មកទទួលបទពិសោធន៍បែបលំដាប់នៅភោជនីយដ្ឋានអង្គការ Spoons Cafe and Restaurant!

ទៅលេងសៀមរាបរាល់ដងគឺនិយាយថាប្លែករហូត ដោយសារមានហាងប្លែកៗជាច្រេីនបេីកនៅក្នុងក្រុងផ្ទាល់តែម្តង។ ភោជនីយដ្ឋានមួយដែលអ្នកទាំងអស់គ្នាមិនគួររំលងគឺ Spoons Cafe and Restaurant! 

 Credit: Spoons Cafe and Restaurant

 Credit: Spoons Cafe and Restaurant

អ្វីដែលគួរឲ្យចាប់អារម្មណ៍នឹងហាងនេះគឺ ស្ពូនកាហ្វេជាសហគ្រាសសង្គមដែលមានទំនាក់ទំនងជាមួយអង្គការស្លាបព្រាកម្ពុជា។ បេីចង់ដឹងថា ស្ពូនកាហ្វេនិងអង្គការស្លាបព្រាកម្ពុជាជួយសង្គមយេីងរបៀបម៉េច មកអានតជាមួយគ្នា!

 Credit: Spoons Cafe and Restaurant

អង្គការស្លាបព្រាកម្ពុជាបានចាប់ផ្តេីមដេីម្បីផ្តល់ឱកាសការងារដល់យុវជនដែលមានជីវភាពខ្វះខាតនៅសៀមរាប ដេីម្បីអប់រំ និង បណ្តុះបណ្តាលពួកគាត់ក្នុងវិស័យបដិសណ្ឋារកិច្ច។

 Credit: Spoons Cafe and Restaurant

តែអ្វីដែលធ្វេីឲ្យយេីងចាប់អារម្មណ៍មែនទែនជាមួយម្ហូបហាងនោះ គឺការតុបតែងនិងរៀបចំមុខម្ហូប គឺប្រកបដោយសោភ័ណភាព និងអនាម័យល្អ!

 Credit: Spoons Cafe and Restaurant

ធានាថា នឹងត្រូវម៉ាច់ជាមួយអ្នកចូលចិត្តថតរូបម្ហូប ផុសអួតមិត្តភក្តិថាបានញុំាម្ហូបឆ្ងាញ់ៗអីចឹងហ៎ា។ ម្ហូបនៅទីនេះគឺផ្តោតសំខាន់ទៅលេីម្ហូបបែបខ្មែរ ដែលហាងបានច្នៃមកឲ្យរសជាតិកាន់តែទំនងនិងប្លែក។ 

 Credit: Spoons Cafe and Restaurant

 Credit: Spoons Cafe and Restaurant

ហេីយបេីចង់ទទួលបានបទពិសោធន៍អាហារខ្មែរបែបប្រណីត ជាមួយនឹងសេវាកម្មដ៏ដិតដល់របស់យុវជននៅនេះពិតៗម៉ង អាចមកកាន់ស្ពូនកាហ្វេ ដែលមានទីតាំងនៅក្បែរវត្តដំណាក់ក្នុងក្រុងសៀមរាបបាន។ កាន់តែពិសេសគឺ ចំណូលភោជនីយដ្ឋាន 100% គឺអង្គការយកទៅអនុវត្តគម្រោងជួយសិស្សក្រីក្ររបស់អង្គការតែម្តង!

 Credit: Spoons Cafe and Restaurant

 Credit: Spoons Cafe and Restaurant

ទំនាក់ទំនង៖ 076 277 6667 

ម៉ោង៖ ថ្ងៃអង្គារដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 7AM ដល់ម៉ោង 4PM

Spoons Cafe and Restaurant

  • SPOONS Café & Restaurant, Krong Siem Reap, Cambodia

អត្ថបទគួរតែអានបន្ទាប់