Tao Ting Eatery
- Tao Ting Eatery, Street 334, Phnom Penh, Cambodia
- 070 567 824
មួយរយៈនេះឃើញគេនិយមញ៉ាំម្ហូបបែបចិនតៃវ៉ាន់ដល់ហើយ! មានសាច់អាំងផង មានមីស៊ុបផង ទំនងៗ ប្លែកៗណាស់ ហើយបើអ្នកទាំងអស់គ្នាចង់ភ្លក់ម្ហូបបែបតៃវ៉ាន់ចំៗ Foodbuzz មានហាងមួយដែលអ្នកទាំងអស់គ្នាអាចមកសាកបាន!
ហាងតៅតីងដែលជាហាងលក់ម្ហូបតៃវ៉ាន់ ហើយម្ចាស់ហាងជាជនជាតិតៃវ៉ាន់ផ្ទាល់មានលក់ទាំងមីស៊ុប មីគោក ផាកឡូវ និងម្ហូបឆាគ្រឿងផ្សេងៗ មានស្តង់ដាហើយតម្លៃសមរម្យទៀត។
ហាងតូចល្មម មានបរិយាកាសនិងការតុបតែងល្អ ហើយមានកន្លែងអង្គុយក្នុងនិងក្រៅ សំខាន់គេធ្វើម្ហូបឲ្យអ្នកឃើញតែម្តង! តោះ! កំុចាំយូរ មកមើលម្ហូបខ្លះៗដែលទំនងៗ ពិសេសៗប្រចាំហាងនេះ។
មីស៊ុបពិសេសដែលអ្នកទាំងអស់គ្នាគួរសាកគឺ មីស៊ុបតាវតីវ ដែលមានសាច់ថ្ពាល់គោ ហើយមានរសជាតិដូចខគោបន្តិច ដូចមីហិលសុីឈាន់បន្តិច។ ប្លែកមាត់ណាស់ ក៏ប៉ុន្តែរសជាតិទឹកស៊ុបមិនសូវដិត ហើយហិលដូចដែលបានឃើញទេ។ អ្នកមិនចេះញុាំហិលក៏អាចញុាំបាន ហើយអ្នកចង់ហិលខ្លាំងអាចដាក់គ្រឿងបន្ថែមដែលគេមានគ្រឿងទឹកជ្រលក់ឪ្យជ្រើសរើសដាក់បានដោយសេរី។
ម៉ោះ! ដល់វេនអ្នកដែលចូលចិត្តមីគោកៗហើយ! ពួកយើងគិតថាមីនេះនឹងត្រូវចិត្តជនជាតិខ្មែរយើងច្រើន។ មីគោកសាច់ជ្រូកខនៅទីនេះមិនដិតពេក ហើយក៏មិនប្រៃពេកដែរ។ សរសៃមីចូលជាតិ ហើយក៏ល្មមមិនសូវទ្រលាន់ ជាពិសេសបើអ្នកបានផឹកជាមួយតែខ្មៅគាត់ដែលមានលក់នៅទីនោះ។ តែផ្អែមឆ្ងាញ់ហើយពិបាករកនៅតាមហាងផ្សេងណាស់ណា៎!
កំុថាឡើយ អ្នកចូលចិត្តញុាំសាច់ អ្នកញុាំបួសក៏អាចទៅភ្លក់រសជាតិមីគោកសេសាមី ដែលជាមីគោកល្ង លាយជាមួយទឹកជ្រលក់ម្ទេសឆារបស់គាត់បានដែរ! រសជាតិទឹកគ្រឿងល្ងសុទ្ធតែម្តង ស្រដៀងនឹងម្ហូបកាត់អឺរ៉ុបដែរ។ បើចង់ញុាំសាច់ថែមកំុភ័យ! អ្នកអាចកុម្ម៉ង់គ្រឿងក្លែមផាកឡូវបែបតៃវ៉ាន់ និងគាវរបស់គាត់មកភ្លក់បន្ថែមបាន ធានាថានឹងត្រូវមាត់ត្រូវចិត្តណា៎!
ហាងតាងតីងក៏មានលក់បាយថ្ងៃត្រង់ផ្សេងៗសម្រាប់អ្នកដែលសម្រាកម៉ោងបាយហើយចង់ញុាំអីឆ្អែតៗយកកម្លាំងធ្វើការតអីចឹងហ្ហា៎! ឥឡូវនេះឃើញថាគាត់ក៏មានចេញម៉ឺនុយថ្មីៗឆាប់ៗនេះផងដែរ។ អ្នកទាំងអស់គ្នាអាចតាមដានហ្វេសបុករបស់ពួកគាត់បាន។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.