«អាហារដ្ឋានស្រីពេជ្រ» នៅទល់មុខសាលាន័រតុនយើងហ្នឹង! បានទៅសាកមីស៊ុបខគោគាត់នៅ? 

អ្នកនៅម្តុំជ្រោយចង្វារប្រហែលជាធ្លាប់ស្គាល់ «អាហារដ្ឋានស្រីពេជ្រ» ហើយមើលទៅ ព្រោះមានអ្នកអានគ្នាយើងនឹងបានប្រាប់ឲ្យខាង FoodBuzz ទៅសាកម្ហូបនៅហ្នឹង ជាពិសេសមីស៊ុបខគោ និងមីឆា​ប្រចាំហាងតែម្តង ! 


មីខគោនៅហាងនេះមានលក្ខណៈពិសេសប្លែកជាងហាងផ្សេងៗដែលពួកយើងបានទៅព្រោះគាត់ដាក់គ្រឿងផ្សំពិសេសៗដល់ទៅ 9 មុខចូលគ្នា ហើយចុងភៅបានបង្ហើបប្រាប់ថាដើម្បីឲ្យស៊ុបមានរសជាតិរាងមុត​ ពួកគាត់បានដាក់គ្រឿងមី «ខគោគ្រឿងខាប់» របស់មីជាតិចូលក្នុងហ្នឹងទៀតហ្ន៎! ប្លែករបស់គេ។


ចំណែកឯមីឆាវិញគឺទំនងមែនទែន ចុងភៅហាងគាត់មានវិធីឆាមីពិសេសដោយគាត់ប្រើភ្លើងខ្លាំងៗ ហើយគាត់ឆាឡើងញាប់ដៃតែម្តង។ ធ្វើបែបនេះ គ្រឿងផ្សំពិសេសៗរបស់គាត់ចូលគ្នាជាមួយនឹងសរសៃមីល្អ។ គាត់មាន មីឆាគ្រឿងសមុទ្រ និង មីឆាសាច់គោ។ ទាំងសាច់គោ និងគ្រឿងសមុទ្រសុទ្ធតែស្រស់ ហើយឆាជាមួយមីជាតិទៀតកាន់តែជាតិតាហ្មង។ មីឆានេះដែរក៏មានឆាជាមួយស្ពៃតឿ និងទឹកជ្រលក់ផងដែរ។ 


ក្រៅពីមុខម្ហូបទាំង 2 នេះ «អាហារដ្ឋានស្រីពេជ្រ» ក៏មានលក់បាយស្រូប គុយទាវ និងម្ហូបកុម្ម៉ង់គ្រប់ប្រភេទដែរ។ និយាយទៅទាំងអាហារពេលព្រឹក ថ្ងៃ និងល្ងាច បើកពីម៉ោង 6 កន្លះ ដល់ម៉ោង 8 យប់ ដែលមានទីតាំងស្ថិតនៅខាងមុខសាកលវិទ្យាល័យន័រតុនផ្ទាល់តែម្តង អ៊ីចឹងប្រិយមិត្តអ្នកអាន មិនពិបាកនឹងរកទេ។ អុីចឹងកុំភ្លេចទៅសាកទាំងអស់គ្នា! 

អាហារដ្ឋានស្រីពេជ្រ

  • អាហារដ្ឋាន ស្រីពេជ្រ, Keo Chenda Street, Phnom Penh, Cambodia

អត្ថបទគួរតែអានបន្ទាប់