កុម៉្មង់ភ្លាមបានភ្លែតជាមួយសេវាកម្មវេចខ្ជប់រហ័សទាន់ចិត្តរបស់ Dim Sum Emperors

នៅពេលដែលកំពុងស្វែងរកភោជនីយដ្ឋានចិនរសជាតិដើមដែលមានភាពទាក់ទាញនៅទីក្រុងភ្នំពេញ ច្បាស់ជានឹកឃើញដល់ Dim Sum Emperors ហើយមែនទេ? ព្រោះថាអ្នកទាំងអស់គ្នាអាចរីករាយជាមួយនឹងម្ហូបអាហារចិននិងភេសជ្ជៈជាច្រើនប្រភេទនៅទីនោះជាពិសេសឡាំងសឹងឌីមសាំដ៏ល្បីរបស់ពួកគេ។

Dim Sum Emperors

Dim Sum Emperors

ចុះធ្វើយ៉ាងម៉េចទៅ ប្រសិនបើមិនសូវមានពេលអង្គុយ និង ញ៉ាំអាហារទាំងនោះដោយរីករាយ? អស់បារម្ភទៀតហើយ! សូមណែនាំពីសេវាកម្មរហ័សទាន់ចិត្ត “Dim Sum Emperors Express”:

Dim Sum Emperors

នៅទីនោះ ប្រិយមិត្តអាចបញ្ជាទិញឌីមសាំចំហុយក្ដៅៗ, នំប៉ាវចម្រុះមុខ, បាយ ឬ​ មី ជាពិសេសប្រភេទនំដុតថ្មីដែលមាន 7 រសជាតិសំខាន់ៗ ដូចជារសជាតិសាច់គោ សាច់មាន់ សាច់ត្រីធូណា រសជាតិគ្រាប់ឈូក សណ្ដែកក្រហម ការីដំឡូងបារាំង និងរសជាតិបន្លែ រួមជាមួយនំចិនផ្សេងៗជាច្រើនមុខទៀត។

នំប៉ាវ

នំប៉ាវឡើងខ្ជូត

ចំពោះភេសជ្ជៈ កុំភ្លេចជាមួយកាហ្វេក្តៅៗឬកាហ្វេទឹកកកដ៏ពេញនិយមរបស់ពួកគេ ហើយក៏ដូចជាការ៉េមពីហាង Blue Pumpkin និងបង្អែមប្លែកៗដែលមានលក់នៅតែ Dim Sum Emperors ប៉ុណ្ណោះ។

ប្រភេទនំដុត

ជាចុងក្រោយ សេវាកម្មរហ័សមួយនេះក៏មានបម្រើជូននូវភេសជ្ជៈតែផ្លែឈើដែលមានតម្លៃត្រឹមតែ 2.95 ដុល្លារប៉ុណ្ណោះ ផ្តល់ជូនអតិថិជននូវអារម្មណ៍ស្រស់ថ្លាត្រជាក់ចិត្តពីរសជាតិនៃផ្លែឈើពិតៗកិនជាមួយនឹងទឹកកក។

នំដុត

ភេសជ្ជៈដែលណែនាំដោយពួកយើងគឺរសជាតិដ៏ផ្អែមល្ហែមនៃគូលេនជាមួយទទឹម "Lychee & Pomegranate Tea", តែកូឡាបជាមួយផ្លែប៉េសដ៏ក្រអូប "Peach Fruit Rose Tea" ឬ ផ្លែគីវីក្រឡុកជាមួយតែបៃតង "Kiwi Fruit Green Tea" ។

Dim Sum Emperors

Dim Sum Emperors Express គឺជាគំនិតថ្មីមួយដែលអ្នកអាចទទួលបាននំដុតឈ្ងុយឆ្ងាញ់ភ្លាមមួយរំពេច ហើយវេចខ្ចប់នៅក្នុងថង់ក្រដាសមួយដែលឃ្យូតនិងជួយថែរក្សាបរិស្ថាន។ ដូច្នេះពេលរវល់តែចង់ញ៉ាំរបស់លឿនឆ្អិនស្រាប់ កុំភ្លេចសេវាកម្មរហ័សទាន់ចិត្តរបស់ Dim Sum Emperors។

Dim Sum Emperors

តម្លៃចាប់ផ្តើម៖ 0.6 ដុល្លារ (នំដុតមួយ)

Express មានចាប់ពី៖ ម៉ោង 7 ព្រឹក - 8 យប់

ទីតាំង៖ ផ្ទះលេខ 25, ផ្លូវ 317 កែងផ្លូវ 566, រាជធានីភ្នំពេញ | Googlemap 

អត្ថបទគួរតែអានបន្ទាប់