ហឹរក្រហល់ក្រហាយជាមួយប្រហិតក្រឡុកម្ទេសរបស់ Holy Lobster!

Holy Lobster គឺជាកន្លែងលក់បង្កងថ្មីមួយនៅក្នុងទីក្រុងភ្នំពេញដែលមានទីតាំងនៅម្ដុំ IFL ។ តែខុសពីឈ្មោះបន្ដិចត្រង់ថា Holy Lobster ក៏មានលក់នូវ street food ពិសេសៗជាច្រើនប្រភេទផ្សេងផងដែរ។

ផ្លាក Logo របស់ហាង holy Lobster ប៉ុណ្ណេះមិនពិបាករកនោះទេ

ការរៀបចំក្នុងហាងប្រកបដោយផាសុខភាព

នៅពេលមកដល់ មិត្តទាំងអស់គ្នានឹងទទួលបានទឹកស៊ុបមួយចានដោយឥតគិតថ្លៃហើយតិចទៀតពួកយើងនឹងប្រាប់ថាហេតុអ្វីបានហ្រ្វីចឹង។

ទឹកស៊ុប

មកមើលម្ហូបប្រចាំហាងរបស់ Holy Lobster គឺ ប្រហិតក្រឡុកម្ទេស ។ ដំបូងគេបំពងប្រហិតសាច់គោហើយបានយកទៅក្រឡុកកូរជាមួយម្ទេសនិងគ្រឿងផ្សំដទៃជាច្រើនទៀតធ្វើឲ្យក្ដៅក្រហល់ក្រហាយពេញមាត់ហ្មង! សម្រាប់ប្រិយមិត្តចូលចិត្តញ៉ាំហឹរមួយមុខនេះត្រូវចិត្តស្ដូក។ ឥឡូវនេះប្រិយមិត្តដឹងថាហេតុអីបានហ្រ្វីស៊ុបហើយមែនទេ? ប្រាកដជាដើម្បីដុតចំហាយហឹររបស់ប្រហិតក្រឡុកទើបលាងមាត់ញ៉ាំអាហារផ្សេងៗដែលប្រិយមិត្តកុម្ម៉ង់ហ្នឹងមិន​ខាន។

ប្រហិតក្រឡុកម្ទេស

ប្រហិតក្រឡុកម្ទេស

ក្រៅពីប្រហិតក្រឡុក Holy Lobster ក៏រួមបញ្ចូល street food មួយចំនួនដែលជាចំណូលចិត្គគ្រប់គ្នាដូចជា តៅហ៊ូអាំង សាច់មាន់អាំង ផ្សិតអាំង បង្គារអាំងជាដើម។

បង្គារអាំង

បើនិយាយពីបង្គារអាំងវិញក៏ឆ្ងាញ់ម៉្យាង។ ដំបូងបង្គារយកទៅប្រឡាក់គ្រឿងរបស់ហាងផ្ទាល់ ហើយដាក់អាំងញ៉ាំជាមួយទឹកត្រីរូបមន្ដប្រចាំរបស់ហាងចាប់មាត់ជីបៗ បើរូបមន្ដរបស់ហាង ច្បាស់ជារកញ៉ាំកន្លែងផ្សេងគ្មានមិនខាន។

បង្គារអាំង

បង្គារអាំង

រីឯសាច់មាន់ក៏ទំនងដែរ ព្រោះថាហាង Holy Lobster យកសាច់ទៅអាំងមិនមានប្រើខ្លាញ់មិនទ្រលាន់។

សាច់មាន់

ចុងក្រោយគឺផ្សិតនិងតៅហ៊ូអាំងសុខភាពលាបទឹកជ្រលក់របស់ហាងមើលទៅមិនខ្សោះ គួរឲ្យចង់ញ៉ាំ សម្រាប់អ្នកមិនសូវចូលចិត្តសាច់គឺត្រូវម៉ាច់!

ផ្សិតអាំង

តៅហ៊ូអាំង

តៅហ៊ូអាំង

ចឹងកុំភ្លេចមកទទួលបទពិសោធន៍ "ហឹរក្រហល់ក្រហាយ" នៅ Holy Lobster ថ្ងៃនេះ !!!

ភេសជ្ជៈសុរាក៏មាន ប៉ុន្ដែសូមពិសារដោយមានទំនួលខុសត្រូវណា!

អញ្ចឹងបើមករកអាហារជាលក្ខណៈ Street food កុំភ្លេច Holy Lobster

តំលៃ៖ ចាប់ផ្តើមពី 2000 រៀលឡើងទៅក្នុងមួយចង្កាក់

ទំនាក់ទំនង៖ 092 777 304

ទីតាំង៖ ផ្លូវលេខ 118 នៅពីក្រោយ KOI ចន្លោះ Mojo Pub និង Gogi Korean BBQ | Googlemap

អត្ថបទគួរតែអានបន្ទាប់