មេឃភ្លៀងត្រជាក់ៗ បើឃ្លានមីស៊ុបតៃវ៉ាន់អាចមកសាកហាងតាវតីងបាន!

មួយរយៈនេះឃើញគេនិយមញ៉ាំម្ហូបបែបចិនតៃវ៉ាន់ដល់ហើយ! មានសាច់អាំងផង​ មានមីស៊ុបផង ទំនងៗ ប្លែកៗណាស់ ហើយបើអ្នកទាំងអស់គ្នាចង់ភ្លក់ម្ហូបបែបតៃវ៉ាន់ចំៗ Foodbuzz មានហាងមួយដែលអ្នកទាំងអស់គ្នាអាចមកសាកបាន! 

Credit: Tao Ting Eatery

ហាងតៅតីងដែលជាហាងលក់ម្ហូបតៃវ៉ាន់ ហើយម្ចាស់ហាងជាជនជាតិតៃវ៉ាន់ផ្ទាល់មានលក់ទាំងមីស៊ុប មីគោក ផាកឡូវ និងម្ហូបឆាគ្រឿងផ្សេងៗ មានស្តង់ដាហើយតម្លៃសមរម្យទៀត។

ហាងតូចល្មម មានបរិយាកាសនិងការតុបតែងល្អ ហើយមានកន្លែងអង្គុយក្នុងនិងក្រៅ សំខាន់គេធ្វើម្ហូបឲ្យអ្នកឃើញតែម្តង! តោះ! កំុចាំយូរ មកមើលម្ហូបខ្លះៗដែលទំនងៗ ពិសេសៗប្រចាំហាងនេះ។

Credit: Tao Ting Eatery

មីស៊ុបពិសេសដែលអ្នកទាំងអស់គ្នាគួរសាកគឺ មីស៊ុបតាវតីវ ដែលមានសាច់ថ្ពាល់គោ ហើយមានរសជាតិដូចខគោបន្តិច ដូចមីហិលសុីឈាន់បន្តិច។ ប្លែកមាត់ណាស់ ក៏ប៉ុន្តែរសជាតិទឹកស៊ុបមិនសូវដិត ហើយហិលដូចដែលបានឃើញទេ។​ អ្នកមិនចេះញុាំហិលក៏អាចញុាំបាន ហើយអ្នកចង់ហិលខ្លាំងអាចដាក់គ្រឿងបន្ថែមដែលគេមានគ្រឿងទឹកជ្រលក់ឪ្យជ្រើសរើសដាក់បានដោយសេរី។  

Credit: Tao Ting Eatery

ម៉ោះ! ដល់វេនអ្នកដែលចូលចិត្តមីគោកៗហើយ! ពួកយើងគិតថាមីនេះនឹងត្រូវចិត្តជនជាតិខ្មែរយើងច្រើន។ មីគោកសាច់ជ្រូកខនៅទីនេះមិនដិតពេក ហើយក៏មិនប្រៃពេកដែរ។ សរសៃមីចូលជាតិ ហើយក៏ល្មមមិនសូវទ្រលាន់ ជាពិសេសបើអ្នកបានផឹកជាមួយតែខ្មៅគាត់ដែលមានលក់នៅទីនោះ។ តែផ្អែមឆ្ងាញ់ហើយពិបាករកនៅតាមហាងផ្សេងណាស់ណា៎!

Credit: Tao Ting Eatery

កំុថាឡើយ អ្នកចូលចិត្តញុាំសាច់ អ្នកញុាំបួសក៏អាចទៅភ្លក់រសជាតិមីគោកសេសាមី ដែលជាមីគោកល្ង លាយជាមួយទឹកជ្រលក់ម្ទេសឆារបស់គាត់បានដែរ! រសជាតិទឹកគ្រឿងល្ងសុទ្ធតែម្តង ស្រដៀងនឹងម្ហូបកាត់អឺរ៉ុបដែរ។ បើចង់ញុាំសាច់ថែមកំុភ័យ! អ្នកអាចកុម្ម៉ង់គ្រឿងក្លែមផាកឡូវបែបតៃវ៉ាន់ និងគាវរបស់គាត់មកភ្លក់បន្ថែមបាន ធានាថានឹងត្រូវមាត់ត្រូវចិត្តណា៎!

Credit: Tao Ting Eatery

ហាងតាងតីងក៏មានលក់បាយថ្ងៃត្រង់ផ្សេងៗសម្រាប់អ្នកដែលសម្រាកម៉ោងបាយហើយចង់ញុាំអីឆ្អែតៗយកកម្លាំងធ្វើការតអីចឹងហ្ហា៎! ឥឡូវនេះឃើញថាគាត់ក៏មានចេញម៉ឺនុយថ្មីៗឆាប់ៗនេះផងដែរ។ អ្នកទាំងអស់គ្នាអាចតាមដានហ្វេសបុករបស់ពួកគាត់បាន។

Credit: Joseph Chen

Tao Ting Eatery

  • Tao Ting Eatery, Street 334, Phnom Penh, Cambodia
  • 070 567 824

អត្ថបទគួរតែអានបន្ទាប់