ហាងអ៊ីស្រីខួរចំហុយ ១៦៨ ល្បីឆ្ងាញ់នៅម្តុំក្រោយសាលាស៊ីតិច
ល្ងាចឡើងមិនទាន់អស់កម្លាំងរលីងចង់ញ៉ាំបែបស៊ុបក្តៅៗមែនអត់? ម៉ោះ FoodBuzz សូមណែនាំជូនប្រិយមិត្តរបស់យើងឲ្យស្គាល់ហាងមួយកន្លែងដែលល្បីតាំងពីខេត្តសៀមរាបមកដល់ភ្នំពេញដែលមានឈ្មោះថា អ៊ីស្រីខួរចំហុយ ១៦៨ (សាខាភ្នំពេញ)។
នៅអ៊ីស្រីខួរចំហុយ ១៦៨ មានលក់ម្ហូបអាហារចំណីចំណុកជាង ២០ មុខឯណោះ។ តែមុខម្ហូបដែលល្បីជាងគេតាំងពីសៀមរាបមកភ្នំពេញនោះគឺ ខួរជ្រូកចំហុយ។ ចំពោះខួរចំហុយនៅទីនេះមានរសជាតិឆ្ងាញ់ដិតជាប់មាត់តែម្តងក៏ដូចជាត្រូវបានលាងសម្អាតយ៉ាងស្អាតផងដែរ។ ក៏សូមបញ្ជាក់ថារបស់របរញ៉ាំនៅទីនេះគឺនឹងត្រូវបានធ្វើថ្មីៗជារៀងរាល់ពេលដែរមានកុម៉្មងផងដែរ ចឹងអស់បារម្ភហើយញ៉ាំឆ្ងាញ់ពេញៗមាត់តែម្តង។
FoodBuzz ក៏សូមណែនាំមុខម្ហូបឆ្ងាញ់ៗមួយចំនួនទៀតនៅហាងមួយនេះដូចជា នំបញ្ចុកផាកឡូវ បាយផាកឡូវ សង្វាក់បាត់ដំបង ស៊ុបពងគ្រួចកូន ស៊ុបផ្សិត ក៏ដូចជាចំណីចំណុកជាច្រើនទៀត។ មុខម្ហូបនីមួយៗមានរសជាតិដិតឆ្ងាញ់ជាប់មាត់តែម្តងដូចជានំបញ្ចុកផាកឡូវជាដើមគឺមានរសជាតិឆ្ងាញ់។ ត្បិតតែនំបញ្ចុកទិញពីផ្សារពិតមែនតែអ្វីដែលធ្វើឲ្យនំបញ្ចុកផាកឡូវមួយចាននេះមានរសជាតិកាន់តែពិសេសក៏ពីព្រោះតែទឹកត្រីដែលមានឱជារសនិងសាច់ផាកឡូវដែលខាងហាងបានចម្អិនផ្ទាល់ធានាថាឆ្ងាញ់។
បើនិយាយពីប្រភេទស៊ុបក៏មិនណយប៉ុន្មានដែរ ជាពិសេសសម្រាប់អ្នកដែរអស់កម្លាំង បើបានដាក់មួយចានហុតក្តៅៗប្រាកដជាស្រួលខ្លួនជាមិនខានជាមួយស៊ុបពងគ្រួចកូនជាដើម។ រឹតតែពិសេសទៅទៀតអាហារនៅទីនេះមានតម្លៃសមរម្យខ្លាំងមែនទែន។
- ទីតាំងៈ ផ្លូវ ១១៨ ខាងក្រោយសាលាស៊ីតិច
- ហ្វេសប៊ុកផេក៖ អ៊ីស្រី ខួរចំហុយ១៦៨ សាខាភ្នំពេញ