Sou Sou Suki Soup & BBQ - Koh Pich
- No122B, Sangkat Tonel Bassac, Phnom Penh
- (855) 23 213 222
ចង់ញ៉ាំអាហារច្រើនមុខនៅកន្លែងតែមួយ តែក៏ព្រួយខ្លាចទប់អារម្មណ៍មិនបាន កុម្ម៉ង់ច្រើនចាន ហើយអស់លុយពីហោប៉ៅ? អាការៈបែបនេះ មានតែទៅហាងប៊ូហ្វេទេ ទើបអាចស្រាយកង្វល់បាន! ហើយ FoodBuzz មានកន្លែងមួយចង់ណែនាំគឺ ហាងស៊ូស៊ូ ស៊ុគីស៊ុប Sou Sou SukiSoup Buffet & BBQ ។
ទីធ្លាក៏ធំទូលាយ ហើយជម្រើសអាហារនៅទីនេះក៏មានច្រើនមុខ ច្រើនបែបទៀត! មិនមែនមានត្រឹមតែគ្រឿងសម្រាប់ដាក់ក្នុងស៊ុបនោះទេធានាថាញ៉ាំម៉ាសប្បាយតែម្តង! ហើយគ្រប់ម្ហូបនីមួយៗសុទ្ធតែមានរសជាតិឆ្ងាញ់ពិសា និងអនាម័យខ្ពស់។
អ្វីដែលរឹតតែពិសេសទៀតនោះ ថ្មីៗនេះ មានមុខម្ហូបពេញនិយមចំនួន ២មុខ ត្រូវបានដាក់បន្ថែមទៀត គឺ សាច់អាំងធ្យូងបែបប្រេស៊ីល ដាក់តាំងយ៉ាងទាក់ទាញ ទាំងរូបរាង ព្រមទាំងក្លិនឈ្ងុយ។
ចំពោះតម្លៃវិញ នៅហាងស៊ូស៊ូ សុគីស៊ុប មាន ២ជម្រើសសម្រាប់ជ្រើសរើស៖
សម្រាប់អ្នកដែលចូលចិត្តញ៉ាំបង្កង អយស្ទ័រ និងត្រីសាល់ម៉ុន ត្រូវរើសយកជម្រើសទី១ ហើយធានាថាពេញចិត្តខ្លាំងតែម្តង។ ប៉ុន្តែបើអត់សូវចូលចិត្ត៣មុខហ្នឹងទេ ត្រឹមតែជម្រើសទី២ ក៏ល្អដែរ ព្រោះមានរបស់ញ៉ាំច្រើនមុខសឹងអី!
ហើយពេលញ៉ាំអាហារច្រើនមុខនៅហាងប៊ូហ្វេបែបនេះ មិនអាចខ្វះ Pepsi បានទេ៎! ដាក់ទឹកកកត្រជាក់ៗ ញ៉ាំអមជាមួយនឹងស៊ុបក៏បាន អាហារបែបណាក៏បាន រសជាតិនឹងកាន់តែពិសេស!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.