ស្រួយៗ​ ហឹរៗ ឈ្ងុយៗ! សាករសជាតិថ្មី «Spicy Cheese» របស់ KFC ទាំងអស់គ្នា!

ម៉ោះ! ណាគេខ្លះចូលចិត្តមាន់បំពងដែលមានរសជាតិហិរជក់មាត់ ហើយមានរសជាតិឈីសក្នុងហ្នឹងទៀត?​ ឥឡូវនេះ KFC បានបញ្ចេញរសជាតិថ្មីទៀតហើយណា៎! 

រសជាតិថ្មីនេះមានឈ្មោះថា Spicy Cheese Crunch ដែលមានរសជាតិជក់ចិត្ត មានទាំងហឹរមានទាំងឈីស​រួមបញ្ចូលគ្នាតែម្ដង! សាច់មាន់បំពងរបស់ Spicy Cheese Crunch គឺត្រូវបានបំពង​តាមរូបមន្តពិសេសរបស់ KFC រួចយកទៅប្រឡាក់ជាមួយគ្រឿងផ្សំពិសេសឈ្មោះថា  Spicy Cheese Seasoning បង្កើតបានជាសាច់មាន់រសជាតិប្លែកមាត់មួយដែលមានក្លិនឈ្ងុយឈីស​ផង​ ហឹរផង ខាំមួយម៉ាត់ហើយចង់ខាំមួយម៉ាត់ទៀតតែម្តង!

សំខាន់ចេញរសជាតិថ្មីហើយមានឈុតថ្មីជាប្រភេទឈុតធំបែបគ្រួសារឈ្មោះថា Spicy Cheese Family ដែលមានច្រើនជម្រើស ស័ក្ដិសមបំផុតសម្រាប់ការញ៉ាំជុំគ្នាជាមួយកូនៗ! ប៉ុន្តែបើចង់ហៅពួកម៉ាកមកញ៊ាំជុំគ្នាក៏បានដែរណា៎!

អូសដល់រូបឈុតយើងនៅ?​​​ ដល់ហើយត្រូវអត់? ម៉េចដែរ ទំនងអត់?​ គ្រាន់តែឃើញរូបទំនងប៉ុណ្នឺងហើយចុះទម្រាំបានដាក់ចូលមាត់ទៀតជាតិប៉ុណ្ណាទៅ!! 

ខាង FoodBuzz ចង់និយាយថា​ រសជាតិគេឈីសមែនតែឈីសអត់ទ្រលាន់ទេ​ ចង់ញ៊ាំទទេក៏បាន ញ៊ាំជាមួយបាយក៏បានដែរ​​ រសជាតិម៉្យាងម្នាក់ តែទំនងជក់មាត់ដូចគ្នា!

អានហើយចង់សាករសជាតិថ្មីនេះអត់?​​​ បើចង់សាក អាចមកសាកទាំង​អស់គ្នាដោយផ្ទាល់បាន​នៅគ្រប់សាខារបស់ KFC​ ចាប់ពីថ្ងៃទី 10 ខែមករា ឆ្នាំ 2023 នេះតទៅ។

ដើម្បីធ្វើការកម៉្មង់ជាមុន (Call & Collect) ឬ​កម៉្មង់ជាមួយសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ សូមទំនាក់ទំនងទៅកាន់លេខ 023 99 6000 / 089 89 600 / 070 99 6001 ឬកម៉្មង់ជាមួយក្រុមហ៊ុនដឹកជញ្ជូនដែលជាដៃគូរបស់ KFC។ សម្រាប់ពត៌មានលម្អិត សូមចូលទៅកាន់ទំព័រ Facebook​ របស់ KFC Cambodia។

KFC Cambodia

អត្ថបទគួរតែអានបន្ទាប់