Starbucks Cambodia
- Available at all Starbucks Stores
- 023 901 590
អាកាសធាតុចុះត្រជាក់បណ្ដើរៗហើយ ថ្ងៃបុណ្យ Halloween ក៏ជិតមកដល់ដែរ។ ពេលនឹកឃើញពី Halloween អ្វីដែលគិតឃើញមុនគេគឺផ្លែល្ពៅត្រូវអត់? ចុះហ្វេន Starbucks ទាំងអស់គ្នានឹកឃើញអីមុនគេ? អ្នកណាចាំភេសជ្ជៈរបស់ Starbucks ប្រចាំរដូវកាលនេះខ្លះ? ពពួកភេសជ្ជៈតាមរដូវកាលប្រភេទ Pumpkin Spice Latte ដែលមានលក់មួយឆ្នាំតែម្ដងប៉ុណ្ណោះ ពេលនេះបានត្រឡប់មកវិញសាជាថ្មីម្ដងទៀតហើយ។ ហ្វេនដែលតែងតែរង់ចាំ ពេលនេះបានញ៉ាំវិញហើយ។
ភ្លៀងធ្លាក់រឹមៗ មេឃត្រជាក់ៗចឹង យើងណែនាំឲ្យញ៉ាំ Pumpkin Spice Latte ក្តៅៗនៅ Starbucks ព្រោះថាប្រភេទភេសជ្ជៈ Pumpkin Spice Latte នេះមានរសជាតិផ្អែមឈ្ងុយជាមួយនឹងការលាយគ្នារវាងកាហ្វេ Espresso និងទឹកដោះគោស្រស់ បន្ថែមជាមួយគ្រឿងផ្សំពិសេសៗ មួយចំនួនទៀតដូចជា Pumpkin Sauce Cinnamon និង Nutmeg។ កាន់តែពិសេសទៅទៀត សម្រាប់អ្នកចូលចិត្ត Cinnamon ត្រូវម៉ាច់ម៉ងពីព្រោះវា ធ្វើឲ្យភេសជ្ជៈមួយកែវនេះឈ្ងុយឆ្ងាញ់ខ្លាំង គ្រាន់តែរៀបដាក់ជិតមាត់នឹងឈ្ងុយក្លិន Cinnamon ពេញហ្នឹង តែម្ដងធ្វើអោយអារម្មណ៏កាន់តែស្រស់ស្រាយ និងរំលឹកទៅដល់ពេលដែលអ្នកផឹកវាកាលពីឆ្នាំមុនៗទៀត ។
ជាមួយរសជាតិនឹងក្លិនឈ្ងុយៗរបស់កាហ្វេ បន្សំនឹងរសជាតិផ្អែមរបស់ទឹកដោះគោ, Pumpkin Sauce និង Whipped cream ធ្វើឲ្យភេសជ្ជៈមួយកែវនេះសាកសមណាស់សម្រាប់រដូវកាលមួយនេះ។ បើបានផឹកមួយក្អឹក ដឹងតែមិនអាចបំភ្លេចបានតែម្តង ចង់ប្រាប់ថារសជាតិដិតជាប់មាត់ណាស់។
ជារៀងរាល់ឆ្នាំភេសជ្ជៈ Pumpkin Spice Latte មាន 3ប្រភេទ។ អ្នកអាចញ៉ាំក្ដៅៗក៏បាន ត្រជាក់ក៏បាន និងញ៉ាំជាប្រភេទក្រឡុក (ហ្រ្វាបពូឈីណូ) ក៏បាន។ ប៉ុន្ដែអ្វីដែលពិសេសនោះគឺ Pumpkin Spice Latte ត្រឡប់មកវិញឆ្នាំនេះ គឺមកជាមួយនឹងសមាជិកថ្មីជាប្រភេទភេសជ្ជៈ Cold brew ដែលមានឈ្មោះថា Pumpkin Spice Cream Cold Brew ។ កាហ្វេបន្សើមត្រជាក់ Cold Brew ដែលល្បីនៅ Starbucks ដោយសាររសជាតិស្រទន់ និងក្រអូបនោះ ត្រូវបានលាយជាមួយនឹងពពុះទឹកដោះគោរសជាតិផ្លែល្ពៅ និង Vanilla Syrup ពីលើធានាអ្នកកាហ្វេមួយកែវនេះមានក្លិនក្រអូបឈ្ងុយហើយ ឆ្ងាញ់ជាប់មាត់តែម្តង ធ្វើឲ្យផឹកហើយចង់តែផឹកទៀត។
គ្រាន់តែស្ដាប់ហើយ ក៏ចង់ដឹង ចង់សាករសជាតិថ្មីនេះដែរត្រូវអត់? បើទាំងអស់គ្នាចង់ញ៉ាំ ប្រញ៉ាប់រួសរាន់ឡើងណា ព្រោះ Pumpkin Spice Latte និង Pumpkin Spice Cream Cold Brew ដែលទើបតែចេញថ្មីនេះ មានលក់ចាប់ពីថ្ងៃទី12 តុលា ដល់ថ្ងៃទី 2 ខែ វិច្ឆិកា នេះតែប៉ុណ្ណោះ នៅគ្រប់សាខា Starbucks ទូទាំងប្រទេសកម្ពុជា ។
ក្រៅពី Pumpkin Spice Latte នោះ Starbucks ក៏មាន Frappuccino ថ្មី 2 បន្ថែមទៀត ដែលមានដូចជា Franken Matcha Frappuccino និង Midnight Chocolate Mocha Frappuccino ដែលមានរសជាតិសូកូឡាលាយ តែបៃតង មើលទៅឡើងទំនង ហើយប្លែកត្រូវម៉ាច់សម្រាប់រដូវកាលព្រឺព្រួច Halloween ខាងមុខនេះ ៕
តម្លៃ ៖ 3.55$ ឡើងទៅ
ម៉ោងបើក ៖ 7 ព្រឹក - 9 យប់ រាល់ថ្ងៃ
ទំនាក់ទំនង ៖ 023 901 590
ទីតាំង ៖ មាននៅគ្រប់សាខា Starbucks ទាំងអស់
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.