សាករសជាតិថ្មីរបស់ Nitro Cold Brew និង ហ្វូមពិសេសរបស់ Starbucks
យើងធ្លាប់បានចុះផ្សាយរួចហើយអំពីចំនុចពិសេសរបស់កាហ្វេ Nitro Cold Brew របស់ Starbucks កាលពីប៉ុន្មានខែមុននេះ។ ហើយរសជាតិកាហ្វេនេះគឺពិតជាសាកសមបំផុតសម្រាប់អ្នកដែលនិយមពិសារកាហ្វេខ្លាំងដូចជា Cold Brew & Americano ជាដើម។
Nitro Cold Brew ធ្វើឡើងដោយការបញ្ចូលគ្នានៃកាហ្វេផ្អែមនិងកាហ្វេល្វីង ហើយត្រាំក្នុងទឹកត្រជាក់រយៈពេល 11 ម៉ោង រួចបន្ថែមនៅសារធាតុ Nitrogen ដែលជួយបង្កើនថាមពលដល់រាងកាយ។ ចាក់ដាក់កែវលើកមកដល់លើតុដូចស្រាបៀរក្នុងបារអញ្ចឹង។ ទំនងហេ៎?
ហើយនៅក្នុងខែមិថុនានេះ Starbucks បានបញ្ចេញនូវរសជាតិថ្មីរបស់ Nitro Cold Brew ដោយការលាយជាមួយ Dark Caramel និង Cold Foam ដែលមានឈ្មោះថា Dark Caramel Cold Foam Nitro ហើយចង់ដឹងថាវាមានរសជាតិយ៉ាងនោះគួរតែទៅសាកល្បងទៅ មិនអាចបរិយាយបាន ព្រោះវាប្លែកមាត់មែនទែន។
ឬឯ Cold Foam គឺជា Foam ប្រភេទថ្មីរបស់ Starbucks ធ្វើឡើងពីទឹកដោះគោដែលមានជាតិខ្លាញ់តិចសម្រាប់បន្ថែមនៅលើភេសជ្ជៈប្រភេទត្រជាក់ ប៉ុន្តែមិនមានរសជាតិផ្អែមៗនោះទេ។
យើងអាចកុម្ម៉ង់ Cold Foam ដាក់លើគ្រប់ភេសជ្ជៈប្រភេទត្រជាក់ទាំងអស់។ អ្នកអាចចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយ Ice Espresso បន្ថែមជាមួយ Cold Foam ក៏បាន។
សម្រាប់លោកអ្នកចង់សាកល្បងកាហ្វេបែបថ្មីនេះ Starbucks មានកម្មវិធីពិសេសដោយទិញ កែវតូចទទួលបានកែវធំសម្រាប់ Nitro Cold Brew, Nitro Cold Brew with Vanilla Sweet Cream និង Dark Caramel Cold Foam Nitro ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 24 មិថុនា មាននៅតែសាខាបឹងកេងកងប៉ុណ្ណោះ។
ទីតាំង៖ #14, ផ្លូវលេខ 57 កែង 288, សង្កាត់បឹងកែងកង, ភ្នំពេញ | Googlemap