អ្នកចូលចិត្តហឹរ ដឹងតែត្រូវមាត់ហើយ! របៀបធ្វើ Spaghetti ឆាក្ដៅ ងាយៗ រសជាតិឆ្ងាញ់ប្លែក
នៅផ្ទះយូរពេក រកនឹកអត់ឃើញថាត្រូវធ្វើអីញ៉ាំឲ្យប្លែកមាត់មែនអត់? មិនបាច់គិតច្រើនទៀតទេព្រោះថា FoodBuzz គិតឲ្យហើយៗ មុខម្ហូបថ្ងៃនេះគឺ Spaghetti ឆាក្តៅគ្រាន់តែឮឈ្មោះក៏ទំនងដែរ។ ម៉ោះមករៀនធ្វើជាមួយគ្នា!
#គ្រឿងផ្សំ៖
- Spaghetti ១០០ក្រាម
- អំបិល១ស្លាបព្រាបាយ
- បង្គា១០គ្រាប់
- មឹក
- ខ្ទឹមចិញ្ជ្រាំ៤កំពឹស
- ម្ទេសក្រហមបុក៤គ្រាប់
- ប្រេងខ្យង ៣ស្លាបព្រាបាយ
- ម្សៅស៊ុប ១/២ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយ
- ស្ករ ១ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវខ្មៅ ១/២ស្លាបព្រា
- ម្រេចខ្ចី
- ម្រះព្រៅ
- ប្រេងឆា
#របៀបធ្វើ៖
១. ដាក់ដាំទឹក បន្ថែមប្រេងឆានិងអំបិលចូល រួចរង់ចាំឲ្យទឹកពុះទើបដាក់ Spaghetti ចូល ហើយទុកឲ្យពុះ១០នាទី
២. ចាក់ប្រេងចូលខ្ទះរួចដាក់ខ្ទឹមចិញ្ជ្រាំនិងម្ទេសបុកចូល ឆាវាឲ្យឡើងពណ៌ត្នោត
៣. បន្ទាប់មកដាក់បង្គារនិងមឹកចូលឆាវាឲ្យសព្វ (អាចប្រើសាច់ជ្រូកចិញ្ច្រាំជំនួសក៏បាន)
៤. យក Spaghetti ដែលស្រុះរួចដាក់ចូលហើយបន្ថែមជាមួយគ្រឿងផ្សំផ្សេងៗដូចជា ប្រេងខ្យង, ទឹកត្រី,ទឹកស៊ីអ៊ីវ, ស្ករនិង ម្សៅស៊ុបចូលគ្នាហើយឆាវាឲ្យសព្វ បន្ទាប់មកដាក់ម្រេចខ្ចី និងម្រះព្រៅចូលជាការស្រេច។
ហើយកុំភ្លេចហា៎ ម្ហូបហឹរៗអ៊ីចឹង បើបាន Pepsi ត្រជាក់ៗញ៉ាំជាមួយទៀត កាន់តែអេមម៉ង៕
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz