ទឹកសណ្តែកក្បែរសាលាបឋមទឹកល្អក់
- Street 253, Corner St. 218, Phnom Penh, Cambodia
អ្នកនៅម្តុំទឹកល្អក់ប្រហែលជាស្គាល់ច្បាស់ ឬធ្លាប់លឺហើយពីយាយទឹកសណ្តែកដែលល្បីជាង ២០ឆ្នាំ ជាមួយរសជាតិទឹកសណ្តែករបស់គាត់ ក៏ដូចជាភេសជ្ជៈផ្សេងៗទៀតដែលមានអ្នកតែងតែគាំទ្រកុម្ម៉ង់ជាប្រចាំមិនថាព្រឹក ឬថ្ងៃ។
ជារៀងរាល់ថ្ងៃលោកយាយលក់ចេញអស់ប្រហែល 300 ដប នៃភេសជ្ជៈទាំងអស់របស់គាត់ ទាំងដប និង ភេសជ្ជៈច្រកថង់។ ក្នុងនោះមានដូចជា ទឹកសណ្តែកស ទឹកសណ្តែកខៀវ ទឹកល្ពៅ ទឹកត្រជាក់ ទឹកគ្រាប់ជី និង ទឹកត្រចៀកក្រាញ់ជាដើម។ លោកយាយក៏បានប្រាប់ថាភេសជ្ជៈលក់ដាច់ជាងគេ សម្រាប់ភ្ញៀវដែលចេញចូលរាល់ថ្ងៃ គឺនិយមកុម្ម៉ង់ទឹកល្ពៅ និងទឹកសណ្តែកខៀវ។
ជាធម្មតា លោកយាយចាប់ផ្តើមបើកលក់ពីម៉ោង 6:30 ព្រឹក ដល់ម៉ោង 2 រសៀល។ ហើយម៉ោងដែលមានភ្ញៀវមកកុម្ម៉ង់ច្រើនគឺចន្លោះម៉ោង 7:00 - 8ៈ00 ព្រឹក។
អ្វីដែលធ្វើឲ្យកន្លែងលោកយាយទទួលបានការគាំទ្រខ្ពស់នោះគឺគុណភាព និង រសជាតិភេសជ្ជៈ របស់គាត់ ដោយនៅកន្លែងគាត់ទឹកសណ្តែកខាប់ល្អ មិនរាវ មានក្លិនឈ្ងុយ និង រសជាតិទឹកសណ្តែកពិតៗ។
បើនិយាយពីតម្លៃនៅកន្លែងលោកយាយគឺធូរថ្លៃមែនទែនដោយ តម្លៃ 2000៛ សម្រាប់ ទឹកសណ្តែកស ទឹកល្ពៅ និង ទឹកសណ្តែកខៀវគឺមានតម្លៃ 2500៛។
សម្រាប់អ្នកដែរមិនទាន់ស្គាល់ ឬភ្លក់ទឹកសណ្តែក និងភេសជ្ជៈផ្សេងនៅកន្លែងលោកយាយពីមុនមក អាចចូលកុម៉្មង់សាកបាន ព្រោះគ្រប់ភេសជ្ជៈទាំងអស់សុទ្ធតែឆ្ងាញ់ និងមានតម្លៃសមរម្យថែមទៀត។ បើបានញុាំមុនចូលធ្វើការ ឬទៅរៀនអីហ្នឹងដឹងតែស្វាងចែសហ្មង!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.