វិធីធ្វើពងមាន់ចំហុយឱ្យទន់ឆ្ងាញ់ហើយចំណាយពេលតិច!

សម្រាប់អ្នកចូលចិត្តធ្វើម្ហូបងាយៗ ប្រើគ្រឿងផ្សំតិច និងមិនចំណាយពេលវេលាច្រើនដឹងតែពេញចិត្តម្ហូបមួយមុខនេះតែម្ដង។ ថ្ងៃនេះ FoodBuzz មកណែនាំអ្នកទាំងអស់គ្នាពីវិធីធ្វើពងមាន់ចំហុយឱ្យទន់ឆ្ងាញ់!

គ្រឿងផ្សំ៖

  • ពងមាន់៣គ្រាប់
  • អំបិល១ស្លាបព្រាកាហ្វេ
  • ទឹកត្រី១ស្លាបព្រាកាហ្វេ
  • ស្រាអង្ករ១ស្លាបព្រាបាយកន្លះ
  • ទឹក ឬទឹកស៊ុបមាន់ ៨ស្លាបព្រាបាយ
  • ស្លឹកខ្ទឹមហាន់តូចៗ (តាមចំណង់ចំណូលចិត្ត)

របៀបធ្វើ៖

១. ដាក់ឆ្នាំងដីនៅលើចង្រ្កានរួចបើកភ្លើងឱ្យក្តៅរយៈពេល៥នាទី។

២. បន្ទាប់មកយកចានគោមមកលាយពងមាន់ អំបិល ទឹកត្រី និង ស្រាអង្កររួចកូរឱ្យសព្វ។

៣. ចាក់ទឹកចូលទៅក្នុងឆ្នាំងដីហើយទុកឱ្យពុះតិចៗដើម្បីឱ្យពងមាន់ទន់ល្អ។ 

៤. បន្ទាប់មកបន្ថយភ្លើងរួចដាក់ល្បាយពងមាន់ចូល ហើយកូររយៈពេល ៣០វិនាទី ទៅ ១នាទី ដើម្បីឱ្យសព្វល្អ។ រួចគ្របទុកចំហុយប្រហែលរយៈពេល៥នាទី។

៥. ជាចុងក្រោយអ្នកទាំងអស់គ្នាអាចដាក់ស្លឹកខ្ទឹមតាមចំណង់ចំណូលចិត្ត​​៕

ប្រភព៖ seonkyounglongest

**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz

អត្ថបទគួរតែអានបន្ទាប់