រសជាតិថ្មី! Swensen’s ចេញនូវរសជាតិថ្មី “ការ៉េមធូរេន” ដល់ទៅ 4 ប្រភេទសម្រាប់ខែសីហា

ផុតខែធូរេនមែន នៅតែឃ្លានអីធូរេនៗ? ត្រូវម៉ាច់ហើយចឹង Swensen’s Cambodia ទើបតែចេញការ៉េមប្រភេទថ្មីរសជាតិធូរេន ហើយចេញដល់ទៅ 4 ប្រភេទឯណោះ។ 

Swensen’s ជាហាងការ៉េមមានដើមកំណើតនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិច តាំងពីឆ្នាំ 1948។ ដោយរសជាតិ និងច្នៃប្រឌិតខ្ពស់របស់ហាងការ៉េមមួយនេះ ភាពល្បីល្បាញរបស់ហាងកាន់តែខ្ពស់ និងមានសាខាសឹងតែទូទាំងពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។ Swensen’s Cambodia បានចាប់ដំណើរការតាំងពីឆ្នាំ 2007 មកម៉្លេះ ហើយបានឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារដោយពួកគេផ្តល់ជូនអតិថិជននូវគុណភាព រសជាតិឆ្ងាញ់ និងថ្មីជាប្រចាំ។ សម្រាប់ខែសីហានេះ Swensen's Cambodia ចេញនូវការ៉េមធូរេនជាច្រើនប្រភេទ។

ម៉ឺនុយថ្មីនេះ មានការ៉េម 4 ប្រភេទសម្រាប់ឲ្យប្រិយមិត្តជ្រើសរើសទៅតាមចំណង់ចំនូលចិត្ត ដូចជា៖ ការ៉េមធូរេនជាមួយកូនឌីមិន ការ៉េមធូរេនឌឺឡៃ ការ៉េមធូរេនប៊ីងសូ និងការ៉េមធូរេនហ្វេនស៊ី ដែលទាំងការ៉េមទាំង 4 ប្រភេទនេះមកជាមួយ Topping បាយដំណើបខ្មៅ ទឹកសស និង សាច់ដូងអញ្ជ័ន សម្រាប់បន្ថែមពីលើការ៉េមដើម្បីទៅបង្កើនរសជាតិឱ្យកាន់តែឆ្ងាញ់មួយកម្រិតទៀត។

ក្រុមការងារ FoodBuzz បានភ្លក្សទាំង 4 ប្រភេទតែម្ដង! ម៉ឺនុយថ្មីនេះ មានភាពខុសប្លែកជាងរាល់ដងបន្ដិច ដោយលើកនេះ Swensen’s ប្រើប្រាស់គ្រីមធ្វើជាស្រទាប់ដំបូងរបស់ការ៉េម និងការ៉េមធូរេនជាស្រទាប់បន្ទាប់ដែលធ្វើឲ្យការ៉េមប្រភេទថ្មីនេះ មានរសជាតិប្រៃផ្អែមៗប្លែកមួយបែប។ មិនតែប៉ុណ្ណោះ មួយចានទទួលបានរសជាតិច្រើនបែបដោយសារ Topping មកជាមួយផងដែរ។ 

ក្នុងចំណោម 4 ប្រភេទនេះ ការ៉េមធូរេនប៊ីងសូ មានភាពខុសប្លែកពីគេដោយសារការប្រើទឹកកកព្រិលជំនួសដោយគ្រីម។ ប្រសិនបើលោកអ្នកមិនសូវចូលចិត្តផ្អែម ការ៉េមធូរេនប៊ីងសូ ប្រហែលជាម៉ឺនុយដែលអ្នកចូលចិត្ត។

រសជាតិថ្មីនេះ មានពេលកំណត់ណា៎! អ៊ីចឹង កុំឲ្យខកខានឲ្យសោះ លោកអ្នកអាចមកសាកបាននៅសាខាណាមួយរបស់ Swensen’s Cambodia!

តម្លៃ៖ ចាប់ពី $2.90 ដល់ $8.50

Swensen's Cambodia

អត្ថបទគួរតែអានបន្ទាប់