ព្រឹកៗឡើងលែងពិបាកចុះទិញកាហ្វេទៀតហើយ ព្រោះ Starbuck Drive-thru បើកថ្មីនៅ Aeon 3 យើងហ្នឹង!

ធ្លាប់តែចូលទៅក្នុងហាងឈរកុម៉្មង់ជាមួយបុគ្គលិក ឥឡូវមិនមែនជាបញ្ហាទេជាមួយ Starbucks Drive-Thru សាខា AEON ម៉ល មានជ័យ។ សំខាន់មានម៉ាស៊ីនស្វ័យប្រវត្តិចាំទទួលបានការកុម្ម៉ង់របស់អ្នកទាំងអស់គ្នាទៀតហ្ហ៎! ទំនើបដូចសាខានៅបរទេសចឹង ជិះចូលកុម៉្មង់ចាំតែបន្តិចអាចជិះទៅយកនៅខាងមុខបានហើយ។

ហើយគ្នាយើងអ្នកជិះម៉ូតូ អត់ដឹងថាជិះម៉ូតូចូលកុម្ម៉ង់បានឬអត់មែនទេ? FoodBuzz ចង់ប្រាប់ថាជិះម៉ូតូចូលក៏កម្មង់បានដែរ ហើយពេលជិះម៉ូតូចូលហ្នឹង អ្នកទាំងអស់គ្នាទៅកម្ម៉ង់ជាមួយម៉ាស៊ីន តិចច្រលំចតម៉ូតូចាំបុគ្គលិក Starbuacks មកទទួលការកម្ម៉ង់ណា៎! ងាយស្រួលណាស់ ដោយគ្រាន់តែចាំបន្តិចនឹងទទួលបានកាហ្វេរបស់អ្នកទាំងអស់គ្នាតែម្តង។ 

ចំណេញពេលវេលាមែនទែន!! ចាំអង្កាល់ទៀត តោះ! ទៅសាកបទពិសោធន៍ថ្មីនៅ Starbucks Drive-Thru សាខា អ៊ីអន ម៉ល មានជ័យ ជាមួយ Foodbuzz ទាំងអស់គ្នា! 

សម្រាប់ទីតាំង Starbucks Drive-thru នេះវិញគឺងាយស្រួលរកណាស់! គ្នាយើងណា មានបំណងចង់ទៅសាកល្បងកុម្ម៉ង់ អាចទៅ AEON ម៉ល មានជ័យដែលគេទើបនឹងបើកថ្មីៗនេះឯង។ ទីតាំងនោះគឺស្ថិតនៅលើ បណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ 60 ម៉ែត្រ) ភូមិព្រែកតាឡុង 3 សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

Starbucks Cambodia

អត្ថបទគួរតែអានបន្ទាប់