនៅផ្ទះ ធានាថាងាយស្រួលធ្វើ រសជាតិឆ្ងាញ់ ហើយគ្រឿងផ្សំក៏ស្រួលរកទៀត។ 

#គ្រឿងផ្សំ៖

  • សណ្តែកបាយ ៣០០ ក្រាម
  • ស្ករស ១៥០ ក្រាម
  • ទឹក 1,3 លីត្រ
  • ស្លឹកតយពីរបីសន្លឹក
  • ឆាខ្វៃ ១ គូរ
  • ម្សៅមី ៤០ ក្រាម

#របៀបធ្វើ៖

  • ត្រាំសណ្តែកបាយក្នុងទឹកមួយយប់ ឬយ៉ាងហោចណាស់ឲ្យបានមួយម៉ោង។
  • ចំហុយសណ្តែកបាយជាមួយស្លឹកតយរយៈពេល ១៥ នាទីរហូតទាល់តែវាទន់។
  • ក្នុងកូនចានផ្សេង លាយម្សៅមី ៤០ ក្រាមជាមួយទឹក ១២៥ មល ហើយកូរឲ្យសព្វ។
  • ដាក់ឆ្នាំងនៅលើចង្រ្ទានបើកភ្លើងក្តៅល្មម ដាក់ទឹក ១.៣ លីត្រ, ស្លឹកតយនិងស្ករសចូល កូរឲ្យសព្វហើយទុកឲ្យពុះរយៈពេល ១០ នាទី។
  • ដាក់សណ្តែកបាយចូលនិងដាំពុះរយៈពេល ៥ នាទីបន្ថែមទៀត។
  • ដាក់ទឹកម្សៅមីហើយកូរវាឲ្យខាប់ជាការស្រេច។ 

ញ៉ាំក្តៅៗជាមួយនឹងឆាខ្វៃដឹងតែឆា្ងញ់កប់សារីម៉ង។ 

ប្រភព៖ MISS TAM CHIAK

អត្ថបទគួរតែអានបន្ទាប់