រដូវរងាបានមកដល់ហើយ រី​ឯ​ភេសជ្ជៈ​ល្បី​ទាំង​បី​របស់​​ Starbucks ក៏មកដល់ដែរ អត់សាកម៉េចបាន!

មានដឹងអត់? ភេសជ្ជៈទាំង​បី​​​ប្រចាំ​ Christmas​ របស់​ Starbucks បានចេញមុខមកទៀតហើយ ឲ្យតែមេឃ​ត្រជាក់ៗ​ចឹង ដឹងតែអត់ភ្លេចទេភេសជ្ជៈទាំង​ប៉ុន្មាន​មុខ​​មួួយនេះ​ ។ ទាំងរសជាតិ ទាំងការតុបតែង គ្រាន់តែលើកមកញ៉ាំ​មួយ​ម៉ាត់ដំបូង គឺមានអារម្មណ៌ថា​ Christmas ពេញខ្លួនតែម្តង។

Peppermint Mocha ជាភេសជ្ជៈមួយ​ក្នុង​ចំណោម​ភេសជ្ជៈ​បី​មុខនេះ ​​ដែល​ពេញ​និយម​ជាង​គេ​ ចាប់​តាំង​ពី​ Starbucks បាន​ណែនាំ​អស់រយៈពេល 18 ឆ្នាំជាប់ៗ គ្នាមក។ ភេសជ្ជៈមួយនេះ គឺត្រូវបាន​ផ្សំឡើងបញ្ចូល​គ្នារវាង Starbucks® signature espresso លាយ​ទឹកដោះគោក្ដៅៗឈ្ងុយៗ ​ថែម​ mocha sauce នឹង​បញ្ចប់​ដោយ​ទឹក​សេរ៉ូ​រសជាតិ​ជីរ​អង្កាម ទៀត​ផង​ ។ 

កាហ្វេដាក់ជីអង្កាមមានរសជាតិយ៉ាងម៉េចទៅ? សាក​រួច​ទើ​ប​ដឹង! រសជាតិ​ផ្អែម​ឈ្ងុយ​ហិលៗ តិចៗ ​​ឡើង​ប្រហើរ​ពេញ​មាត់តែ​ម្តង។ 

ក្រៅពីភេសជ្ជៈប្រភេទ Mocha នេះ, Starbucks ក៏មានភេសជ្ជៈពិសេសប្រភេទ Latte ពីរទៀតប្រចាំរដូវកាលនេះផងដែរនោះគឺ Toffee Nut Crunch Latte និង Gingerbread Latte។ អ្នកដែលធ្លាប់ញ៉ាំ Toffee Nut Crunch Latte ប្រាកដជាចាំរសជាតិដ៏ស្រទន់និងក្រអូប​ឈ្ងុយ​បែប Creamy ផ្អែមឡមៗ ដែលចេញមកពី Toasted nuts, លាយនឹង Starbucks® signature espresso ជាមួយ Steamed Milk។​ 

ចំនែក​ឯ​  Gingerbread Latte  វិញ​គឺ​ជា​ភេសជ្ជៈ​​ ដែលជួយ​រំលឹកយើង​ពីអាកាសធាតុ​​ត្រជាក់​ៗ និង​ការ​តុបតែង​លម្អ​ពេល​ Christmas ជារៀង​រាល់​ឆ្នាំ​ ដោយ​សារ​តែ​ក្លិន​ក្រអូប​ឈ្ងុយ​បែប​ឈើ​អែម​ និង​នំ​ Gingerbread និង​ក្រែម​ពិសេស​ ដែល​ស្រូប​ពី​លើ​ដោយ​ទឹក​ស្ករអំពៅ​ដ៏​ឈ្ងុយ​ឈ្ងប់​ថែម​ទៀត​ផង ។

ភេសជ្ជៈ​ទាំង​បី​ខាង​លើ​នេះ អាចញ៉ាំជាប្រភេទក្ដៅក៏បាន ត្រជាក់ក៏បាន ឬ​ជាប្រភេទក្រឡុក (ហ្រ្វាបពូឈីណូ​) ក៏បាន។ បើលោកអ្នកចង់សាកភេសជ្ជៈរដូវកាល Christmas នេះ។​​  សូមរួសរាន់ឡើងព្រោះភេសជ្ជៈទាំងនេះមានលក់ត្រឹម​តែថ្ងៃទី 3 ខែវិច្ឆិកានេះ ដល់ថ្ងៃទី 2 ខែមករា ឆ្នាំ 2021 ប៉ុណ្ណោះ។ 

Starbucks Cambodia

អត្ថបទគួរតែអានបន្ទាប់