បបរឈាមជ្រូកពិសេស ស្រីម៉ៅផ្សារថ្មី- Pig Blood Porridge Central Market
- Street 172, Behind Sathapana Tower
- 078228818 / 081792424
តោះ! អ្នកទាំងអស់គ្នា មកសាកបបរឈាមជ្រូកនៅ បបរឈាមជ្រូកស្រីម៉ៅផ្សារថ្មី ទាំងអស់គ្នា។ នៅហាងបបរមួយនេះបានល្បីជាយូរឆ្នាំមកហើយជាមួយរសជាតិបបរឈាមជ្រូកដ៏ពិសេសរបស់គាត់។
ញ៉ាំបបរក្តៅៗ មានអារម្មណ៌ស្រួលខ្លួនតែម្តងជាពិសេសឥឡូវនេះអាកាសធាតុកំពុងតែត្រជាក់ទៀតដាក់មួយចាន ពីរចានឲ្យបែកញើសម្តង។ សំខាន់បបរគ្រឿងនៅហាង បបរឈាមជ្រូកស្រីម៉ៅផ្សារថ្មី មានរសជាតិឆ្ងាញ់មែនទែនដែលមានគួបផ្សំជាមួយនឹងឈាមជ្រូកផុយៗទន់ៗនិយាយរួមគឺឆ្ងាញ់នៅពេលដែលបានដាក់លាយជាមួយបបរគ្រឿង។ មិនត្រឹមតែប៉ុណ្ណោះថែមចាខ្វៃមួយគូរ ពីរគូរទៀតមករសជាតិកាន់តែអេម។
បបរឈាមជ្រូកស្រីម៉ៅផ្សារថ្មី មានទាំងគ្រឿងក្នុងជ្រូកដែលត្រូវបានសម្អាតនិងចម្អិនដោយអនាម័យ សំខាន់ឆ្ងាញ់ខ្លាំង។ ចង់ញ៉ាំជាអាហារពេលព្រឹកក៏បាន អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចក៏បាន ហៅថែមគ្រឿងក្នុងក៏បាន ថែមឈាមទៀតក៏បាន ចង់ញ៉ាំបបរថែមលតទៀតក៏បាន។
មិនត្រឹមតែប៉ុណ្ណោះទេ បើនិយាយពីគ្រឿងផ្សំសម្រាប់ថែមពីលើបបរវិញគឺរឹតតែពិសេស សៀង ម្ទិះ ខ្ទឹមលីង។ ចឹងបើចង់ញ៉ាំបបរកុំភ្លេចណា៎ជាមួយ បបរឈាមជ្រូកស្រីម៉ៅផ្សារថ្មី ធានាជាមួយរសជាតិ តម្លៃ និង អនាម័យ។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.