ស៊ូស៊ីមួយឈុតតែ $5.50 មានតែនៅ Genki Sushi ប៉ុណ្ណោះ

កំពុងស្វែងរកកន្លែងញុំា Sushi ដែលឆ្ងាញ់ មានអនាម័យ ហើយមាន���រិយាកាសស្អាតទៀតមែនទេ? អញ្ចឹងមក Genki Sushi មក៎!

Genki Sushi មានទីតាំងនៅលើផ្លូវ 310 ក្នុងសង្កាត់បឹងកេងកង១
Genki Sushi មានទីតាំងនៅលើផ្លូវ 310 ក្នុងសង្កាត់បឹងកេងកង១
អ្នកអាចជ្រើសរើសញ៉ាំជាឈុតក៏បាន រឺជ្រើសរើសតាមចំណូលចិត្តបាន

អ្នកអាចជ្រើសរើសញ៉ាំជាឈុតក៏បាន រឺជ្រើសរើសតាមចំណូលចិត្តបាន

Genki Sushi ជាហាង Sushi មួយដែលផ្តល់នូវប្រភេទ Sushi ជាច្រើនប្រភេទ មានដូចជា៖ បែបជាដុំ Sushi, Gunkan, Roll, និង ប្រភេទជាសាច់ឆៅបន្ទះៗ Sashimi។ ដុំ Sushi និមួយៗត្រូវបានធ្វើឡើងយ៉ាងសម្រិតសម្រាំង មានរូបរាងទាក់ទាញ រសជាតិឆ្ងាញ់ ទន់រមើយសឹងតែដាក់ចូលមាត់ហើយរលាយក្នុងមាត់។

ក្រៅពីអាហាររសជាតិឆ្ងាញ់ ចំនុចពិសេសរបស់ Genki Sushi គឺរបៀបនៃការកុម្ម៉ង់អាហារ

ក្រៅពីអាហាររសជាតិឆ្ងាញ់ ចំនុចពិសេសរបស់ Genki Sushi គឺរបៀបនៃការកុម្ម៉ង់អាហារ
អាហារមកដល់តុរបស់អ្នកតាមរយៈរថភ្លើងអេទ្បិកត្រូនិច

អាហារមកដល់តុរបស់អ្នកតាមរយៈរថភ្លើងស្វ័យប្រវត្តិ
ចង់សាកអត់?

ចង់សាកអត់?

ក្រៅពីនេះទៅទៀត ពួកគេក៏មានលក់នូវអាហារក្តៅៗជាប្រភេទបាយ មី និងអាហារបំពងផ្សេងៗទៀតផងដែរ។ ចំណែកភេសជ្ជៈក៏មានច្រើនជម្រើស ប៉ុន្តែ FoodBuzz សូមណែនាំប្រិយមិត្តឲ្យសាកញុំាជាប្រភេទតែបៃតងនៅពេលញុំា Sushi ដោយសារតែភាពចត់តិចៗរបស់តែបែតងនេះធ្វើឲ្យរសជាតិរបស់ Sushi កាន់តែកើនឡើងមួយកម្រិតទៀត។

សាច់ត្រីសាល់ម៉ុងស្រស់ៗ

សាច់ត្រីសាល់ម៉ុងស្រស់ៗ
និងរសជាតិដុំ Sushi ឆ្ងាញ់ៗ

និងរសជាតិដុំ Sushi ឆ្ងាញ់ៗ
មានផ្តល់ជូនជាច្រើនជម្រើស

មានផ្តល់ជូនជាច្រើនជម្រើស

ក្រៅពីបរិយាកាសហាងដែលស្អាតមានអនាម័យហើយនោះ អ្វីដែលប្លែក និង ទំនើប នោះគឺរបៀបកុម៉្មង់ញុំា។ លោកអ្នកពុំចាំបាច់ពិបាកក្នុងការខ្លាចចិត្តបុគ្គលិកនៅពេលដែលអ្នកចំណាយពេលយូរអង្គុយគិតថាគួរញុំាអ្វីនោះទេ ដោយសារតែលោកអ្នកគ្រាន់តែធ្វើការកុម៉្មងតាមរយៈ iPad ដែលមាននៅតាមតុនិមួយៗ។ ហើយពិសេសជាងនេះទៅទៀត នៅពេលដែលអាហាររបស់លោកអ្នករួចរាល់ ចុងភៅនឹងបញ្ជូនអាហារតាមរយៈរថភ្លើងស្វ័យប្រវត្តិមកដល់តុរបស់លោកអ្នកផ្ទាល់តែម្តង។

ស៊ុបក្តៅៗ គួរឲ្យចង់ទទួលទាន

ស៊ុបក្តៅៗ គួរឲ្យចង់ទទួលទាន
តែត្រជាក់ៗ ត្រូវម៉ាច់ជាមួយអាហារជប៉ុន

តែត្រជាក់ៗ ត្រូវម៉ាច់ជាមួយអាហារជប៉ុន

កម្មវិធីពិសេស៖ ទទួលបានឈុតអាហារដ៏ឈ្ងុយឆ្ងាញ់ក្នុងតម្លៃពិសេសចាប់ពី $5.50 ដល់ $8.80។ រួសរាន់ឡើង!

ទំនើបទេ? ពេលចង់ញុំា Sushi កុំភ្លេចទៅញុំានៅ Genki Sushi ណា៎ ដឹងតែពេញចិត្តស្តូកតែម្តង!

ហៅគ្នាម៉ោះ ទៅញ៉ាំស៊ូស៊ីឆ្ងាញ់ៗ

ហៅគ្នាម៉ោះ ទៅញ៉ាំស៊ូស៊ីឆ្ងាញ់ៗ

ទីតាំង៖ ផ្ទះលេខ 18 ផ្លូវលេខ 310 បឹងកេងកង 1| Googlemap 

តម្លៃ៖ Sushi ចាប់ពី $1.50 ឡើងទៅក្នុងមួយចាន, ភេសជ្ជៈចាប់ពី $1.00 ឡើងទៅ

អត្ថបទគួរតែអានបន្ទាប់