គ្រឿងគ្រូវតែប៉ុន្មានមុខទេ! របៀបធ្វើឆាមីសួរត្រីខកំប៉ុង ឲ្យឆ្ងាញ់ប្លែកមាត់

ញ៉ាំបាយជាមួយត្រីខកំប៉ុងធុញនៅ? ញ៉ាំមីសួរឆាត្រីខកំប៉ុងវិញម៉េចដែរ អត់ពិបាកធ្វើទេហើយគ្រឿងផ្សំក៏មានតែប៉ុន្មានមុខដែរ មករៀនធ្វើទាំងអស់គ្នាតោះ!

#គ្រឿងផ្សំ

  • មីសួរ ១កញ្ចប់
  • ត្រីខកំប៉ុង ១កំប៉ុង
  • ខាត់ណា ១០០ក្រាម
  • ខ្ទឹមសចិញ្រ្ជាំ ១ស្លាបព្រា
  • ម្ទេស ២គ្រាប់
  • ទឹកស៊ីអ៊ីវ​ ១ស្លាបព្រា
  • ស្ករស ១ស្លាបព្រា
  • ប្រេងឆា ១ស្លាបព្រា

#របៀបធ្វើ

១. ត្រាំមីសួរ​ជាមួយទឹកដើម្បីឲ្យវាទន់ រយៈពេល៣ទៅ៤នាទីរួចស្រង់ទុក

២. ដាក់ខ្ទះលើចង្រ្កាន បើកភ្លើងពាក់កណ្ដាល ចាក់ប្រេងឆាចូល រួចដាក់ខ្ទឹមសឆាវាឲ្យឈ្ងុយទើបដាក់ខាត់ណាចូល រួចបន្តឆាឲ្យខាត់ណាឆ្អិន

៣. បន្ទាប់មកចាក់ត្រីខកំប៉ុងចូល បន្ថែមទឹកស៊ីអ៊ីវ និងស្ករសរួចឆាចូលគ្នាឲ្យសព្វ

៤. ចុងក្រោយ ដាក់មីសួរចូល ឆាវាឲ្យចូលជាតិល្អរួចបន្ថែមម្ទេសជាការស្រេច៕

ប្រភព៖ wongnai

**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz 

អត្ថបទគួរតែអានបន្ទាប់