នំដុតពងមាន់រសជាតិដូង ទុរេន ឈីស រសជាតិដើម ឆ្ងាញ់ សេវាកម្មល្អពី Tarte Room

នំដុតពងមាន់ (Egg Tart) ជានំមួយប្រភេទ ភាគច្រើនញ៉ាំជាបង្អែម ដែលមានគេចូលចិត្តញ៉ាំជាច្រើនសឹងតែគ្រប់ប្រទេសតែម្ដង។ ដូច្នេះហើយ ថ្ងៃនេះ ក្រុម FoodBuzz យើងនឹងណែនាំហាងនំដុតពងមាន់អនឡាញមួយដែលដុតថ្មីៗ ដឹកជញ្ជូនដល់មុខផ្ទះតែម្ដង។ 

Tarte Room ជាហានំអនឡាញមួយដែលផ្តោតសំខាន់ទៅលើនំដុតពងមាន់ (Egg Tart) នេះឯង។ ផេកហ្វេសប៊ុក និងអុីនស្តាក្រាមរបស់ Tarte Room គឺមានបង្ហោះរូបនំដុតយ៉ាងស្អាតៗ ទំនងទាក់ទាញ គួរឲ្យចង់ញ៉ាំតែម្ដង។ Tarte Room មានលក់នំដុតពងមាន់រសជាតិដើម រសជាតិឈីស រសជាតិដូង និងទុរេន ដែលដុតថ្មីៗ ភ្លាមៗមុនពេលដឹកជញ្ជូនឲ្យអតិថិជន។ 

នំដុតនីមួយៗសុទ្ធតែមានរសជាតិឆ្ងាញ់ មានសម្បកខាងក្រៅស្រួយបែបទន់តិចៗ និងមានស្នូលពងមាន់នៅចំកណ្ដាលដែល Smooth ល្អ រសជាតិក៏មិនផ្អែមពេក។ ក្រុម FoodBuzz យើងចូលចិត្តនំដុតរសជាតិឈីសជាងគេ ព្រោះពួកយើងសុទ្ធតែអ្នកចូលចិត្តឈីស ហើយណាមួយនំក៏មានរសជាតិឆ្ងាញ់ ល្មមតែម្ដង។ រីឯនំរសជាតិទុរេន និងដូងវិញ គឺឈ្ងុយក្លិនទុរេន និងដូងប្រហើរៗចុងច្រមុះ ថែមទាំងរសជាតិឆ្ងាញ់ទៀត គឺញ៉ាំជក់មាត់តែម្ដង។ ប៉ុន្តែបើស្នូលនៃនំមានសំណើមជាងនឹងបន្តិច គឺរឹតតែឆ្ងាញ់។ 

Tarte Room ជាហាងនំអនឡាញពិតមែន​​ តែមានផ្ដល់សេវាកម្មដឹកជញ្ជូនទៀងទាត់ល្អ ហើយការឆ្លើយតបសារក៏រហ័សទាន់ចិត្តដែរ។ 

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុកដោយចុច៖ Tarte Room

Tarte Room

អត្ថបទគួរតែអានបន្ទាប់