តៅហ៊ូស្អុយៗ! អ្នកចូលចិត្តមើលរឿងចិនដឹងតែស្គាល់ហើយ តែចង់ដឹងអត់ថាវាស្អុយដូចឈ្មោះអត់?
បានអានអត្ថបទនំដុតបែបចិនរបស់ក្រុមដើរញ៉ាំ StreetBuzz នៅ? បើអត់ទាន់អាចអានតាមនេះបាន (https://foodbuzz.site/food-review/chinese-bread-kh) គេល្បីនំចិនណាស់មួយរយៈនេះ ទើបតែសាកនំដុតហើយឥឡូវនាំអ្នកទាំងអស់គ្នាមកសាកជាមួយនឹងតៅហ៊ូស្អុយម្តង! អ្នកធ្លាប់មើលរឿងចិនដឹងតែធ្លាប់ឃើញហើយតៅហ៊ូស្អុយនោះ គេដោតទាំងចង្កាក់ៗស្រែកដើរលក់ពេញផ្សារ គ្រាន់មើលក៏ចង់ភ្លក់ដែរត្រូវអត់? StreetBuzz ចង់ប្រាប់ថាឥឡូវមិនពិបាករកទិញទេនៅស្រុកខ្មែរនោះ!
ហាងលក់ តៅហ៊ូស្អុយ ឡៅឆាងសា បានមកចាប់ផ្តើមលក់អាហារសម្រន់បែបចិនតាំងពី 2018 មកម្លេះ តែដំបូងឡើយគឺមិនសូវមានអ្នកស្គាល់ប៉ុន្មានទេ ប៉ុន្តែដោយសារតែមានក្រុមអ្នកចូលចិត្តញ៉ាំបានរកឃើញទៅណែនាំឲ្យសាក ទើប កន្លែងគាត់ចាប់ផ្តើមមានឈ្មោះបោះសំលេងម្តងបន្តិចៗ លក់ដាច់ដូចសព្វថ្ងៃ។ ក្នុងមួយថ្ងៃ គាត់បំពងតៅហ៊ូស្អុយនេះអស់ជាង 200 ចាន បើនិយាយពីតម្លៃវិញ មានចាប់ពី $5 ឡើងទៅអាស្រ័យតាមចានតូច ឬ ចានធំ។
តៅហ៊ូស្អុយបំពងរបស់គាត់មានក្លិនរាងខ្លាំងដូចឈ្មោះមែន ហើយសម្រាប់គ្នាយើងដែលខ្សោយក្លិនប្រហុកខ្មែរគឹដឹងតែមិនអាចទប់ក្លិននេះបានទេ។ ដំបូងឡើយក្រុម StreetBuzz ទប់អត់ចង់បានដែរហ្នឹង ប៉ុន្តែមានអីប៉ះចំគ្នាយើងចេះញ៉ាំគ្រឿងផ្អាប់ផង តស៊ូញ៉ាំទល់តែបានប្រាប់ទៅ! XD
ញ៉ាំតៅហ៊ូនេះបានដោយជោគជ័យហើយមកណែនាំរសជាតិឲ្យអ្នកទាំងអស់គ្នាម្តង។ តៅហ៊ូស្អុយរបស់គាត់ពេលដែលចៀនឆ្អិនហើយ គាត់បានស្រូបវាជាមួយនឹងទឹកជ្រលក់ទំពាំងចិន និងគ្រឿងចិនផ្សេងៗពីលើ អុីចឹងហើយទើបតៅហ៊ូមានរសជាតិរាងជូរដោយសារតែទំពាំង ហើយគ្រឿងចិនពីលើហ្នឹងមានរសជាតិប្រៃនិងហឹរតិចៗ។
ដូចនិយាយយូរដែរហើយ StreetBuzz សុំទៅញ៉ាំតទៀតហើយណា! ខលណាត់ Team ញ៉ាំតៅហ៊ូស្អុយដាក់ឲអស់ 2-3 ចានមើរ!
សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខ៖ 096 260 5426
អាសយដ្ឋាន៖ ស្ពានហង្ស ទល់មុខអគារ The Peak
ផែនទី៖ https://goo.gl/maps/KgbreH6DDugzpTgq6