KFC Cambodia
- Available at all KFC outlets
- 023 99 6000/ 089 89 6000/ 070 99 6001
ម៉ោះ! ណាគេខ្លះចូលចិត្តមាន់បំពងដែលមានរសជាតិហិរជក់មាត់ ហើយមានរសជាតិឈីសក្នុងហ្នឹងទៀត? ឥឡូវនេះ KFC បានបញ្ចេញរសជាតិថ្មីទៀតហើយណា៎!
រសជាតិថ្មីនេះមានឈ្មោះថា Spicy Cheese Crunch ដែលមានរសជាតិជក់ចិត្ត មានទាំងហឹរមានទាំងឈីសរួមបញ្ចូលគ្នាតែម្ដង! សាច់មាន់បំពងរបស់ Spicy Cheese Crunch គឺត្រូវបានបំពងតាមរូបមន្តពិសេសរបស់ KFC រួចយកទៅប្រឡាក់ជាមួយគ្រឿងផ្សំពិសេសឈ្មោះថា Spicy Cheese Seasoning បង្កើតបានជាសាច់មាន់រសជាតិប្លែកមាត់មួយដែលមានក្លិនឈ្ងុយឈីសផង ហឹរផង ខាំមួយម៉ាត់ហើយចង់ខាំមួយម៉ាត់ទៀតតែម្តង!
សំខាន់ចេញរសជាតិថ្មីហើយមានឈុតថ្មីជាប្រភេទឈុតធំបែបគ្រួសារឈ្មោះថា Spicy Cheese Family ដែលមានច្រើនជម្រើស ស័ក្ដិសមបំផុតសម្រាប់ការញ៉ាំជុំគ្នាជាមួយកូនៗ! ប៉ុន្តែបើចង់ហៅពួកម៉ាកមកញ៊ាំជុំគ្នាក៏បានដែរណា៎!
អូសដល់រូបឈុតយើងនៅ? ដល់ហើយត្រូវអត់? ម៉េចដែរ ទំនងអត់? គ្រាន់តែឃើញរូបទំនងប៉ុណ្នឺងហើយចុះទម្រាំបានដាក់ចូលមាត់ទៀតជាតិប៉ុណ្ណាទៅ!!
ខាង FoodBuzz ចង់និយាយថា រសជាតិគេឈីសមែនតែឈីសអត់ទ្រលាន់ទេ ចង់ញ៊ាំទទេក៏បាន ញ៊ាំជាមួយបាយក៏បានដែរ រសជាតិម៉្យាងម្នាក់ តែទំនងជក់មាត់ដូចគ្នា!
អានហើយចង់សាករសជាតិថ្មីនេះអត់? បើចង់សាក អាចមកសាកទាំងអស់គ្នាដោយផ្ទាល់បាននៅគ្រប់សាខារបស់ KFC ចាប់ពីថ្ងៃទី 10 ខែមករា ឆ្នាំ 2023 នេះតទៅ។
ដើម្បីធ្វើការកម៉្មង់ជាមុន (Call & Collect) ឬកម៉្មង់ជាមួយសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ សូមទំនាក់ទំនងទៅកាន់លេខ 023 99 6000/ 089 89 6000/ 070 99 6001 ឬកម៉្មង់ជាមួយក្រុមហ៊ុនដឹកជញ្ជូនដែលជាដៃគូរបស់ KFC។ សម្រាប់ពត៌មានលម្អិត សូមចូលទៅកាន់ទំព័រ Facebook របស់ KFC Cambodia។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.